ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ស្ថិត​ក្រោម​ការ​គាបសង្កត់​ នៅតែ​បោះ​ឆ្នោតរើស​​ប្រធានាធិបតី

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ ៖​ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២០ ​ឧសភា ខណៈ​ប្រទេស​នៅ​អា​មេ​រិ​កឡា​ទី​ន​នេះ ​ជួប​ប្រទះ​ការ​លំបាក​ខាង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត វិបត្តិ​នយោបាយ​ និង​ការ​គាបសង្កត់​នានា​ក្ដី​។ លោក​…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ ៖​ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២០ ​ឧសភា ខណៈ​ប្រទេស​នៅ​អា​មេ​រិ​កឡា​ទី​ន​នេះ ​ជួប​ប្រទះ​ការ​លំបាក​ខាង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត វិបត្តិ​នយោបាយ​ និង​ការ​គាបសង្កត់​នានា​ក្ដី​។

លោក​ នី​កូ​ឡាស់​ ម៉ា​ឌូ​រ៉ូ ដែល​ក្លាយជា​ប្រធានាធិបតី​ប្រទេស​នេះ ចាប់តាំងពី​លោក​ហ៊ូ​ហ្គោ​ឆា​វេស ​ទទួលមរណភាព​ក្នុង​ឆ្នាំ​២០១៣​មក នឹង​អាច​ជាប់​ឆ្នោត​ទៀត ទោះបីជា​គូ​ប្រជែង​លោក HENRI FALCON ក្នុង​ការ​ស្ទាបស្ទង់​មតិ​នានា អាច​មាន​វាសនា​ឈ្នះក្ដី​។

ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ព្រួយបារម្ភ​ និង​ការ​គំរាមកំហែង​របស់​មហា​អំណាច​​មួយ​ចំនួន ដោយ​បារាំង​ក៏​ដួច​ជា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ឯទៀត​ៗ ព្រម​ទាំង​សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា ដើម្បី​ចាប់បង្ខំ​លោក​ម៉ា​ឌូ​រ៉ូ​ ឲ្យ​ចាប់ផ្ដើម​ចរចា​ជាមួយ​ពួក​ប្រឆាំង​។​ ពួក​ប្រឆាំង​មួយ​ចំនួន​ធំ​អំពាវ​នាវ​ឲ្យ​ធ្វើ​ពហិការ​ដល់​ការ​បោះ​ឆ្នោត​នេះ តែ​យុទ្ធសាស្ត្រ​នោះ​ហាក់​ពុំ​បាន​ផល​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ