ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញញឹមចាំទទួល…

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​មិន​ដល់​៣​ខែ​ទេ​…​ សម័យ​បោះ​ឆ្នោត​សកល​ថ្នាក់​ជាតិ​នឹង​មក​ដល់​ហើយ​…​គ​.​ជ​.​ប បាន​ដំណើរការ​ទៅ​មុខ​ដោយ​គ្មាន​ការ​លើកលែង​ឬ​លើក​ពេល​ទេ​…​ព្រោះ​វា​ជា​ច្បាប់ ។ អ្វី​ដែល​មហាជន​ចាប់អារម្មណ៍​នៅ​ពេល​នេះ​… ​មាន​គណបក្ស​ខ្លះ​ដែល​គ្មាន​សិទ្ធិ​ឈរឈ្មោះ​បោះ​ឆ្នោត​…​បាន​ស្រែក​ទុក​មុន​ថា មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ទេ​…​។ ខ្លះ​ទៀត​​ស្រែ​កថា សុំ​កុំឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​…​។ ខ្លះ​ទៀត​នោះ​…

នៅ​មិន​ដល់​៣​ខែ​ទេ​…​ សម័យ​បោះ​ឆ្នោត​សកល​ថ្នាក់​ជាតិ​នឹង​មក​ដល់​ហើយ​…​គ​.​ជ​.​ប បាន​ដំណើរការ​ទៅ​មុខ​ដោយ​គ្មាន​ការ​លើកលែង​ឬ​លើក​ពេល​ទេ​…​ព្រោះ​វា​ជា​ច្បាប់ ។

អ្វី​ដែល​មហាជន​ចាប់អារម្មណ៍​នៅ​ពេល​នេះ​… ​មាន​គណបក្ស​ខ្លះ​ដែល​គ្មាន​សិទ្ធិ​ឈរឈ្មោះ​បោះ​ឆ្នោត​…​បាន​ស្រែក​ទុក​មុន​ថា មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ទេ​…​។ ខ្លះ​ទៀត​​ស្រែ​កថា សុំ​កុំឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​…​។ ខ្លះ​ទៀត​នោះ​ ប្រកាស​ដកថយ​…​មិន​ចូលរួម​ប្រកួតប្រជែង​បោះ​ឆ្នោត​ជាមួយ​ទេ​…​ទំនង​ចាញ់​មុន​ប្រយុទ្ធ ។ ល​។

មើលទៅ​បក្ស​កាន់​អំណាច​វិញ​…​តេ​ជោ​សែន នៅ​តែ​ឈរឈ្មោះ​ជា​បេ​ក្ខជន​នាយក​រដ្ឋមន្ត្រី​… ​នៅ​តែ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បន្ត​ទៀត​… ​អត់​មានចិត្ត​រា​ថយ​ឡើយ​…​។

ពិសេស​ទៀត​ ពេល​នេះសង្ឃឹម​ឈ្នះ​ស៊ីដាច់​… ​ស៊ីដាច់​ដូច​បោះ​ឆ្នោត​ព្រឹទ្ធសភា ជា​ប្រផ្នូល​ល្អ​រួច​ទៅ​ហើយ​…​រឿង​ឈ្នះ​គ្មាន​អ្វី​សង្ស័យ​ទេ​! តេ​ជោ​សែន ញញឹម​ឈ្នះ​រួច​ហើយ​… ​ញញឹម​រង់ចាំ​ទទួល ។

បោះ​ឆ្នោត​នៅ​កម្ពុជា​… ​មានច្បាប់​…​ មាន​រដ្ឋធម្មនុញ្ញ​ជា​បង្អែក​… ​ឱ្យ​តែ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ដោយ​រលូន​…​ ចង់​មេឃ ចង់​បិសាច​ណា​មិន​ទទួលស្គាល់​… ​ក៏​មិន​ប៉ះពាល់​ដល់​អធិបតេយ្យភាព​…​ ដល់​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​…​ ដល់​ការ​ដឹកនាំ​ប្រទេស​របស់​បក្ស​ដែល​ឈ្នះ​ដែរ​…​។

មាន​ពាក្យ​សាមញ្ញ​មួយ​និយាយថា​…​ឆ្កែ​នៅ​តែ​ព្រុះ​…​ព្រុះ​អី​ព្រុះទៅ​…​ឆ្កែ​ព្រុះ​មិន​ដែល​ខាំ​ទេ​…ចំណែក​មនុស្ស​នៅ​តែ​​ដើរ​ដោយក្លាហាន​…​េ​ហ ! ហេ !​

អត្ថបទសរសេរ ដោយ