ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​អប្រិយ​បា.ញ់​របួសធ្ងន់​ស្រាល​៣​នាក់ ងាប់​គោ​២​ក្បាល

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មួយ​រយៈ​កន្លង​មកនេះ​ឃើញ​ថា​មាន​ករណី​គ្រោះ​ធម្មជាតិ​កើត​ឡើងជា​បន្តបន្ទាប់​ជាក់ស្តែង​ករណី​គ្រោះ​ធម្មជាតិ​ទី​១​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ មួយ​រយៈ​កន្លង​មកនេះ​ឃើញ​ថា​មាន​ករណី​គ្រោះ​ធម្មជាតិ​កើត​ឡើងជា​បន្តបន្ទាប់​ជាក់ស្តែង​ករណី​គ្រោះ​ធម្មជាតិ​ទី​១​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ មាន​ករណី​រន្ទះបាញ់​ចំ​ដើម​ដូង​មួយ​ដើម​ដែល​នៅ​មុខ​ផ្ទះ​ឈ្មោះ យិ​ន យី​ន មេ​ភូមិ​ស្វាយ ឃុំ​ស្រើ​ង បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​មនុស្ស​ចំនួន​៣​នាក់ ក្នុង​នោះ​កូនស្រី​របស់​លោក​ប្រធាន​ភូមិ​ចំនួន​ពីរ​នាក់ ទី​១-​ឈ្មោះ យី​ន វ៉ា​ន់​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ របួសធ្ងន់​, ទី​២-​ឈ្មោះ យី​ន ស៊ី​ណា ភេទ​ស្រី អាយុ​១៥​ឆ្នាំ របួសធ្ងន់ និង​ទី​៣-​ឈ្មោះ មាស រ៉ា​ម៉ា​ញ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​របួសស្រាល ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ ។

ករណី​ទី​២-​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ដដែល​មាន​ករណី​រន្ទះបាញ់​១​លើក និង​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​នី​ពេជ្រ​(​ក​) ឃុំ​នី​ពេជ្រ ស្រុក​កំពង់ស្វាយ បណ្តាល​ឲ្យ​ស្លាប់​គោ​ចំនួន​ពីរ​ក្បាល និង​ខូចខាត​សម្ភារៈ​មួយ​ចំនួន ។ ករណី​ទី​៣-​ខ្យល់​កន្ត្រាក់​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច នៅ​ភូមិ​ឈើទាល ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ដដែល បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​១​ខ្នង​របស់​ម្ចាស់​ឈ្មោះ ចេ​ង ចិន្តា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របើក​សំ​យ៉ាប​ស័ង្កសី​ខាង​មុខ​អស់ទាំង​ស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ