ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ចេញ​ភ្លាម​! ទទួល​បាន​មេដាយមាស​ភ្លែត​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ លោក លោកស្រី​ប្រហែលជា​ស្គាល់​ហើយ​ប្រទេស​អូស្ត្រាលី ដែល​ជា​ប្រទេស​ល្បីល្បាញ​ខាង​វិស័យ​ទឹក​​ដោះ​គោ ដោយ​ប្រទេស​នេះ​មាន​វាលស្មៅ​ខ្ចី​គ្រប់​រដូវ​កាល និង​លក្ខខណ្ឌ​អាកាសធាតុ​ល្អ​អំណោយផល​ដល់​ការ​ចិញ្ចឹម​គោ​។ ប្រទេស​នេះ​ក៏​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ផង​ដែរ​ថា ​ជា​ប្រទេស​ដែល​មាន​ស្តង់ដា​ចំណី​អា​ហារ​ខ្ពស់​ជាងគេ (TGA)…

​រាជធានី​ភ្នំពេញ​ ៖ លោក លោកស្រី​ប្រហែលជា​ស្គាល់​ហើយ​ប្រទេស​អូស្ត្រាលី ដែល​ជា​ប្រទេស​ល្បីល្បាញ​ខាង​វិស័យ​ទឹក​​ដោះ​គោ ដោយ​ប្រទេស​នេះ​មាន​វាលស្មៅ​ខ្ចី​គ្រប់​រដូវ​កាល និង​លក្ខខណ្ឌ​អាកាសធាតុ​ល្អ​អំណោយផល​ដល់​ការ​ចិញ្ចឹម​គោ​។ ប្រទេស​នេះ​ក៏​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ផង​ដែរ​ថា ​ជា​ប្រទេស​ដែល​មាន​ស្តង់ដា​ចំណី​អា​ហារ​ខ្ពស់​ជាងគេ (TGA) បំផុត​មួយ ។ រាល់​ផលិតផល​ចំណី​អា​ហារ​របស់​ប្រទេស​នេះ​ឈរ​លំដាប់​លើ​គេ ផ្នែក​គុណភាព សុ​វត្ថិភាព និង​អនាម័យ ជា​ពិសេស​ផលិតផល​ម្សៅ​ទឹក​ដោះ​គោ​។​

​ជា​រៀង​រាល់​ឆ្នាំ​សមាគម​ឧស្សាហកម្ម​ទឹកដោះគោ​អូស្ត្រាលី DIAA (Dairy Industry Association Australia) តែងតែ​រៀប​ការ​ប្រកួតប្រជែង​ដើម្បី​ស្វែងរក​ផ​លិ​ផល​ដែល​មាន​គុណ​ភាព​ខ្ពស់ និង​ដើម្បី​លើកទឹកចិត្ត​ដោះ​ក្រុម​អ្នក​ផលិត​ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​​ធ្វើ​អោយ​ផលិតផល​របស់​ខ្លួន​កាន់តែ​ល្អ​បន្ថែម​ទៀត​។ សំរាប់​ឆ្នាំ 2018 នេះ​ មាន​ផលិត​ផល ជា​ច្រើន​បាន​ចូលរួម​ប្រកួត ហើយ​ទទួល​បាន​លទ្ធផល​ និង​មេដាយ​ផ្សេង​ៗ​គ្នា​ទៅ​​តាម​លំដាប់ និង​ប្រភេទ​ផលិតផល​ដោយ​​ឡែក​ពី​គ្នា ក្នុង​នោះ​ដែរ​ផលិតផល​ដែល​ស្ថិត​​នៅ​ក្នុង Class 47 ដែល​ជា​ប្រភេទ​ផលិតផល​ម្សៅ​ទឹកដោះគោ គេ​សង្កេត​​ឃើញ​​ម្សៅ​ទឹកដោះគោ​សំរាប់​អ្នក​ម្តាយ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ម៉ាក Royal Ausnz Pregnant Mother ដែល​ជា​ផលិតផល​ថ្មី​ ទើប​ផលិត​នៅ​ឆ្នាំ 2018 នេះ​ បាន​ទទួល​មេដាយមាស​ដ៏​គួរ​ឲ្យ​កត់​សំគាល់​។​

​លោក Tim Zhang នាយក​ក្រុមហ៊ុន Gotop Group Healthcare ដែល​ជា​ក្រុមហ៊ុន​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ និង​មាន​រោងចក្រ​ផលិត​ម្សៅ​ទឹកដោះគោ​ផ្ទាល់ បាន​ឲ្យ​ដឹង​ថា ​ថ្វី​ត្បិត Royal Ausnz Pregnant Mother ជា​ផលិតផល​​ថ្មី​លើ​ទីផ្សារ តែ​ផលិតផល​របស់ Royal Ausnz ផ្សេង​ទៀត​របស់​យើង​តែងតែ​ទទួល​បាន​មេដាយមាស និង​ប្រាក់​ជា​រៀង​​រាល់​​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ 2014 មក​ម៉្លេះ។​

​លោក​បន្ត​ថា «​វា​មិនមែន​ជា​ភាព​ចៃដន្យ​នោះ​ទេ​ដែរ ​ផលិតផល​សំរាប់ អ្នក​ម្តាយ​របស់​យើង ទទួល​បាន​មេដាយមាស​ឆ្នាំ​នេះ ព្រោះ​នេះ​ជា​ការ​ប្រកួត​លំដាប់​ជាតិ​របស់​ប្រទេស​អូស្ត្រាលី ហើយ​ផលិតផល​នេះ​ត្រូវ​បាន​ផលិត​តាម​បទដ្ឋាន​ចំណីអាហារ និង ការ​ត្រួត​ពិនិត្យ​ខ្ពស់​បំផុត​។ ទោះជា​យ៉ាងណា លទ្ធផល​នេះ​ជា​មោ​ទ​ភាព​មួយរបស់​យើង ហើយ​វា​បញ្ជាក់​ថា ​ផ​លិ​ផល​របស់​​យើង​មានគុណ​ភាព សុ​វត្ថិភាព​​ចំណីអាហារ​ខ្ពស់​បំផុត និង​បាន​ចូលរួម​ចំណែក​ដល់​ការ​ទ្រទ្រង់​សុខភាព​អ្នក​ម្តាយ និង​ទារក​ជា​​ច្រើន​លើ​ពិភពលោក​ផង​ដែរ​»​។​

​ដោយឡែក លោកស្រី ឡៅ ច័ន្ទ​វ​លក្ខណ៍ នាយក​ក្រុមហ៊ុន Royal Platinum Co., Ltd ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​​ផលិតផល Royal Ausnz ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ផង​​ដែរ​ថា «​ម្សៅ​ទឹកដោះគោ​រូបមន្ត​សំរាប់​អ្នក​ម្តាយ​ដែល​ទើប​​ទទួល​បាន​មេដាយមាស​នេះ នឹង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​។ វា​ត្រូវ​បាន​ផលិត​ឡើង​សំរាប់​​ស្ត្រី​មាន​​ត្រៀមខ្លួន​ធ្វើ​ជា​អ្នក​ម្តាយ ឬ​ស្រី​កំពុង​មានគភ៌ និង​អ្នក​ម្តាយ​ដែល​កំពុង​បំបៅ​​កូន​ដោយ​ទឹកដោះ ព្រោះ​វា​ជា​អាហារ​រូប​ត្ថ​ម្ភ​​ដែល​សំបូរ​ដោយ​វីតាមីន សារ​ធាតុ​ចិញ្ចឹម និង​ប្រូតេអ៊ីន​ជា​ច្រើន​ដែល​ជួយ​ទ្រទ្រង់​សុខភាព​ម្តាយ និង​ទារក​ដូច​ជា​ជួយ​អ្នក​ម្តាយ​​ទប់ទល់​នឹង​អាកា​រៈ​ចាញ់កូន និង​ជួយ​ទប់ទល់​នឹង​ការ​ឡើង​ទម្ងន់​ហួស​កំរិត​ដែល​តែងតែ​ជា​ក្តី​បារម្ភ​របស់​មាតា​គ្រប់​រូប​។​

​សំរាប់​ព័ត៌មាន​បន្ថែម​
www.diaa.com.au
www.gotop.com.au

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ