ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជននេះ​សាហា.វ​ណាស់​ បា.ញ់​សម្លា.ប់​មនុស្ស​មិន​ញញើតដៃក្នុង​សាលា

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​តុលាការ​ចាប់ផ្ដើម​សួរ​ចម្លើយ ក្មេង​ប្រុស​ជំទង់​ម្នាក់​អាយុ​១៧​ឆ្នាំ ដែល​បាញ់​​សម្លាប់​មនុស្ស​១០​នាក់ កាលពី​ថ្ងៃ​ទី​១៨ ​ឧសភា​ ក្នុង​វិទ្យាល័យ​របស់​គេ គឺ​វិទ្យាល័យ​SANTA FE​…

សហរដ្ឋអាមេរិក ​៖ ​តុលាការ​ចាប់ផ្ដើម​សួរ​ចម្លើយ ក្មេង​ប្រុស​ជំទង់​ម្នាក់​អាយុ​១៧​ឆ្នាំ ដែល​បាញ់​​សម្លាប់​មនុស្ស​១០​នាក់ កាលពី​ថ្ងៃ​ទី​១៨ ​ឧសភា​ ក្នុង​វិទ្យាល័យ​របស់​គេ គឺ​វិទ្យាល័យ​SANTA FE​ នៅ​រដ្ឋ​តិច​សាស់ មុន​ពេល​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស ក្រោយ​ការ​បាញ់ប្រហារ​ថ្មី​ក្នុង​​គ្រឹះស្ថានសិក្សា​អា​មេ​រិ​ក​។

ក្មេង​ប្រុស​ជំទង់​នោះ ឈ្មោះ​ DIMITRIOS PAGOURIZIS ត្រូវ​ជាប់​ការ​ចោទប្រកាន់​ពី​បទ​សម្លាប់​មនុស្ស ជា​អំពើ​ឧក្រិដ្ឋ​អាច​ទទួលទោស​ប្រហារជីវិត​។ ​ទោះបី​មិត្តភក្តិ​មួយ​ចំនួន​របស់​​គេ​និយាយ​ថា ​គេ​ជា​មនុស្ស​ស្ងាត់ស្ងៀម មិនសូវ​ទាក់ទង​ជាមួយ​គេឯងក៏ដោយ។ ហើយ​មូ​​ល​ហេតុ​នៃ​ការ​សម្លាប់​រង្គាល​នេះ នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​។ តាម​បណ្ដា​ព័ត៌មាន​​បាន​រក​​ឃើញ​ក្នុង​កុំព្យូទ័រ ​និង​ទូរ​ស័ព្ទ​ដៃ​របស់​គេ អាច​ឲ្យ​គេ​គិត​ថា ​ខ្មាន់កាំភ្លើង​មាន​បំណង​​ធ្វើ​អត្តឃាត ក្រោយ​ការ​បាញ់ប្រហារ ដែល​រូបគេ​មាន​ផែនការ​ទុក​មុន​។ ​នេះ​ជា​ការ​បញ្ជាក់​របស់​អភិបាល​រដ្ឋ​តិច​សាស់​លោក GREG ABBOTT​។

សិស្ស​វិទ្យាល័យ​ម្នាក់​គូសបញ្ជាក់​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា ក្មេង​ប្រុស​នេះ​ជា​អ្នក​លេង​បាល់ទាត់ ហើយ​រូបគេ​រង​ការ​វាយដំ​ពី​គ្រូបង្ហាត់ និង​រង​ការ​ប្រមាថ​។​ យោង​តាម​អាជ្ញា​ធរ​ថា ​នា​ពេល​ថ្មី​ៗ​នេះ​គេ​បាន​ផ្សាយ​រូបថត​មួយ​សន្លឹក តាម​ FACEBOOK​ ដែល​រូប​ថត​នេះ គេ​ពាក់​អាវយឺត​ពណ៌​ខ្មៅ​ មាន​ចារ​ពាក្យ​ថា កើត​ដើម្បី​សម្លាប់​។

ពាក់អាវ​ម៉​ង់​តូ​វែង​ ពណ៌​ខ្មៅ​ លាក់​កាំភ្លើងខ្លី មួយ​ដើម ជា​របស់​ឱ​ពុក​គេ ក្មេង​ប្រុស​DIMITRIOS PAGOURIZIS បាន​ដើរ​ចូល​ថ្នាក់រៀន​នា​វេលា​ម៉ោង​៨​ព្រឹក​ ហើយ​បាញ់ប្រហារ​តែ​ម្ដង សម្លាប់​មនុស្ស​១០​នាក់​ និង​ធ្វើ​ឲ្យ​របួស​១០​នាក់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ