ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​អំពាវនាវ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ឲ្យ​បាន​គ្រប់​ៗ​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាង​មុន​ឲ្យ​បាន​គ្រប់​ៗ​គ្នា ព្រោះ​ការ​បោះ​ឆ្នោត​នេះ គឺជា​សិទ្ធិ​សម្រេច​របស់​បងប្អូន​ក្នុង​ការ​ជ្រើសរើស គណបក្ស​ណាមួយ ដែល​ខ្លួន​ស្រឡាញ់​។ ក្នុង​ឱកាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ស្តាប់​សំណូមពរ ពី​ប្រជាពលរដ្ឋ​ក្នុង​បុរី​សន្តិភាព​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​សាន៍​ថា នៅ​សល់​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ការ​បោះ​ឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ និង​តិ​កាល​ទី​៦ នឹង​ឈាន​ចូល មក​ដល់​នា​ពេល​ខាង​មុខ​។

ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ មាន​សិទ្ធិ​បោះ​ឆ្នោត ត្រូវ​ត្រៀមខ្លួន​ទុកជា​មុន ដូច​ជា​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​ពាក់ព័ន្ធ​ជាដើម ដើម្បី​អញ្ជើញ​ទៅ​បោះ​ឆ្នោត​។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត គឺជា​សិទ្ធិ​របស់​បងប្អូន ដូច្នេះ​មុន​សម្រេចចិត្ត​គូស​សន្លឹក​ឆ្នោត​ជ្រើសរើស​គណបក្ស​ណាមួយ ត្រូវ​ពិចារណា​ឲ្យ​បាន​មុតមាំ ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន​ខ្លួន ហើយ​ថ្នាក់ដឹកនាំ​នោះ ដែល​បងប្អូន​ជឿជាក់ នឹង​សង្ឃឹមថា អាច​ជួយ​ដោះស្រាយ​បាន​នៅ​ពេល​បងប្អូន​មានទុក្ខ​កង្វល់ និង​ជួយ​អភិវឌ្ឍន៍​មូលដ្ឋាន​ជូន​បងប្អូន​បាន នៅ​ពេល​ជួប​បញ្ហា ថា​តើ​គណបក្ស​ណា គឺជា​គណបក្ស​ណា​សន្យា​ខ្យល់ ហើយ​គណបក្ស​ណា សន្យា​ហើយ​ធ្វើ​ជូន​បងប្អូន នឹង​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​។

អភិបាល​រាជធានី​បន្ត​ទៀត​ថា ព្រឹត្តិការណ៍ នៃ​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​នា​ថ្ងៃ​ខាង​មុន​នោះ បង​ប​ន្អូ​ប្រជាពលរដ្ឋ ដែល​មាន​ប័ណ្ណបោះឆ្នោត ត្រូវ​ត្រៀមខ្លួន និង​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​រួចរាល់ ដូច​ជា​អត្តសញ្ញាណប័ណ្ណ​ជាដើម​។ លោក​បាន​ណែនាំ​ដល់​កងកម្លាំង មាន​សមត្ថកិច្ច​ក្នុង​កំឡុង ថ្ងៃ​បោះ​ឆ្នោត​នោះ ត្រូវ​ត្រៀមកម្លាំង​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ឲ្យ​បាន​ល្អ ដើម្បី បង្ក​លក្ខណៈ​ជូន​បងប្អូន ហើយ​ប្រជាពលរដ្ឋ​ខ្លួនឯង​ត្រូវ​ចេះ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ថ្ងៃ​បោះ​ឆ្នា​ត​នោះ បាន​ដំណើរការ​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​រលូន គ្មាន​អំពើ​ហិង្សា គ្មាន​ការ​បង្ខិតបង្ខំ ដោយ​តម្លាភាព សុក្រឹតភាព និង​យុ​ត្ត​ធម៌​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ