ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូកង់បី​ឥណ្ឌ​ាក្រឡាប់ របួសធ្ងន់ម្នាក់ និង​ស្រាល​ម្នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​ម៉ូយ​ជា​ស្ត្រី​២​នាក់​ចេញពីផ្ទះ​សំណាក់​គោល បំណង​ទៅ​ផ្ទះ​ម្តុំ​ផ្សារ​រាត្រី ខណៈ​ពេល​បើក​មក​ដល់​ចំណុច​ផ្លូវ​កោង​បួង​ចង្កូត​ខ្លាំង​ពេក បណ្តាលឱ្យ​​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ធ្វើ​ឱ្យ​ស្ត្រី​ជា​​ភ្ញៀវទាំង​២នាក់​​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​ម៉ូយ​ជា​ស្ត្រី​២​នាក់​ចេញពីផ្ទះ​សំណាក់​គោល បំណង​ទៅ​ផ្ទះ​ម្តុំ​ផ្សារ​រាត្រី ខណៈ​ពេល​បើក​មក​ដល់​ចំណុច​ផ្លូវ​កោង​បួង​ចង្កូត​ខ្លាំង​ពេក បណ្តាលឱ្យ​​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ធ្វើ​ឱ្យ​ស្ត្រី​ជា​​ភ្ញៀវទាំង​២នាក់​​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​បឹង​កក់ នៅ​ចំណុច​ម្តុំ​ស្ថានីយ​រ៉ា​រថភ្លើង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​ស្ត្រី​២​នាក់​ចេញពីផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ម្តុំ​បឹង​កក់ គោលបំណង​ដឹក​ទៅ​ម្តុំ​ផ្សារ​រាត្រី ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជា​ផ្លូវ​កោង ហើយ​ម្តុំ​នោះ​ងងឹត គាត់​បើក​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ចង្កូត​ក្រឡាប់​ផ្ងារជើង​ឡើង​លើ បណ្តាល​អោយ​ស្ត្រី​២​នាក់​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ភ្លាម​ៗ​នោះ​ដែរ​ រថយន្ត​សង្គ្រោះ​បាន​មក​ដល់ ហើយ​​ដឹក​យក​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​សុខចិត្ត​ចេញថ្លៃ​ព្យាបាល​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ