ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចូល​សមាជិក​បក្ស​ប្រជាជន​ចំនួន​៤៣៤​នាក់ មក​ពី​៨​ភូមិ​ក្នុង​ក្រុង​បាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​ប្រកាស​ទទួលស្គាល់​បញ្ចូល​សមាជិក​បក្ស​ប្រជាជន​ចំនួន​៤៣៤​នាក់ មក​ពី​៨​ភូមិ ក្នុង​បរិវេណ​វត្ត​ប៉ាឆា ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ក្រោម​អធិបតីភាព​លោក​ងិ​ន ឃ​ន…

ខេត្តបាត់ដំបង ៖ ពិធី​ប្រកាស​ទទួលស្គាល់​បញ្ចូល​សមាជិក​បក្ស​ប្រជាជន​ចំនួន​៤៣៤​នាក់ មក​ពី​៨​ភូមិ ក្នុង​បរិវេណ​វត្ត​ប៉ាឆា ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ក្រោម​អធិបតីភាព​លោក​ងិ​ន ឃ​ន សមាជិក​គណកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា លោក​ឯក សំ​អូន សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​រត​នះ ដោយ​បាន​ធ្វើ​ឡើង​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ។

តំណាង​គណបក្ស​ថ្មី​ទាំង​៤៣៤​នាក់ បាន​ស្ម័គ្រចិត្ត ព្រោះតែ​មានការ​ជឿជាក់ ដើម្បី​រួម​គ្នា​ថែរ​រក្សា​សន្តិសុខ​ឲ្យ​ប្រជាជន​នៅ​ក្នុងភូមិ​មាន​ក្តី​សុខ មិន​ឲ្យ​មាន​ជួប​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ។

បន្ទាប់​មក​លោក​ឯក សំ​អូន​ប្រធាន​ក្រុមការងារ​សង្កាត់​រត​នះ​បាន​ថ្លែង​ថា គោលបំណង​ការ​ប្រកាស​សមាជិក​បន្ថែម​ទៀត​នេះ គឺ​បន្ថែម​ពីលើ​ការងារ​ចាស់ កាលពី​ឆ្នាំ​២០១៧ ដោយ​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ជួប​ការ​លំបាក​ខ្វះខាត​នៅឡើយ ហើយ​កន្លង​មក​យើង​បាន​ចុះ​ធ្វើ​ជា​សៀវភៅ​គ្រួសារ​បក្ស​ប្រជាជន​បាន​ចំនួន​១៦៦០​គ្រួសារ ដែល​មាន​ចំនួន​មនុស្ស​៤៤៦៥​នាក់ ចំណាយ​ថវិកា​អស់​៥០​លាន​រៀល រួច​មក​ហើយ ដែល​មានការ​ទុកចិត្ត និង​សង្កេត​ពី​អតីតកាល មក​បច្ចុប្បន្នកាល ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះ​រួច​ចាក​ផុត​ពី​ប្រល័យពូជសាសន៍ និង​ការ​ចាកចេញ​វិល​ត្រឡប់​ពី​គណបក្សប្រឆាំង​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​កិច្ចការ​នយោបាយ​ពេល​នេះ​យើង​គ្មាន​អ្វី​ដែល​ត្រូវ​មក​រារាំង ញុះញង់ អូស​ទាញអារម្មណ៍​បងប្អូន​ឲ្យ​ធ្លាក់​ចុះ​ក្នុង​ភាព​វិនាស់​ហិនហោច និង​អន្តរាយ​ដូច​កាល អាណត្តិ​មុន ដែល​មានការ​បោះ​ឆ្នោត ហើយ​ចាញ់ឆ្នោត​នាំ​បង្កើត​បញ្ហា​ទាមទារ​រក​ការ​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត​សារ​ជា​ថ្មី បង្ក​ជា​បាតុកម្ម បំផុស​បង្កើត​ជា​បដិវត្តន៍​ពណ៌ នាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​ក្នុង​សង្គម ដោយ​ក្រុម​មួយ​ក្តាប់​តូច​បាន​អុកឡុក​ទៀត​បាន​ឡើយ នេះ​ជា​ចំណាត់ការ​បាន​ទាន់​ពេលវេលា​ដែល​រាជរដ្ឋាភិបាល​យើង​បាន​ទប់ស្កាត់​បាន​ទាន់​ពេលវេលា ហើយដោយ​មានការ​ជួយ​ជំរុញ​ពី​លោក​ច័ន្ទ សុផល ប្រធាន​គណកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា ខេត្តបាត់ដំបង​ផង​នោះ យើង​បាន​ទទួល​ផ្លូវថ្នល់​ក្រាល​បេតុង និង​ចាក់​កៅស៊ូ​បានជា​ច្រើន​ខ្សែ​ប្រព័ន្ធ​លូ​បង្ហូរទឹក មិន​ឲ្យ​មានការ​លិច​តាម​ភូមិ​ក្នុង​សង្កាត់​រត​នះ​បន្ថែម​ទៀត ។

លោក​បាន​បន្ត​ទៀត​ថា ត្រូវ​នាំ​គ្នា​ពង្រឹង​សមាជិក​ចាស់ ហើយ​ពង្រីក​សមាជិក​ថ្មី​បន្ថែម​ទៀត​នេះ ដោយ​មាន​ទាំង​យុវជន​ជា​ច្រើន​បាន​មក​ចូលរួម​ជាមួយ​ដោយ​មាន​ឆ​ន្ទះ ស្មារតី ហើយ​សូម​រួម​គ្នា​ចុះ​ជួយ​ជា​ប្រចាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ក្នុងភូមិ​មិន​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​ទៀត​ឡើយ ហើយ​សូម​ត្រៀម​ទាំងអស់​គ្នា​ចូលរួម​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដែល​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​កម្ពុជា​យើង និង​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ដែល និង​ប្រព្រឹត្ត​ទៅ​នា​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

បន្ទាប់​មក​លោក​ងិ​ន ឃ​ន សមាជិក​គណកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា តាម​តួលេខ​ដែល​លោក​ទទួល​បាន គឺ​មាន​ច្រើន​ជាង​នេះ​ដែល​មាន​បងប្អូន​មានការ​ទុកចិត្ត ហើយ​សុំ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​បានជា​មហា​គ្រួសារ កសាង​ជីវភាព​ដ៏​ធំ​មួយ​នៅ​ទី​នេះ ។

លោក​បាន​ប្រៀបធៀប​ខេត្តបាត់ដំបង កាលពី​សម័យ​មុន​ៗ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៩ គឺ​បាន​ប្រែប្រួល​ផ្នែក​នយោបាយ​ទាញ​ទម្លាក់​ប្រទេស​ជាតិ​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម ក្នុង​សម័យ​លន់ ណុ​ល ហើយ​បន្ត​មក​សម័យ​ប៉ុ​ល ពត គឺ​កាន់តែ​អន្តរាយ​បន្ថែម​ទៀត ដោយ​លប់​បំបាត់​មិន​ឲ្យ​មានការ​គោរព​ជំនឿ​សាសនា បំផ្លាញ​វត្ត​អារាម បំបាត់​ការ​ចាយ​លុយ ជម្លៀស​ប្រជាជន​ឲ្យ​ទៅ​រស់នៅ​ស្រុកស្រែ ដែល​នៅ​ទីក្រុង​មានផ្ទះ​ហើយ​គ្មាន​មនុស្ស​នៅ មាន​ផ្លូវ​ហើយ​គ្មាន​មនុស្ស​ដើរ ដោយ​លើក​ពាក្យស្លោក​មក​ថា ធ្វើ​បដិវត្តន៍​មហាលោតផ្លោះ មហា​អស្ចារ្យ បង្អត់អាហារ កាប់សម្លាប់ ទើប​មានការ​តស៊ូ​រើ​បម្រាស់​រំដោះ​ចេញពី​ចំណុចសូន្យ ក្នុង​ឆ្នាំ​១៩៧៩ ហើយ​កសាង​បន្តម​កបាន​រីក​ចម្រើន​រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នោះ​នេះ​ជា​ការ​មើលឃើញ​របស់​បងប្អូន​មានការ​ទុកចិត្ត​ទើប​ចេះ​តែ​មានការ​ចូលរួម​ជាមួយ​គ្នា ដើម្បី​ថែរ​រក្សាសុខ​សន្តិភាព កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជា​បន្ត​ទៅ​ទៀត ។

ក្នុង​នោះ​លោក ឯក សំ​អូន បាន​ជួយ​ផ្តល់​ថវិកា​ឧបត្ថម្ភ​កម្មវិធី និង​ទទួលស្គាល់​សមាជិក​ថ្មី​ចំនួន​៤៣៤​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​១​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ