ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Superdry ពង្រីក​ខ្លួន​នៅ​កម្ពុជា ដោយ​បើក​សម្ពោធ​ហាង​ថ្មី​នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

ម៉ាក​សញ្ញា​ហ្វេ​សិន​ដ៏​ទាន់សម័យ​របស់​អង់គ្លេស Superdry បាន​បន្ត​ការ​ពង្រីក​ខ្លួន​លើ​ទីផ្សារ​ពិភពលោក ដោយ​ការ​បើក​សម្ពោធ​សាខា​ថ្មី​នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ នេះ​គឺជា​លើក​ដំបូង​សម្រាប់​ម៉ាក​សញ្ញា Superdry ដែល​ទើបតែ​បង្ហាញខ្លួន​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​។…

ម៉ាក​សញ្ញា​ហ្វេ​សិន​ដ៏​ទាន់សម័យ​របស់​អង់គ្លេស Superdry បាន​បន្ត​ការ​ពង្រីក​ខ្លួន​លើ​ទីផ្សារ​ពិភពលោក ដោយ​ការ​បើក​សម្ពោធ​សាខា​ថ្មី​នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ នេះ​គឺជា​លើក​ដំបូង​សម្រាប់​ម៉ាក​សញ្ញា Superdry ដែល​ទើបតែ​បង្ហាញខ្លួន​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​។

តំបន់​សែន​សុខ គឺជា​តំបន់​អភិវឌ្ឍ​ថ្មី​របស់​រាជធានី​ភ្នំពេញ និង​ជា​តំបន់​សំខាន់​ចុង​ក្រោយ​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​មធ្យម ហើយ​កំពុង​តែ​មាន​ភាព​រីក​ចម្រើន និង​កំពុង​​ស្វែងរក​នូវ​ម៉ាក​សញ្ញា​ថ្មី​ៗ ដែល​បង្ហាញមុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ តំបន់​នេះ​នឹង​ជា​​កន្លែង​តាំង​បង្ហាញ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​គ្រប់​ផលិតផល​ថ្មី​ៗ រួម​មាន​ដូច​ជា​ហាង Superdry Sport និង​ម៉ាក​សញ្ញា​ដែល​ពេញ​និយម​ផ្សេង​ៗ​ទៀត​។

«​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់ SuperGroup ការ​ពង្រីក​ខ្លួន​នេះ គឺជា​ការ​អភិវឌ្ឍ​ដ៏​គួរ​ឲ្យ​រំភើប​រីករាយ​មួយ និង​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​កសាង​កេ​រ្ត៍​ឈ្មោះ និង​វត្ត​មាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​យើង​ទន្ទឹង​រង់ចាំ ស្វាគមន៍​អតិថិជន​អញ្ជើញ​មក​កាន់​ហាង​ថ្មី​របស់​យើង​នៅ​អ៊ី​អន សែន​សុខ ដើម្បី​ទទួលយក​បទ​ពិសោធន៍​ពី​គុណភាព និង​ភាព​ច្នៃប្រឌិត​របស់​ផលិតផល​Superdry»​។

ហាង​ទី​១ របស់ Superdry Cambodia ស្ថិត​នៅ​ក្នុង​ហាង​លេខ T014 ជាន់​ផ្ទាល់​ដី ផ្សារ ទំនើប​អ៊ី​អន សែន​សុខ ផ្លូវ​លេខ 1003 ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ​។

ហាង​របស់​យើង​នឹង​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​29 ខែឧសភា ឆ្នាំ​2018 ដើម្បី​ទទួល​ស្វាគមន៍​អតិថិជន​មក​ទទួលយក​បទ​ពិសោធន៍​ដ៏​ថ្មី​សន្លាង​ពី​ផលិតផល​របស់ Superdry ហើយ​ភ្ញៀវ​ដែល​ចូលរួម​នឹង​បាន​រីករាយ​ជាមួយនឹង DJ Rapper ព្រមទាំង​ការ​ទស្សនា ការ​បង្ហាញ​​ម៉ូ​ដ​ដ៏​អស្ចារ្យ​ក្នុង​កម្មវិធី​សម្ពោធ​។ លោក​អ្នក​អាច​តាមដាន​ពី​កម្មវិធី​របស់​យើង​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Superdrycambodia #MySuperdry #Superdrycambodia
ហាង X Superday ថ្មី នឹង​បើក​នៅ​ថ្ងៃ​ទី​29 ខែឧសភា ឆ្នាំ​2018​។

www.superdry.com
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ៖
Sirinapa S.sirinapa@jaspal.co.th t: +662 367-2587

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ