ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ព្រំដែន​ភូមិភាគ​កម្ពុជា​-​ថៃ​ប្រជុំ​ផ្តោត​លើ​វិស័យ​សន្តិសុខ​ជា​ចម្បង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ​លើក​ទី​២៦ (​ហៅ​កាត់​ថា RBC) ដែល​ភាគី​កម្ពុជា​បាន​ជួប​ប្រជុំ​ត្រៀម​ចំនួន​៥០​នាក់ មក​ពី​ស្ថាប័ន​កងទ័ព ប៉ូលិស អាវុធហត្ថ កងការពារ​ព្រំដែន…

ខេត្តបាត់ដំបង ៖ ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ​លើក​ទី​២៦ (​ហៅ​កាត់​ថា RBC) ដែល​ភាគី​កម្ពុជា​បាន​ជួប​ប្រជុំ​ត្រៀម​ចំនួន​៥០​នាក់ មក​ពី​ស្ថាប័ន​កងទ័ព ប៉ូលិស អាវុធហត្ថ កងការពារ​ព្រំដែន មន្ត្រី​បរិស្ថាន សុខាភិបាល កសិកម្ម អប់រំ​ទេសចរ ពាណិជ្ជកម្ម ខេត្តបាត់ដំបង និង​បន្ទាយ​មាន​ជ័យ​បាន​ជួប​ប្រជុំ​គ្នា នៅ​ក្នុង​សាល​ប្រជុំ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​នៅ​ក្រុង​បាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​ការ​ដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី​សេង ថា​ប៊ី នាយ​រង​សេនាធិការ​យោធភូមិ​ភាគ​ទី​៥ អនុប្រធាន​ក្រុម​លេខា​ខាង​កម្ពុជា ។

បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ត្រី​សេង ថា​ប៊ី មាន​មតិ​ស្វាគមន៍​រួច​មក​លោក​ឧត្តមសេនីយ៍ត្រី​អាន សា​រ៉ា​យ នាយការិយាល័យ​ព្រំដែន​យោធភូមិ​ភាគ​ទី​៥ បាន​អាន​របាយការណ៍​កិច្ចប្រជុំ RBC លើក​ទី​២៥ នា​ក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​កន្លង​មក បាន​អនុវត្តន៍​រួម​គ្នា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​ពង្រាង​ខ្លឹមសារ​ពិភាក្សា​សម្រាប់​ប្រជុំ RBC លើក​ទី​២៦ កម្ពុជា​-​ថៃ ដោយ​បាន​ផ្តោត​លើ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ទ្វេភាគី​លើ​វិស័យ​សន្តិសុខ​ដែល​មាន​៖ ១- ការ​បង្ការ​ទប់ស្កាត់​ការ​កើតឡើង​វិវាទ ២- ទប់ស្កាត់​បញ្ហា​ឧក្រិដ្ឋកម្ម និង​ភរ​វ​កម្ម​ឆ្លង​ដែន ៣- ការពារ បង្ក្រាប​ទប់ស្កាត់​គ្រឿងញៀន​ឆ្លង​ដែន ៤- បង្កា​បង្ក្រាប​បទល្មើស​តាម​ព្រំដែន ៥- ការ​ឆ្លងកាត់​តាម​ព្រំដែន ៦- ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​ក្មេង​អនាថា និង​៧- ពលករ​ខុសច្បាប់ ។

ក្នុង​នោះ​អង្គប្រជុំ​បាន​ពិភាក្សា​បន្ត​ដោយ​ផ្តោត​លើ​កិច្ចសហការ​បន្ថែម​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វិទ្យាសាស្ត្រ និង​បច្ចេកទេស​សុខាភិបាល​កសិកម្ម​អប់រំ​ទេសចរណ៍​អប់រំ​ផ្សព្វផ្សាយ និង​ក្រប​ខណ្ឌ​ទិស​ដៅ ការ​អនុវត្តន៍​រួម​គ្នា ក្រោយ​ការ​ចូល​ជា​សហគមន៍​អាស៊ាន​ដែល​ហៅ​កាត់​ថា (AC) ។

ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ត្រី សេង ថា​ប៊ី បាន​ផ្តាំផ្ញើ​ថា សូម​ក្រុមការងារ​តាម​មុខ​ជំនាញ​ដែល​បាន​ពង្រាង​លើក​ឡើង​មកនេះ​យកចិត្តទុកដាក់​បន្ថែម​ទៀត ព្រោះ​កិច្ចការ​ទាំងនេះ​ត្រូវ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​២០ ដល់​២២ ខែមិថុនា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ជាមួយ​ភាគី​ថៃ​នៅ​ខេត្តសៀមរាប​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ