ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មហាជនមហាឆ្ងល់ណាស់? ទន្ទឹម​នឹងការ​​ស្រែ​ក​ថា «ខ្ញុំ​មិនមែន​ចោរ​ទេ»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មិនដឹង​ថា មាន​បញ្ហា​អី​នោះ​ទេ ត្រូវ​បាន​នគរបាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ហើយ​ប្រើ​អំពើ​ហិង្សា​នៅ​ចំពោះ​មុខ​មហាជន​ រហូត​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ឧសភា ទល់មុខ​ហាង​លក់​ស៊ុប​ចង្កាក់ ​មា​នទី​តាំងនៅ​ផ្លូវ​លេខ​៣៦០…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មិនដឹង​ថា មាន​បញ្ហា​អី​នោះ​ទេ ត្រូវ​បាន​នគរបាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ហើយ​ប្រើ​អំពើ​ហិង្សា​នៅ​ចំពោះ​មុខ​មហាជន​ រហូត​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ឧសភា ទល់មុខ​ហាង​លក់​ស៊ុប​ចង្កាក់ ​មា​នទី​តាំងនៅ​ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។ បុរស​ដែល​សមត្ថកិច្ច​ចាប់​ក្រៀក​ឃាត់ខ្លួន​ត្រូវ​បាន​គេ​ដឹង​ឈ្មោះ អុ​ឹ​ង បញ្ញា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​សម្តី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មិន​មាន​នរណា​ដឹង​ថា មានរឿង​អ្វី​កើតឡើង​នោះ​ទេ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​ខាងលើ​ ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ផ្តួល​ម៉ូតូ​រត់​ចូល​ទៅ​ក្នុង​ហាង​លក់​ស៊ុប​ចង្កាក់ ​ដើម្បី​ឱ្យ​គេ​ជួយ ។ ពេល​
នោះ​ដែរ ពួក​គាត់​​ក៏​បានឃើញ​សមត្ថកិច្ច​២​នាក់ ​ដោយ​ម្នាក់​មាន​ពាក់​ឯកសណ្ឋាន និង​ម្នាក់​ទៀត​អត់​មាន​ឯក​សណ្ឋាន បានរ​ត់ទៅ​ចាប់​យុវជន​ខាងលើ​បាន រួច​ហើយ​ក៏​បាន​ប្រើ​ហិង្សា​វាយដំ​ក្រៀក​កាច់ក​នៅ​ចំពោះ​
មុខ​មហាជន ដែល​ភ្ញាក់ផ្អើល​ចោមរោម​មើល​ព្រោងព្រាត ហើយ​ក៏​បាន​ដាក់​ខ្នោះ​ថែម​ទៀត​ផង ។

ប្រភព​ដដែល​​បន្ត​ទៀត​ថា បន្ទាប់​ពី​ដាក់​ខ្នោះ​យុវជន​ម្នាក់​នោះ​ បាន​តែ​ដៃ​ម្ខាង​ឯ​ដៃ​ម្ខាង​ទៀត​ បាន​យក​ទូរ​សព្ទ័​ទាក់ទង​ទៅ​ឪពុក​ម្តាយ​ឱ្យមក​ជួយ ក៏​ត្រូវ​សមត្ថកិច្ច​ឆក់​យក​ទូរស័ព្ទ​នោះ​ទៅ​បោក​ចោល​ថែម​ទៀត​ផង ។ បន្តិច​ក្រោយមក​ បុរស​រង​គ្រោះ​ខាងលើខំប្រឹង​រើ​បំរះ​មិន​ព្រមទៅ​ជាមួយ​សមត្ថកិច្ច​នោះ​ទេ ដោយ​ស្រែក​ឱ្យ​គេ​ជួយ ហើយ​ស្រែ​កថា ​រង់ចាំ​ឪពុក​ម្តាយ​របស់​ខ្លួន​មក​សិន ព្រោះ​មិនមែន​ជា​ចោរ​នោះ​ទេ ដោយ​ស្រែ​កថា ខ្ញុំ​មិនមែន​ចោរ​ទេ​… ​ប៉ុន្តែ​ទោះបីជា​យុវជន​រូប​នោះ​ខំ​ស្រែក និង​រើ​បំរះ​​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​នៅ​តែ​ចាប់​អូស​ដោយ​ក្របួច​ក​អាវ​ប្រៀប ​ដូច​មានទោស​ធ្ងន់ធ្ងរ​ណាស់ លើក​រុញ​ដាក់​ចូល​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ចេញ​ទៅ​បាត់​បន្សល់​ទុក​នូវ​ច​ម្ង​ល់​របស់​មហាជន​កកកុញ​ ដែល​ឈរ​មើល ។

ចំពោះ​ករណី​នេះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​ថា ពួក​គាត់​មិនដឹង​ថា​ ជា​ករណី​អ្វី​នោះ​ទេ គឺ​ខាង​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​ ជា​អ្នក​ធ្វើ​រឿង​នេះ សូម​ឱ្យ​បងប្អូន​កុំ​យល់​ច្រឡំ​មក​លើ​សមត្ថកិច្ច​មូលដ្ឋាន ។
ក្រោយ​ហេតុការណ៍ ​បាន​កើតឡើង​រយៈពេល​កន្លះ​ម៉ោង ស្រាប់តែ​ខាង​សាច់ញាតិ​របស់​យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ទៅ​ដល់​ក្រសួងមហាផ្ទៃ​រក​យុវជន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ។ ពេល​មក​ដល់​ក៏​ស្រាប់​តែ​ឃើញ​យុវជន​រូប​នោះ​ដេក​ដង្ហើមចង្រិត​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ទាំង​ដៃ​ជាប់​​ខ្នោះ និង​មាន​របួស​ស្នាម​ពេញ​ខ្លួន​ដោយ​ការ​វាយដំ ។ ពេល​សួរនាំ​សមត្ថកិច្ច​ម្នាក់​ៗ ក៏​មិនដឹង​ថា ​មានរឿង​អ្វី​ឱ្យ​ពិតប្រាកដ​ដែល ។ ប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​ឃើញ​សភាព​បែប​នេះ ក្រុម​សាច់ញាតិ​យុវជន​ ក៏​សុំ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​​នៅ​គ្លិ​និក​បាយ័ន តែ​ដោយសារ​ស្ថានភាព​របួសធ្ងន់​ គឺ​បែកក្បាល​បាក់​ក្តោងច្រមុះ​ផង​ និង​ខៀវ​ភ្នែក​ផង ពួក​គាត់​ក៏​សំរេចចិត្ត​ប​ញ្ជួ​ន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ចំពោះ​ករណី​នេះ​ដែរ ក្រុម​សាច់ញាតិ​អ្នក​រង​គ្រោះ ​ដែល​ត្រូវ​សមត្ថកិច្ច​ដេញចាប់​ធ្វើ​ទារុណកម្ម​យ៉ាង​ចាស់ដៃ ព្រ​ម​ទាំង​មាន​របួស​ស្នាម​ពេញ​ខ្លួន​ផង ដោយ​មិន​មាន​ហេតុផល​ច្បាស់លាស់ ពួក​គាត់​សូម​ឱ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឱ្យ​ផង តើ​មាន​កំហុស​អី​បានជា​ធ្វើ​ដល់​ថ្នាក់​នេះ​ ឬ​មួយ​ក៏​ចាប់​ច្រឡំ ? មិន​អាច​សាកសួរ​ដល់​ក្រុម​សមត្ថកិច្ច​ដែល​ចាប់​យុវជន​រូប​នេះ​វាយដំ និង​ដាក់​ខ្នោះ​បាន​ទេ ហើយ​ឮ​ថា ​ក្រុម​សមត្ថកិច្ច​ដៃដល់​ទាំងនោះ​បាន​គេចខ្លួន​អស់ និង​មិន​ទាន់​បានដឹង​នៅ​អង្គភាព​មួយ​ណា​ច្បាស់លាស់​ក្នុង​ក្រសួងមហាផ្ទៃ​នោះ​នៅឡើយ​ទេ​ព្រឹក​ម្សិលមិញ​នេះ ។

នៅ​ថ្ងៃ​២៥ ខែឧសភា យុវជន​ដែល​រង​គ្រោះ​ដោយ​ការ​វាយដំ​យ៉ាង​ហិង្សា​ព្រៃផ្សៃ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សង្គ្រោះ​បន្ទាន់​ និង​តាមដាន​ពី​ក្រុម​គ្រូពេទ្យ​នៅឡើយ​។ គិត​ត្រឹម​វេលា​ល្ងាច​ថ្ងៃ​ដដែល យុវជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា រង​របួសធ្ងន់​នៅ​ក្តោងច្រមុះ​ដែល​បាក់ និង​មាន​ឈាមកក​ខ្លាំង ក្រៅពី​នេះ​គឺ​គ្រេច​ដៃ​ឆ្វេង​ខ្លាំង​ដោយសារការ​ចាប់​ជាន់​ដាក់​ខ្នោះ ។ ចំណែក​ក្បាល​ក៏​ត្រូវ​ខ្លាំង​ដែរ ។ការ​វាយដំ​យុវជន​រង​គ្រោះ​ដែល​គ្នា​មិន​មាន​កំហុស​អ្វី​សោះ​នោះ គឺជា​កំហុស​របស់​នគរបាល​ដែល​យក​វិធី​វាយដំ​ទាំង​កំរោល​ធ្វើ​ជា​ត្រីមុខ ។ ស្ត្រី​ជា​សាច់ញាតិ​យុវជន​រង​គ្រោះ បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​គាត់​បាន​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​នគរបាល​ដែល​ប្រើ​ហិង្សា​លើ​ប្អូនប្រុស​នោះ​ហើយ ដោយ​ដាក់​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ