ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ទាំង​៥ ដែល​មនុស្ស​យន្ត​មិន​អាច​ធ្វើ​បាន​ដូច​មនុស្ស

5 ឆ្នាំ មុន

ដោយសារ​តែ​បច្ចេកវិទ្យា​ចេះ​តែ​ទំនើប​ទៅ​ៗ ការងារ​ជា​ច្រើន​មិន​ត្រូវ​ចាំបាច់​ប្រើ​មនុស្ស​ទៀត​ទេ​។ វា​អាច​ជា​ផលប្រយោជន៍​មួយ​ក៏​ថា​បាន តែ​ក៏​អាច​ជា​ទុក្ខ​កង្វល់​របស់​មនុស្ស​មួយ​ចំនួន​ធំ​ដែរ ដោយសារ​តែ​ពួក​គេ​អាច​នឹង​បាត់បង់​ការងារ​នៅ​ថ្ងៃ​ណាមួយ ហើយ​ជំនួស​មក​វិញ​ដោយ​បច្ចេកវិទ្យា​ទំនើប​។ តើ​ការងារ​ណាខ្លះ ដែល​តម្រូវ​ឲ្យ​ប្រើ​មនុស្ស ទោះបីជា​មាន​បច្ចេកវិទ្យា​ទំនើប​យ៉ាងណា​ក៏​ដោយ? ខាងក្រោម​នេះ​ជា​ការងារ​ទាំង​៥…

ដោយសារ​តែ​បច្ចេកវិទ្យា​ចេះ​តែ​ទំនើប​ទៅ​ៗ ការងារ​ជា​ច្រើន​មិន​ត្រូវ​ចាំបាច់​ប្រើ​មនុស្ស​ទៀត​ទេ​។ វា​អាច​ជា​ផលប្រយោជន៍​មួយ​ក៏​ថា​បាន តែ​ក៏​អាច​ជា​ទុក្ខ​កង្វល់​របស់​មនុស្ស​មួយ​ចំនួន​ធំ​ដែរ ដោយសារ​តែ​ពួក​គេ​អាច​នឹង​បាត់បង់​ការងារ​នៅ​ថ្ងៃ​ណាមួយ ហើយ​ជំនួស​មក​វិញ​ដោយ​បច្ចេកវិទ្យា​ទំនើប​។ តើ​ការងារ​ណាខ្លះ ដែល​តម្រូវ​ឲ្យ​ប្រើ​មនុស្ស ទោះបីជា​មាន​បច្ចេកវិទ្យា​ទំនើប​យ៉ាងណា​ក៏​ដោយ? ខាងក្រោម​នេះ​ជា​ការងារ​ទាំង​៥ ដែល​មនុស្ស​យន្ត​មិន​អាច​ធ្វើ​បាន​ដូច​មនុស្ស ៖

១. នាយក​ប្រតិបត្តិ (CEO) ៖ ទោះបីជា​បច្ចេកវិទ្យា​ល្អ​ឥត​ខ្ចោះ​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​មក​ជំនួស​មេដឹកនាំ​ល្អ​ម្នាក់​បាន​ដែរ​។ CEO ត្រូវ​តែ​អាច​ទាក់ទង​ទៅ​មនុស្ស​ជុំវិញ​ខ្លួន ដែល​បច្ចេកវិទ្យា AI (Artificial Intelligence) មិន​ទាន់​អាច​ធ្វើ​បាន​។ បើសិនជា​ថ្ងៃ​មុខ AI អាច​ធ្វើ​បាន​មែនពិត ក៏​មិន​អាច​មានគំនិត​បង្កើត​អ្វី​ថ្មី ដូច​មនុស្ស​ដែរ​។

២. ប្រធាន​គ្រប់គ្រង​ចង្វាក់​ផលិតកម្ម ៖ នៅ​ក្នុង​រោងចក្រ​ជា​ច្រើន​នា​ពេល​នេះ មិនសូវ​ជា​ប្រើ​កម្មករ​ច្រើន​ដូច​មុន​ទេ ដោយសារ​តែ​មាន​ម៉ាស៊ីន​ធ្វើការ​ជំនួស​។ បើ​ទោះបីជា​ម៉ាស៊ីន​អាច​ធ្វើការ​បាន​លឿន​ជាង​មនុស្ស​ក៏​ដោយ ក៏​វា​ត្រូវការ​ឲ្យ​មាន​អ្នកត្រួតពិនិត្យ និង​ថែទាំ​ដែរ​។ ដូចនេះ​ហើយ គេ​នៅ​តែ​ត្រូវការ​ប្រធាន​គ្រប់គ្រង ដើម្បី​មើល​ការ​ខុស​ត្រូវ​។

៣. អ្នក​ឌី​ហ្សា​ញ​ក្រាហ្វិក ៖ កុំព្យូទ័រ​មិន​អាច​មានគំនិត​ច្នៃប្រឌិត​ដូច​មនុស្ស​ទេ​។ ការងារ​ជា​អ្នក​ឌី​ហ្សា​ញ​ក្រាហ្វិក គឺ​ទាមទារ​ឲ្យ​មានការ​គិត​ឃើញ​នូវ​អ្វី​ថ្មី​ៗ ដើម្បី​ឲ្យ​ទាក់ភ្នែក​អតិថិ​ជន​។ ការងារ​នេះ​នឹង​មិន​បាត់​ទេ នៅ​ថ្ងៃ​អនាគត​។

៤. មន្ត្រី​ផ្តល់​សេវា​សុខភាព ៖ បើ​ទោះបីជា​ការ​ជួយ​សម្រួល​ពី​សំណាក់​ឧបករណ៍​ទំនើប​ៗ​នៅ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ក៏​ដោយ ក៏​យើង​ត្រូវការ​វេជ្ជបណ្ឌិត​ជា​មនុស្ស​ក្នុង​ការ​ពិនិត្យ​ជំងឺ និង ព្យាបាល​ដែរ​។

៥. គ្រូបង្រៀន ៖ នៅ​សព្វ​ថ្ងៃនេះ មានការ​សិក្សា​តាម​រយៈ​អ៊ី​ន​ធើ​ណេ​ត​មួយ​ចំនួន​ធំ ដែល​គ្រប់​គ្នា​គិត​ថា មាន​ភាព​ងាយស្រួល ព្រោះ​មិន​ចាំបាច់​ទៅ​សាលា​។ តែ​ការ​សិក្សា​បែប​នេះ មិន​អាច​តម្រូវ​តាម​ចិត្ត​គ្រប់​គ្នា​ឡើយ​។ វា​មិន​ដូចនឹង​ការ​ដែល​មាន​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ថ្នាក់ ដែល​គាត់​អាច​ទាក់ទង​ជាមួយ​សិស្ស​ដោយ​ផ្ទាល់​ឡើយ​។ ការងារ​នេះ​ពិតជា​មាន​តម្រូវការ​កាន់តែ​ច្រើន​ឡើង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ