ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​សង្សារ​វា.យដំ និង​គំរាម​​សម្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ករណី​ប្រើ​ហិង្សា​លើ​នារី​រង​គ្រោះម្នាក់​​បណ្តាល​របួស​ស្នាម ​និង​គំរាម​សម្លាប់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ មាស វណ្ណ​នុ​ត…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ករណី​ប្រើ​ហិង្សា​លើ​នារី​រង​គ្រោះម្នាក់​​បណ្តាល​របួស​ស្នាម ​និង​គំរាម​សម្លាប់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ មាស វណ្ណ​នុ​ត ហៅ​និ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយ​ប៉ែ​ត្រ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ សា​រិ​ន វាសនា ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ មាស វណ្ណ​នុ​ត ហៅ​និ​ត ពី​បទ​ប្រើ​អំពើរ​ហិង្សា​បង្ក​របួស​ស្នាម និង​គំរាម​សំលាប់ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

តាម​សំដី​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ មាស វណ្ណ​នុ​ត ហៅ​និ​ត ធ្លាប់​ស្គាល់គ្នា​ជាស​ង្សា​ ហើយ​ទំនាក់​ទំនងជា​ច្រើន​ខែមកហើយ​ តែ​រយៈពេល​ជាង​មួយ​ខែ​នេះ​បាន​បែកបាក់​គ្នាវិញ​ ព្រោះ​ជនសង្ស័យ​មាន​សង្សា​ថ្មី​។ ​ក្រោយ​​បែកបាក់​គ្នា​រយៈពេល​ជាង​១​ខែ​នេះ ជនសង្ស័យ​បាន​មក​រករឿង ហើយ​កាលពី​វេលា​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ចូល​ក្នុង​បន្ទប់​ជួល ហើយ​បាន​ជេ​ររករឿង​ និង​​វាយតប់​ជា​ច្រើន​ដៃ បណ្តាល​ឱ្យ​នារី​រង​គ្រោះ​ហើម​មុខ ហើម​មាត់ ជាំ​ជើង រួច​ជនសង្ស័យ​ទៅ​បាត់ ​។ ​ក្រោយ​ពី​ចេញ​ទៅ​បាត់ ហើយ​ជនសង្ស័យ​ក៏​ត្រឡប់​មក​វិញ​បាន​យក​ដង្កៀប​សក់​អគ្គី​ស​នី​មក​វាយ​ទៅ​លើ​នារី​រង​គ្រោះ រួច​ក៏​យក​កាំបិត​ចុង​ស្រួច​គំរាម​សំលាប់​នារី​រង​គ្រោះ​ទៀត​ផង​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​នារី​ជន​រង​គ្រោះ​ ភ្លាម​ៗ​នោះ​កម្លាំង​ជំនាញ​ចុះ​ប្រតិបត្តិការ​ចាប់​ជនសង្ស័យ​ភ្លាម​ៗ​ដែរ និង​ដកហូត​​បាន​​ដង្កៀប​សក់​អគ្គី​ស​នី​ចំនួន​១ កាំបិត​ចុង​ស្រួច​ចំនួន​១ ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ពេល​សាកសួរ​ ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​វាយ​នារី​រង​គ្រោះ ព្រោះ​ខ្លួន​ធ្លាប់​ស្រលាញ់​គ្នា​ជា​ច្រើន​ខែ​មក​ហើយ ត្រូវ​បាន​បែកបាក់​គ្នា ដោយសារ​​នារី​រង​គ្រោះ​មាន​សង្សា​ថ្មី ទើប​ធ្វើ​ឱ្យ​ខ្លួន​ខឹង​ផឹក​ស្រវឹង ហើយ​មក​ស្តីថា​ និង​បាន​ជេរ ទើប​ជនសង្ស័យ​ខឹង​ខ្លាំង ក៏​បាន​វាយ​នារី​រង​គ្រោះ​បណ្តាល​ឱ្យ​របួស​ស្នាម​បែប​នេះ​។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ