ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​គ្នា​មិន​ស្មើ​ទើប​បែកធ្លាយ​រឿង​ដឹកឈើ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយ​គ្រឿងក្នុង​ចំណោម​ប្រាំ​គ្រឿង​ពី​ខេត្តកំពង់ធំ​ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លី សុ​ជាតិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​ឃាត់​រថយន្ត​ដឹកឈើ​ទាល​ប្រភេទ​លេខ​០២ បាន​មួយ​គ្រឿង ខណៈ​រថយន្ត​០៤​គ្រឿង​ទៀត​បាន​ព្យាយាម​បើក​រត់គេច​ចូល​ក្នុង​ដេប៉ូ​បាត់ ។ ហេតុការណ៍​ចុះ​ប្រតិបត្តិ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣…

ខេត្តកណ្តាល ៖ រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយ​គ្រឿងក្នុង​ចំណោម​ប្រាំ​គ្រឿង​ពី​ខេត្តកំពង់ធំ​ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លី សុ​ជាតិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​ឃាត់​រថយន្ត​ដឹកឈើ​ទាល​ប្រភេទ​លេខ​០២ បាន​មួយ​គ្រឿង ខណៈ​រថយន្ត​០៤​គ្រឿង​ទៀត​បាន​ព្យាយាម​បើក​រត់គេច​ចូល​ក្នុង​ដេប៉ូ​បាត់ ។ ហេតុការណ៍​ចុះ​ប្រតិបត្តិ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​កោះ​ចិន ស្រុក​ពញ្ញា​ឰ ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់​រថយន្ត​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​ដឹកឈើ​ពេញ​គូទ​រថយន្ត ចេញពី​ខេត្តកំពង់ធំ ឆ្ពោះ​មក​ទីក្រុង​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​០៦A ទើប​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល​ធ្វើការ​ពួក​ស្ទាក់​ចាប់​បាន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2AR-0867 ដឹកឈើ​ទាល​ប្រភេទ​លេខ​០២ បាន​ប្រហែល​ជិត​០៦​ម៉ែត្រ​គីប និង​រថយន្ត​០៤​គ្រឿង​ទៀត បាន​បើក​វ៉ា​កៀរ​ពី​ការ​ឃាត់​របស់​សមត្ថកិច្ច​បាត់​ទៅ ។


ប្រភព​ច្បាស់ការ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ហើយ រថយន្ត​០៤​គ្រឿង​ទៀត​បាន​បើករថយន្ត​រត់គេច​ពី​ទីតាំង​ឃាត់​នៅ​ខាងលើ​រហូត​ដល់ទី​តាំង​ដេប៉ូ​ឈ្មោះ​ស្រី​សរ ក្បែរ​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់ ខណ្ឌ​ព្រែក​ព្នៅ បាត់​ស្រមោល​ទៅ ។

លុះ​មួយសន្ទុះ​មាន​មេការ​ប្រចាំ​នៅ​ដេប៉ូ​រលក់​ឈើ​ឈ្មោះ​ស្រី​ស នោះ​បាន​ចេញ​មក​ហើយ​បាន​និយាយ​ថា រថយន្ត​ដែល​ដឹកឈើ​បើក​ចូល​ដេប៉ូ​ខាងលើ​នោះ បាន​បង់លុយ​ឲ្យ​ឈ្មោះ​ណា​ង មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​ឲ្យ​ខាង​សង្កាត់ ខាង​ខណ្ឌ ខាង​ផ្នែក ខាង​អធិការ​រដ្ឋបាល​ព្រៃឈើ​អស់ហើយ ឲ្យ​តែ​រថយន្ត​ដឹកឈើ​ចេញ​មក​តាម​បណ្តោះ​ផ្លូវជាតិ​០៦A ។

បើ​តាម​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់​រថយន្ត​ដឹកឈើ​ហើយ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង និង​ប្រគល់​រថយន្ត និង​ឈើ​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ស្រុក​អង្គស្នួល ដើម្បី​បន្តរ​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ