ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ខ្លោចចិត្ត​ប៉ុនណា​ទៅ បើ​កូនស្រី​ខ្លួន​ទៅ​ជា​បែប​នេះ​!

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ស្រី​ជំទង់​ម្នាក់​ត​ខ្សែភ្លើង​ចាប់​សត្វ​ចង្រិត​ឆក់​ខ្លួនឯង​ស្លាប់ ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង កាល​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ ត្រាច​ជ្រុំ ឃុំ​សំព្រោ​ជ…

ខេត្តកំពង់ធំ ៖ ក្មេង​ស្រី​ជំទង់​ម្នាក់​ត​ខ្សែភ្លើង​ចាប់​សត្វ​ចង្រិត​ឆក់​ខ្លួនឯង​ស្លាប់ ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង កាល​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ ត្រាច​ជ្រុំ ឃុំ​សំព្រោ​ជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ្ឌ អធិការរង​នគរបាល​ស្រុក​ស្ទោង​ប្រាប់​ថា សព​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ភា បូ​ផា ហ៊ៅ​ច្រាច់ ភេទ​ស្រី អាយុ​១២​ឆ្នាំ មាន​ឪពុក​ឈ្មោះ ភា និង​ម្តាយ​ឈ្មោះ ប៉ាន់ ច្រឹប រស់នៅ​ភូមិស្រ​ងឹ​ត ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ​បាន​ទៅ​រស់នៅ​ជាមួយនឹង​ម្តាយធំ​ឈ្មោះ ប៉ាន់ ស៊ីវ ឯ​ភូមិ​ត្រាច​ជ្រុំ ឃុំ​សំព្រោ​ជ ស្រុក​ស្ទោង តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ទ្រី រ៉ា​វី ភេទ​ស្រី អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កើតហេតុ និង​ជា​មិត្តភក្តិ​ជាមួយ​គ្នា​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​កាលពី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ជន​រង​គ្រោះ និង​មិត្តភក្តិ​ម្នាក់​ទៀត​បាន​នាំ​គ្នា​ត​ភ្លើង​ដាក់​អំ​ពូ​ល ដើម្បី​ចាប់​សត្វ​ចង្រិត​នៅ​ខាង​មុខ​ផ្ទះ។

ក្នុង​ពេល​ដែល​រាយ​ខ្សែរ​ភ្លើង​នោះ​ខ្សែភ្លើង​ក៏​បាន​ដាច់​ធ្លាក់​ចូល​ក្នុង​ទឹក​ឃើញ​ដូច្នោះ​ជន​រង​គ្រោះ​ក៏​បាន​ដើរទៅ​ចាប់​ត​ខ្សែភ្លើង​នោះ​វិញ ដោយ​ពុំ​បាន​ដក​ព្រី​ភ្លើង​ទើប​បណ្តា​យ​ឲ្យ​ឆក់​ស្លាប់​តែ​ម្តង​នៅ​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​សមត្ថកិច្ច​យើង​ធ្វើ​កោសល្យ​វិនិច្ឆ័យ​រួច សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ