ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​មិន​ចង់​ទេ បែរជា​វៃ​គ្នា​ក្នុង​វង់​ផឹកស៊ី

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នគរបាល​ស្រុក​វាល​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដើម្បី​សួរនាំ​បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ហិង្សា​ដោយ​ចេតនា​លើ​ភាគី​គូទំនាស់ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​កណ្ដាល…

ខេត្តពោធិ៍សាត់ ៖ នគរបាល​ស្រុក​វាល​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដើម្បី​សួរនាំ​បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ហិង្សា​ដោយ​ចេតនា​លើ​ភាគី​គូទំនាស់ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​កណ្ដាល ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សល់ ធន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​របួស​ឈ្មោះ សុទ្ធ បូរ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។

ជនសង្ស័យ និង​ជន​រង​គ្រោះ​មាន​ទំនាស់​គ្នា​ក្នុង​វង់​ផឹកស៊ី ប៉ុន្តែ​មិនដឹង​មូលហេតុ​ច្បាស់លាស់​ទេ ។ ពេល​ស្រវឹង​រៀងខ្លួន គេ​ឃើញ​ជន​ទាំង​ពីរ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​មាត់​តឹង​.​ករ​ហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ទ្រាំ​លែង​បាន​ក៏​ឈាន​ដល់​ទាញ​ដុំ​ថ្ម និង​បូម​ម៉ូតូ​គប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ចំ​ខ្នងដៃ និង​ម្រាមដៃ​ហើម​រង​របួស​យ៉ាងដំណំ ។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អន្លង់​រាប​សហការ​ជាមួយ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​វាល​វែង​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង ។

ជនសង្ស័យ​សមត្ថកិច្ច​បាន​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង ហើយ​បាន​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ