ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អស់​៣ខ្នងនេះ មិនទាន់​ដឹង​ផ្តើមចេញពីផ្ទះ​ណា​​ទេ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍បឋម​​ឱ្យ​​ដឹង​ថា អគ្គិភ័យ​មួយ​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង កាលពី​វេលា​ម៉ោង​០៩ និង១៥​នាទី​យប់​ថ្ងៃ​ទី​២០ ​ឧសភា ស្ថិត​នៅ​ចំណុច​ផ្សារ​តា​ឡ​ន ​ក្នុង​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍បឋម​​ឱ្យ​​ដឹង​ថា អគ្គិភ័យ​មួយ​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង កាលពី​វេលា​ម៉ោង​០៩ និង១៥​នាទី​យប់​ថ្ងៃ​ទី​២០ ​ឧសភា ស្ថិត​នៅ​ចំណុច​ផ្សារ​តា​ឡ​ន ​ក្នុង​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​គេ​សង្ស័យ​​បណ្ដាល​មក​ពី​ផ្ទុះ​កំប៉ុង​​ហ្គា​ស​ ។

សេចក្ដី​រាយ​ការ​ណ៍​បន្ត​ថា លំនៅ​ឋាន​ទាំង​៣​ខ្នង​នោះ​ ស្ថិត​នៅ​ជាប់​គ្នា​មាន​លក្ខណ​:​ជា​ផ្ទះល្វែង និង​មាន​ទំហំ​
៥ម៉ែត្រ​​x៦ម៉ែត្រ​​ដូច​គ្នា ដែល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ ។ ម្ចាស់ផ្ទះ​មាន​១-​ឈ្មោះ​រឹម ពៅ ភេទ​ស្រី ​អាយុ​៣៧​ឆ្នាំ
២-​ឈ្មោះ​អឿ​ន សម្ងាត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​៣-​ឈ្មោះ​កែវ ហួ​ន ​ភេទ​ស្រី ​អាយុ​៦0​ឆ្នាំ​ ។

សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា បើ​តាម​ការ​សួរនាំ​ជំ​ហាន​​ដំបូង គឺ​អគ្គី​ភ័យ​នោះ​ទំនង​បណ្ដាល​មក​ពី​ការ​ផ្ទុះ​កំប៉ុង​ហ្គា​ស តែ​ភ្លាម​ៗ​គេ​មិន​ទាន់​ដឹង​ពី​ចំណុច​ចាប់ផ្ដើម​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​សាកសួរ​ម្ចាស់ផ្ទះ​និង​សាក្សី​នៅឡើយ​។ ប្រភព​ដដែល​​ថា មន្ត្រី​ពន្លត់អគ្គិភ័យ​នៃ​អធិការ​ស្រុក​សំពៅ​លូន បាន​ចំណាយពេល​ជិត​២​ម៉ោង​ទើប​ទប់ស្កាត់​បាន ​លំនៅ​ឋាន​និង​ទ្រព្យសម្បត្តិ​នៅ​ក្នុង​លំនៅ​ឋាន​ទាំង​៣​ខ្នង​នោះ​​ស្ទើរ​ក្លាយជា​ផេះ​អស់​ទៅ​ហើយ​។ ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​រង​គ្រោះ​ ដើម្បី​ធ្វើ​របាយ​ការ​ណ៍​អំពី​ការ​ខាតបង់​ ។

ព័ត៌មានលម្អឹតនឹង​មានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិ​ភាព ។

អត្ថបទសរសេរ ដោយ