ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ដេក​លក់​មួយភាំង លោក​បង​ចូល​មក​ខ្ទេចខ្ទី​គ្មាន​សល់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​បាន​សង្កេត​ឃើញ​ម្ចាស់ផ្ទះ​ដេក​លក់​មួយ​ភ្លែត ឆ្លៀត​ឱកាសល្អ​ចូល​ទៅ​ក្នុងផ្ទះ​លួច​លុយ​ខ្មែរ និង​ប្រាក់​ថៃ ព្រមទាំង​ទូរស័ព្ទ រួច​គេចខ្លួន​បាត់​ស្រមោល លុះ​ម្ចាស់ផ្ទះ​ភ្ញាក់​ដឹងខ្លួន​ឡើង​ឃើញ​ជនសង្ស័យ​ដើរ​ចេញពីផ្ទះ ហើយ​ពេល​ទៅ​មើល​ក្នុង​បន្ទប់ ស្រាប់តែ​បាត់​អស់​លុយ…

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​បាន​សង្កេត​ឃើញ​ម្ចាស់ផ្ទះ​ដេក​លក់​មួយ​ភ្លែត ឆ្លៀត​ឱកាសល្អ​ចូល​ទៅ​ក្នុងផ្ទះ​លួច​លុយ​ខ្មែរ និង​ប្រាក់​ថៃ ព្រមទាំង​ទូរស័ព្ទ រួច​គេចខ្លួន​បាត់​ស្រមោល លុះ​ម្ចាស់ផ្ទះ​ភ្ញាក់​ដឹងខ្លួន​ឡើង​ឃើញ​ជនសង្ស័យ​ដើរ​ចេញពីផ្ទះ ហើយ​ពេល​ទៅ​មើល​ក្នុង​បន្ទប់ ស្រាប់តែ​បាត់​អស់​លុយ និង​ទូរស័ព្ទ ក៏​ដាក់​ពាក់​បណ្តឹង​ឱ្យ​ចាប់​ឃាត់​ខ្លួន​តែ​ម្តង ។

ហេតុការណ៍​ចុះ​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ឧសភា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​របស់​ស្ត្រីរង​គ្រោះ​ឈ្មោះ ឆ​ន ស៊ុន​នៀ​នអាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ។ ហើយ​ស្ត្រី​រង​គ្រោះ​បាន​បាត់​លុយ​ចំនួន​១​លាន​១០​ម៉ឺន​រៀល ប្រាក់​ថៃ​៦០០​បាត និង​បាត់​ទូរស័ព្ទ​ដៃ​០២​គ្រឿង (​ម៉ាក IPhone6 ១​គ្រឿង និង​ម៉ាក Nokia1280 ១​គ្រឿង ) កាលពី​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​២១ ឧសភា រួច​ក៏​ប្រញាប់​ដាក់​ពាក្យបណ្តឹង​ឱ្យ​ចុះ​តាម​រក​ជនសង្ស័យ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា និង​ឈាន​ទៅ​ធ្វើការ​ហៅ​ជនសង្ស័យ​ម្នាក់​មក​សាកសួរ ។ ​នៅ​ចំពោះ​មុខ​​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ឈឿ​ន វ​ល័​ក្ខ ហៅ​លី​ន អាយុ​២៦​ឆ្នាំ មុខ​ទីលំនៅ​មិន​ពិត​ប្រាកដ សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​ទៅ​លួច​លុយ​របស់​ស្ត្រី​រង​គ្រោះ​ពេល​នាង​កំពុង​តែ​ដេក​លក់​ក្នុងផ្ទះ ហើយ​យក​បាន​ប្រាក់ និង​ទូរស័ព្ទ​ពិតប្រាកដ​មែន ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិ​ការ​ដ្ឋាន​នគរបាល​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ