ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ម្តង​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​តែ​ម្តង !

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានសហការ​ជាមួយ​កម្លាំង​អន្តរា​គមន៍​ឈុត​ខ្មៅ និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​កន្លែង​លួចលាក់​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​តូប​លក់ដូរ​មួយ​កន្លែង…

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានសហការ​ជាមួយ​កម្លាំង​អន្តរា​គមន៍​ឈុត​ខ្មៅ និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​កន្លែង​លួចលាក់​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១
ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​តូប​លក់ដូរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចង្កៀង​ខាងកើត ឃុំ​ទទុង ស្រុក​ដងទង់ ខេត្តកំពត ។

សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ចុះ​បង្ក្រាប​ខាងលើ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស ចំនួន​២​កញ្ចប់​ធំ និង​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន មាន​ដែកកេះ​ចំនួន​២ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ប្តី​មានឈ្មោះ ខេ​ង វុ​ទ្ធី អាយុ​៣៥​ឆ្នាំ
និង​ប្រ​ព​ន្ឋ​មានឈ្មោះ សំ ស៊ី​ផា អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ និងលក់ដូរនៅ​រោងចក្រ​មួយកន្លែង ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច សមត្ថកិច្ច​បានកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ