ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​រត់​ចូល​ក្រោម​ដើមឈើ​… តែ​ព្រហ្ម​លិខិត​មិន​ប្រណី​​ស្រី​ស្រស់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ទឹកភ្លៀង​ធ្លាក់​លាយឡំ​ទៅ​ដោយ​ផ្លេកបន្ទោ​ល ស្រាប់តែ​រន្ទះបាញ់​ស្ត្រី​វ័យក្មេង​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ឧសភា ស្ថិត​នៅ​ឯ​វាលស្រែ​ចំការ​ដំឡូង ក្នុងភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ…

ខេត្តឧត្តរមានជ័យ ៖ ទឹកភ្លៀង​ធ្លាក់​លាយឡំ​ទៅ​ដោយ​ផ្លេកបន្ទោ​ល ស្រាប់តែ​រន្ទះបាញ់​ស្ត្រី​វ័យក្មេង​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ឧសភា ស្ថិត​នៅ​ឯ​វាលស្រែ​ចំការ​ដំឡូង ក្នុងភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ កែវ ស្រី​និ​ច អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

យោង​តាម​ឪពុក​ម្តាយ​ស្ត្រីជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​​ទៅ​ស្រែ​ចំការ​ដាំដំឡូង​មី លុះ​នៅ​ពេល​រសៀល​មេឃ​ឡើង​ខ្មៅ​បន្តិច ក្រោយមក​មាន​ទឹកភ្លៀង​ធ្លាក់​លាយឡំ​ទៅ​ដោយ​ផ្លេក បន្ទោ​ល​យ៉ាង​ខ្លាំង ហើយ​កូនស្រី​គាត់​ឃើញ​ផ្លេក​បន្ទោ​ល​ញាប់​ពេក ក៏​រត់​ចូល​ទៅ​ជ្រក​ក្រោម​ម្លប់​ដើម​ត្រ​សេក ស្រាប់តែ​រន្ទះបាញ់​បណ្តាល​ឱ្យ​កូនស្រី​គាត់​ដេក​ដួល​ស្លាប់​បាត់បង់​ជីវិត​គួ​ឱ្យ​សោកស្តាយ​ជាទី​បំផុត​។

តាម​ប៉ូលិស​ព្រហ្ម​ទ​ណ្ឌ័​ស្រុក​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​រន្ទះបាញ់​ស្លាប់​ដោយ​ពិតប្រាកដ​មែន ។ ក្រោយ​សមត្ថកិច្ច​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​។

គួ​រំលឹក​ថា តាំងពី​ដើមឆ្នាំ​២០១៨ រហូត​មក​ទល់​ខែឧសភា​នេះ មាន​ចំនួន​៣​លើក​ហើយ មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្រោះ​ធម្មជាតិ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ