ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ធ្វើ​ច្បាប់​មិន​តម្រូវ​តាម​ជន​អ​គិត​ដែល​រិះគន់​គ្មាន​ចេតនា​ស្ថាបនា​ឡើយ!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ធ្វើការ​វាយបក​ទៅ​កាន់​ក្រុមប្រឆាំង​មួយ​ចំនួន​ដែល​រិះគន់​ការ​អនុម័ត​ច្បាប់ ស្តី​ពី​សញ្ជាតិ​របស់​រដ្ឋសភា​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា បានរ​ផ្តល់​អំណាច​ទៅ​លើ​រដ្ឋាភិបាល​តែ​ម្នាក់​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ដល់​បរទេស​ថា ជា​ការ​រិះគន់​នេះ គ្មាន​ចេតនា​ស្ថាបនា​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ធ្វើការ​វាយបក​ទៅ​កាន់​ក្រុមប្រឆាំង​មួយ​ចំនួន​ដែល​រិះគន់​ការ​អនុម័ត​ច្បាប់ ស្តី​ពី​សញ្ជាតិ​របស់​រដ្ឋសភា​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា បានរ​ផ្តល់​អំណាច​ទៅ​លើ​រដ្ឋាភិបាល​តែ​ម្នាក់​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ដល់​បរទេស​ថា ជា​ការ​រិះគន់​នេះ គ្មាន​ចេតនា​ស្ថាបនា​ឡើយ ។
លោក​សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៨​ថា ក្រុម​អគតិ​មួយ​ចំនួន​និយាយ​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រញាប់​អនុម័ត​ច្បាប់​ស្តី​ពី​សញ្ជាតិ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជា​ការ​ខុស ។

លោក​បន្ត​ថា ការ​កសាង​ច្បាប់​នានា គឺ​ស្រប​តាម​សំណូមពរ​ត្រូវការ​មិនមែន​ដូច​ពួក​អគតិ​ថា នោះ​ទេ ។ ច្បាប់​ស្តី​ពី​សញ្ជាតិ​មាន​តាំងពី​ឆ្នាំ​១៩៩៦ មក​ដែល​ជា​ហេតុ​ចាំបាច់​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ បន្ទាប់​ពី​បាន​អនុវត្ត​ជាង​២០​ឆ្នាំ​មក​ហើយ ដែល​ចំណុច​ជា​ច្រើន​លែង​សម​ស្រប​នឹង​សភាពការណ៍​ប​ច្ចប្ប​ន្ន​នេះ ។

លោក​បាន​គូសបញ្ជាក់​ថា «​ដោយសារ​ការ​រិះគន់​មិន​មាន​ចេតនា​ល្អ​ស្ថាបនា​នោះ​ទើប​រាជរដ្ឋាភិបាល​កម្ពុជា​យកពាក្យ​ស្លោក ឆ្កែ​ចេះ​តែ​ព្រុស​មនុស្ស​ចេះ​តែ​ដើរ មិន​ឆោតល្ងង់​តាម​ឧបាយកល​របស់​ពួក​អគតិ​ឡើយ » ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ថា មាន​ជន​អគតិ​មួយ​ចំនួន​រិះគន់​មិន​ចង់​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ឆ្លៀត​នៅ​ថ្ងៃ​ឈប់​សម្រាក​ចុះ​ទៅ​ធ្វេ​ី​សកម្មភាព​នយោបាយ​ជាមួយ​ប្រជាជន​នៅ​តាម​មូលដ្ឋាន ។ ជា​ការ​ភ្លី​ភ្លេ​ី​មែនទែន ដោយ​មិនដឹងខ្យល់​ថា ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វេ​ី​សកម្មភាព​នយោបាយ​បាន​មិន​មាន​ខុសច្បាប់​ឡេ​ី​យ ។

លោក​សង្កត់ធ្ងន់​ថា​«​ការ​រិះគន់​នេះ​ក៏​អាច​ជា​ល្បិច​កល​មិន​ចង់​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល និង​គណបក្ស​ចុះ​ជួប​សំណេះសំណាល និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ខ្លាចក្រែង​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ត​គាំទ្រ និង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​កាន់​អំណាច​ត ទៅ​ទៀត ។ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ឆោតល្ងង់​ជឿ​តាម​ឧបាយកល​របស់​ពួក​អគតិ​ដោយ​បោះបង់​ចោល​ទម្លាប់​ចុះ​មូលដ្ឋាន​ជួប​ជាមួយ​ប្រជាជន​ឡេ​ី​យ​» ។

ការ​វាយបក​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ ពី​ក្រុម​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​រិះគន់​ជា​បន្តបន្ទាប់ ក្រោយ​ពី​ពេល​ដែល​រដ្ឋសភា ជាតិ​បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សញ្ជាតិ​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​១០​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មី​នេះ ។ ហើយ​ច្បាប់​នេះ​បច្ចុប្បន្ន​កំពុង​បញ្ជូន​បន្ត​ទៅ​ព្រឹទ្ធសភា​រួច​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​អនុម័ត​បន្ត​មុន​នឹង​សម្រេច​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ធរមាន​ដោយ​ព្រះមហាក្សត្រ ។ ច្បាប់​ថ្មី​ស្ដី​ពី​សញ្ជាតិ​នេះ​នឹង​បើកផ្លូវ​ឲ្យ​ជនអន្តោប្រវេសន៍​កំពុង​រស់នៅ​កម្ពុជា​ក្លាយជា​ពលរដ្ឋ​ខ្មែរ​ស្របច្បាប់ ក្រោយ​បំពេញ​តាម​លក្ខខណ្ឌ​កំណត់​មួយ​ចំនួន​ដែល​មាន​ចែង​កំណត់​ក្នុង​ច្បាប់​នេះ ។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ស្រង់​សម្តី​ផ្សាយ​ថា មក​ពី​រាជរដ្ឋាភិបាល​កម្ពុជា​រង​សម្ពាធ​ពី​រដ្ឋាភិបាល​វៀតណាម​ដែល​តែងតែ​ស្នើ​ឲ្យ​របប​នេះ​ជួយ​ផ្តល់​កិច្ច​គាំពារ និង​ជួយ​សម្រួល​ដល់ ពលរដ្ឋ​ដើម​កំណើត​វៀតណាម​របស់​ខ្លួន​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ។

លោក​ថា ការ​ស្នើ​សុំ​ពី​សំណាក់​ភាគី​វៀតណាម គឺ​តែងតែ​ធ្វើ​ឡើង​នៅ​រៀង​រាល់ពេល​ដែល​មានដំណើរ​ទស្សនកិច្ច ផ្លូវ​រដ្ឋ​របស់​មន្ត្រីជាន់ខ្ពស់ និង​របប​រដ្ឋ​វៀតណាម​មក​កម្ពុជា​ម្តង​ៗ ។ លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​ពន្យល់​អំពី​ហេតុផល​មួយទៀត​នៃ​ការ​ព្យាយាម​អនុម័ត​ច្បាប់​នេះ​ដែល​លោក​ថា គឺ​មិន​ខុស​ពី​ការ​អនុម័ត​សន្ធិសញ្ញា​បំពេញបន្ថែម អំពី​រឿង​ព្រំដែន​កាលពី​ឆ្នាំ​២០០៥ កន្លង​ទៅ​ដើម្បី​ធ្វើ​ឲ្យ​អ្វី​ដែល​ខុសច្បាប់​ទៅ​ជា​ស្របច្បាប់ ។

លោក​បញ្ជាក់​ថា អត់​ហ៊ាន​បញ្ជូន​គេ​ទៅ​វិញ គឺ​ធ្វើ​ឲ្យ​ស្របច្បាប់​ក៏​ដូច​ជា សន្ធិសញ្ញា​អត់​ស្របច្បាប់​រវាង​វៀតណាម និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​មុន​ហ្នឹង ហើយ​គេ​ធ្វើ​សន្ធិសញ្ញា​បំពេញបន្ថែម​ហ្នឹង​ទទួលស្គាល់​សន្ធិសញ្ញា​ដែល​អត់​ស្របច្បាប់​ឲ្យ​ទៅ​ជា​ស្របច្បាប់​វិញ ។

សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​បាន​លើក​ឡើង​ក្នុង​សម័យប្រជុំ​កាលពី​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២១០៨​ថា ច្បាប់​សញ្ជាតិ​ខ្មែរ គឺជា​ចំណង​គតិយុត្តិ និង​នយោបាយ​ដែល​ភ្ជាប់​បុគ្គល​នៅ​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​តាម​រយៈ​ចំណង​នេះ​រូបវន្តបុគ្គល​ត្រូវ​បាន​ចាត់ ទុកជា​ប្រជាពលរដ្ឋ​ខ្មែរ ។

សម្តេច​ក្រឡាហោម ស ខេ​ង​ក៏​បាន​បញ្ជាក់​ថា « ស្ថានភាព​សង្គម​បច្ចុប្បន្ន​នេះ​មិន​ស្រប​ក្នុង​ការ​ប្រើប្រាស់​ច្បាប់​សញ្ជាតិ​ឆ្នាំ​១៩៩៦ ។ អី​ញ្ចឹ​ង​ហើយ​បានជា​យើង​មិន​យក​ច្បាប់​នោះ​មក​អនុវត្ត​តទៅ​ទៀត​ដែល​ចាំបាច់​យក​ច្បាប់​ចាស់​នោះ​មក​សិក្សា​ដោយ​រាជរដ្ឋាភិបាល​បាន បង្កើត​ក្រុមការងារ​មួយ​ដែល​ខ្ញុំ​ជា​ប្រធាន ។ នៅ​ពេល​សិក្សា​រួច​មក​យើង​រក​ឃើញ​ថា មាន​ចំណុច​ផ្សេង​ៗ​ជា​ច្រើន​ត្រូវ​ធ្វើការ​កែប្រែ​ក្នុង​នោះ​ការ​កំណត់​ពី​ទឹកប្រាក់ ដើម្បី​សុំ​ចូលសញ្ជាតិ​តាម​រយៈ​ការ​វិនិយោគ ឬ​ហៅ​ថា សញ្ជាតិ​តូប​នី​យ​កម្ម​នោះ​ត្រូវ​បាន​លុប​ចេញ​ដាក់​ក្នុង​អនុក្រឹត្យ​វិញ ដើម្បី​ងាយស្រួល​កែប្រែ​តាម​ស្ថានការណ៍​សង្គម​» ។

សេចក្តីព្រាងច្បាប់​សញ្ជាតិ​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​បី គឺ​១-​រក្សា​ទុក​នូវ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​ស្តី​ពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ដែល​នៅ​មាន​លក្ខណៈ​សម​ស្រប​ក្នុង​ការ​អនុវត្ត ។ ២- កែសម្រួល ឬ​លុប​ចោល​នូវ​បទ​ប្ប​ញ្ញ​តិ្ត​ទាំងឡាយ​ណា​ដែល​លែង​មាន​លក្ខណៈ​សម​ស្រប​ក្នុង​ការ​អនុវត្ត និង​៣- បន្ថែម​បទ​ប្បញ្ញត្តិ​ថ្មី​ឲ្យ​ស្រប​តា​មកា​រវិ​វត្ត​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប​ច្ច្​ុ​ប្បន្ន ដើម្បី​ពង្រឹង ការ​គ្រប់គ្រង​កិច្ចការ​សញ្ជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព សំដៅ​ធានា​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ការពារ​សន្តិសុខ និង​ផលប្រយោជន៍​របស់​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ