ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​សារភាព​ថា ​រៀបចំ​ឆាក​ការ​សម្លា.ប់​អ្នកកាសែត​ពូកែជេរ

5 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ​៖ ​ការ​ធ្វើឃាត​អ្នកកាសែត​ប្រឆាំង​រុ​ស្ស៊ី ​លោក ARKADI BABTCHENKO តាម​ការ​ពិត​ទៅ​ជា​ការ​រៀបចំ​ឆាក​ក្លែងក្លាយ​មួយ​ទេ​។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ដែល​ចោទប្រកាន់​ក្រុង​មូ​ស្គូ​ថា សម្លាប់​អ្នកកាសែត​ពូកែ​ជេរ​វិមាន​ក្រឹម​ឡាំង​រូប​នេះ កាលពី​ថ្ងៃ​ទី​៣០…

ប្រទេស​អ៊ុយ​ក្រែ​ន ​៖ ​ការ​ធ្វើឃាត​អ្នកកាសែត​ប្រឆាំង​រុ​ស្ស៊ី ​លោក ARKADI BABTCHENKO តាម​ការ​ពិត​ទៅ​ជា​ការ​រៀបចំ​ឆាក​ក្លែងក្លាយ​មួយ​ទេ​។

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ដែល​ចោទប្រកាន់​ក្រុង​មូ​ស្គូ​ថា សម្លាប់​អ្នកកាសែត​ពូកែ​ជេរ​វិមាន​ក្រឹម​ឡាំង​រូប​នេះ កាលពី​ថ្ងៃ​ទី​៣០ ​ឧសភា ​បាន​ពន្យល់​ថា នោះ​ជា​ការ​រៀបចំ​ឆាក​មួយ ក្នុង​គោល​បំណង​កម្ទេច​ផែនការ​ធ្វើឃាត​មួយ​រៀបចំ​ដោយ​រុ​ស្ស៊ី។ ​លោក BABTCHENKO រហូត​​ដល់​បង្ហាញខ្លួន​នៅ​មុខ​សារព័ត៌មាន ដើម្បី​បញ្ជាក់​ថា ​លោក​ពុំ​ត្រូវ​បាន​គេ​ធ្វើឃាត ដូច​​ការ​ចេញផ្សាយ​នា​ពេល​មុន​នេះ​ឡើយ​។

ប្រមុខ​ភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន​ លោក VASSYL GRYTSAK ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា ដោយសារ​ប្រតិបត្តិការ​នេះ យើង​អាច​កម្ទេច​គម្រោងការ​បង្កហេតុ​មួយ ហើយ​​ប្រមូល​ឯកសារ​នានា ពី​ការ​រៀបចំ​ឧក្រិដ្ឋកម្ម​នេះ ដោយ​ពួក​ភ្នាក់ងារ​ពិសេស​រុ​ស្ស៊ី​។​លោក​​បញ្ជាក់​ថា ​ការ​បង្កហេតុ គឺ​ការ​សម្លាប់​លោក ​BABTCHENKO ។

មុន​នេះ​អ្នកនាំពាក្យ​ប៉ូលិស​អ៊ុយ​ក្រែ​ន ​លោក IAROSLAV TRAKALO ទទួលស្គាល់​ថា ភរិយា​របស់​អ្នកកាសែត​ពូកែ​ជេរ​វិមាន​ក្រឹម​ឡាំង និយាយ​ថា​ ប្រទះ​ឃើញ​សាកសព​ប្ដី​លោកស្រី​។ ​ស្ត្រី​រូប​នេះ​អះអាង​ថា ​គាត់​នៅ​ក្នុង​បន្ទប់ទឹក ហើយ​ស្ដាប់​ឬ​ស្នូរ​មួយ​ ​ពេល​ចេញ​ពី​បន្ទប់ទឹក​វិញ ស្រាប់តែ​ប្រទះ​ឃើញ​ប្ដី​ដេក​ក្នុង​ថ្លុកឈាម​ ហើយ​ស្លាប់​ពេល​បញ្ជូន​តាម​​រថយន្ត​សង្គ្រោះ​មួយ​។ ចំណែក​​ប៉ូលិស​បញ្ជាក់​ភ្លាម​ៗ​ថា នេះ​ជា​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​​វិជ្ជាជីវៈ​លោក​។

ព័ត៌មាន​ពី​ការ​ធ្វើឃាត​អ្នកកាសែត​ប្រឆាំង​រុ​ស្ស៊ី​រូប​នេះ បណ្ដាល​ឲ្យ​មានការ​ក្ដុកក្ដួល​ជា​អន្តរ​ជាតិ រួច​ឆាកល្ខោន​ដូច​ខ្សែភាពយន្ត​នាំ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ