ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ហ្គា​ស​​ភ្លាម ផ្ទុះ​ក្ឌាំងភ្លាម​…!​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​​​ព្រៃវែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​អគ្គិភ័យ​មួយ​កើតឡើង ខណៈ​​ម្ចាស់ផ្ទះ​​បើក​ហ្គា​ស​ដាក់​ដាំទឹក រួច​ហ្គា​ស​ក៏​ផ្ទុះ​បាន​បណ្តាល​អោយឆាប​​ឆេះ​ផ្ទះ​អស់​មួយ​ចំហៀង រួម​និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន ​កាលពី​វេលា​ម៉ោង១២ និង៣០ថ្ងៃទី​២៥ ឧសភា…

ខេត្ត​​​ព្រៃវែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​អគ្គិភ័យ​មួយ​កើតឡើង ខណៈ​​ម្ចាស់ផ្ទះ​​បើក​ហ្គា​ស​ដាក់​ដាំទឹក រួច​ហ្គា​ស​ក៏​ផ្ទុះ​បាន​បណ្តាល​អោយឆាប​​ឆេះ​ផ្ទះ​អស់​មួយ​ចំហៀង រួម​និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន ​កាលពី​វេលា​ម៉ោង១២ និង៣០ថ្ងៃទី​២៥ ឧសភា ស្ថិត​​​នៅ​​ចំណុច​ភូមិ​សាលា ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះរងគ្រោះខាងលើ ​ឈ្មោះ ធុ​ច ហ៊​ន ភេទ​ប្រុស​ អាយុ​៧៣ឆ្នាំ ស្ថិត​​នៅ​ភូមិ-ឃុំ កើតហេតុ​ខាងលើ​ ។ ប្រភពដដែល​​​បន្ត​ថា ​នៅ​មុន​ពេល​កើតហេតុ លោកតា​បាន​ដងទឹក​យក​ដាក់​ដាំ​តាម​ធម្មតា តែ​នៅ​ពេល​បើក​ហ្គា​ស​ដើម្បី​ដាំទឹក ស្រាប់តែ​ហ្គា​សបាន​ផ្ទុះតែម្តង ក៏​​បណ្តាល​​ឱ្យ​ឆេះ​​ផ្ទះមាន​​ទំហំ​7mx8m​ សង់​ពី​ឈើ​ប្រក់​ក្បឿងអស់១ចំហៀងផ្ទះ​ ផ្ទាំង​សូ​ឡា​១​ផ្ទាំង ​និង​សម្ភារ​​ចំនួនទៀត  ។​

​នៅ​ពេល​កើតហេតុ​ ប្រជាពលរដ្ឋនិង​មាន​រថយន្ត​ជួយ​បាញ់ពន្លត់​​​ទាន់​ពេលដែរ​ដោយ​​ប្រើប្រាស់​អស់​ទឹក​១​រថយន្ត  ។

អត្ថបទសរសេរ ដោយ