ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ស្នើ​ដល់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈលក់​ឱ្យ​គ្រប់លី​ត្រ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​តែ​មាន​បាតុភាព​កើត​ឡើងជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​ការ​កេង​ចំណេញ ឬ​បម្រើសេវា​បែប​មិន​ស្មោះត្រង់​របស់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​មួយ​ចំនួន បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​ខ្លាំង​ៗ​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​ឈាន​ដល់​មាន​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់ ។ ទន្ទឹម​នឹង​ការ​ចុះ​ពិនិត្យ​នេះ ក្រសួង​ឧស្សាហកម្ម…

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​តែ​មាន​បាតុភាព​កើត​ឡើងជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​ការ​កេង​ចំណេញ ឬ​បម្រើសេវា​បែប​មិន​ស្មោះត្រង់​របស់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​មួយ​ចំនួន បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​ខ្លាំង​ៗ​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​ឈាន​ដល់​មាន​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់ ។

ទន្ទឹម​នឹង​ការ​ចុះ​ពិនិត្យ​នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏​បាន​ស្នើ​ដល់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ទាំងអស់ ចូលរួម​សហការ​និង​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា ដោយ​ផ្ដល់​សេវា​ឲ្យ​បាន​ស្មោះត្រង់ និង​លក់​ឲ្យ​បាន​គ្រប់​លី​ត្រ​ដល់​អតិថិជន​របស់​ខ្លួន ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​ច្បាប់ ស្ដី​ពី មាត្រ​សាស្ត្រ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត កាលពី​ថ្ងៃ​ទី​៣១ ឧសភា កន្លង​មក នៅ​ក្រុង​សិរី​សោភ័ណ លោក លឹ​ម គង់ អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មាន​ប្រសាសន៍​ថា បណ្តា​ក្រុមហ៊ុន​សហគ្រាស​មួយ​ចំនួន​នៅ​តែ​បន្ត​លក់​ផលិតផល​របស់​ខ្លួន ដោយ​ពុំ​មាន​ភាព​ត្រឹមត្រូវ​តាម​រង្វាស់រង្វាល់​នៅឡើយ​ទេ ។ ដូច្នេះ ក្រសួង​ស្នើ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងអស់ ត្រូវ​សហការ​ជួយ​មន្ត្រី​ជំនាញ ហើយ​រង្វាស់រង្វាល់​ប្រេងម៉ាស៊ូត និង​សាំង​តាម​ស្ថានីយ​លក់​ឲ្យ​អតិថិជន ត្រូវ​ឲ្យ​បាន​គ្រប់​លី​ត្រ និង​ស្តង់ដា ។

លោក​សង្កត់ធ្ងន់​ថា ៖« ប្រសិនបើ​មន្ត្រី​ជំនាញ​រក​ឃើញ​ស្ថានីយប្រេងឥន្ធនៈ​ណាមួយ​មិន​គោរព​ច្បាប់​មាត្រ​សាស្ត្រ នឹង​មាន​វិធានការ​តាម​ច្បាប់ » ។

លោក អោម ច​ន្ថា អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ថា នៅ​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​មាន​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​៩៩​កន្លែង ដែល​កំពុង​ផ្ដល់​សេវា​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​ប្រើប្រាស់ ។

ម្ចាស់​អាជីវកម្ម​ស្ថានីយប្រេងឥន្ធនៈ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ច្បាប់ ដោយ​លក់​ប្រេងសាំង និង​ម៉ា​ស៊ូ​ត ឲ្យ​គ្រប់​លី​ត្រ​និង​ចំណុះ​តាម​ស្តង់ដា ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ ។ នេះ​ជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ