មន្ត្រី​កសិកម្ម​ចុះ​បង្រៀន​ពី​បច្ចេកទេស​ដាំ​បន្លែ ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល


ខេត្តកំពង់ចាម ៖ ដើម្បី​សុ​ុ​ខុ​មា​ល​ភាព​របស់​ប្រជាពលរដ្ឋ និង​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ដែល​សម្បូរ​ដោយសារ​ធាតុគីមី មន្ត្រី​ជំនាញ​កសិកម្ម បាន​ចុះ​មក​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ជា​ច្រើន​មុខ​នៅ​ក្នុង​មូលដ្ឋាន​នៃ​ខេត្តកំពង់ចាម ដូច​ជា ក្រុង​កំពង់ចាម​, ស្រុក​កំពង់សៀម​, ស្រុក​កងមាស និង​ស្រុក​ចំការលើ ជាដើម ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក គឹ​ម សា​វឿ​ន បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ មិថុនា ថា ក្រសួងកសិកម្ម​បាន​បង្កើត​គម្រោង​មួយ​ដើម្បី​ផលិត​បន្លែ​សុវត្ថិភាព​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅ​ទូ​ទាំង​ខេត្ត និង​ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​ពី​ខាងក្រៅ​ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់ និង​សម្បូរ​ដោយសារ​ធាតុគីមី ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​ទទួលទាន ហើយ​ទីតាំង​ដាំ​បន្លែ​សុវត្ថិភាព​ទាំង​៤​ស្រុក​និង​ក្រុង​ខាងលើ​នេះ គឺជា​គោលដៅ​សំខាន់​ដើម្បី​បាន​ផល​ផ្ត​ត់​ផ្គង់​ទីផ្សារ​នានា​នៅ​ក្នុង​ខេត្តកំពង់ចាម ។

លោក​បន្ដ​ថា ៖« បន្ទាប់​ពី​ចុះ​បង្រៀន​ពី​បច្ចេកទេស​រួច ក្រសួង​នឹង​ជំរុញ​ឲ្យ​កសិករ​គំរូ​ទាំងអស់​ដែល​បាន​ចូល​រៀន ផលិត​បន្លែ​ដើម្បី​ក្រុម​គ្រួសារ ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល ហើយ​មន្ត្រី​ជំនាញ​នឹង​បន្ត​ចុះ​បង្រៀន​ពី​បច្ចេកទេស​នេះ​ឲ្យ​កាន់តែ​ច្រើន​ឡើង ដើម្បី​សុខុមាលភាព​ពលរដ្ឋ​ទូ​ទាំង​ប្រទេស » ។

លោក ម៉ៅ ធន ជា​កសិករ​គំរូ​នៅ​ភូមិ​កោះដាច់ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម បាន​ឲ្យ​ដឹង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ លោក​បាន​ដាំ​បន្លែ​ជា​ច្រើន​មុខ​លើ​ផ្ទៃដី​ប្រមាណ​ជា​២​ហិ​កតា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​មូលដ្ឋាន ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​មន្ត្រី​ជំនាញ​មក​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​មក​បង្រៀន​ពី​បច្ចេកទេស​ដាំ​បន្លែ​តាសក់ ធ្វើ​ឲ្យ​លោក​ទទួល​បាន​ចំណេះដឹង​បន្ថែម​ទៀត​ពី​វិធី​ដាំ​ដុះ និង​ថែទាំ​បន្លែ ហើយ​ក្នុង​នោះ ក៏​មាន​កសិករ​ចូលរួម​ជាង​១០​នាក់​ផង​ដែរ ដោយ​បាន​ប្រើ​ពេល​១​ខែ ។

លោក​បន្ដ​ថា នៅ​ក្នុង​ការ​បង្រៀន​នោះ មន្ត្រី​ជំនាញ​បាន​ប្រាប់​ទ្រី​ស្តី និង​ចុះ​អនុវត្ត​ផ្ទាល់​ដល់​ចម្ការ​តែ​ម្តង ដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​ទាំងអស់ ទទួល​បាន​ទាំង​ចំណេះដឹង និង​ចំណេះធ្វើ ។
លោក​បញ្ជាក់​ថា ៖« ក្រោយ​ពី​បង្រៀន​ទ្រឹស្ដី​ហើយ មន្ត្រី​ទាំងនោះ​បាន​ធ្វើ​ថ្នាល​រហូត​ដល់​ទៅ​១៣​ថ្នាល និង​ចាប់ផ្ដើម​ដាំ​តាសក់ ដោយ​ប្រើ​ជី​កំ​ប៉ុ​ស្ត៍​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​អង្កាម លាមក​គោ និង​លាយ​កំបោរ​ស ដើម្បី​សម្លាប់​មេរោគ យក​មក​ដាក់​តាម​ថ្នាល​នីមួយ​ៗ ហើយ​គិត​មក​ទល់​ពេល​នេះ បាន​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ​ហើយ ដោយ​បេះ​ម្តង​ៗ​បាន​ជាង​២០​គីឡូក្រាម និង​ក្នុង​១​គីឡូក្រាម​លក់​បាន​២.៥០០​រៀល » ។
លោក​បញ្ជាក់​ថា ៖« មន្ត្រី​ជំនាញ​បាន​ចុះ​បង្រៀន​ពី​បច្ចេកទេស​ដាំ​បន្លែ​ជា​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា​ទៅ​តាម​គោលដៅ ក្នុង​នោះ​នៅ​ភូមិ​កោះដាច់​នេះ គឺ​បង្រៀន​ពី​ការ​ដាំ​បន្លែ​តាសក់ »​។

កសិករ​គំរូ​រូប​នេះ​បញ្ជាក់​ថា ៖« ការ​ដាំ​បន្លែ​សុវត្ថិភាព​នេះ​ពិតជា​បាន​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ថែម​ទាំង​បងប្អូន​ទទួល​បាន​បន្លែ​ធម្មជាតិ​យក​ទៅ​ទទួលទាន​ទៀត
ផង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​ជួយ​ឲ្យ​កសិករ​មានការ​ងារ​ធ្វើ និង​បង្កើត​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ផង​ដែរ » ។
លោក ម៉ៅ ធន អះអាង​ថា នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ លោក​គ្រោង​នឹង​ពង្រីក​ឲ្យ​បាន​ធំ​ជាង​នេះ​២​ទៅ​៣​ដង ព្រោះថា​តម្រូវការ​ទីផ្សារ​មាន​ទំហំ​កាន់តែ​ធំ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ