ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន…! មាន​ក្មេងម្នាក់​ ស្លា.ប់ដោយសារ​​សាច់ហតដកនេះ​ហើយ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​ បាន​​ពុល​រហូត​ដល់​ស្លាប់បាត់បង់ជីវិត​​ ​ក្រោយ​នាំ​ទៅ​សង្គ្រោះ​ដល់​មន្ទី​ពេទ្យ​​​រាជធានី​ភ្នំពេញ​បាន​រយៈពេល​២ថ្ងៃ​ នៅតែជួយជីវិតនាងមិនបា​ន​ ហើយ​ត្រូវ​​បាន​​អាជ្ញាធរ​ឃុំ​កំពង់ចាម ស្រុក​សំបូរ​ ធ្វើការ​សន្និ​ដ្ឋាន​ថា…

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​ បាន​​ពុល​រហូត​ដល់​ស្លាប់បាត់បង់ជីវិត​​ ​ក្រោយ​នាំ​ទៅ​សង្គ្រោះ​ដល់​មន្ទី​ពេទ្យ​​​រាជធានី​ភ្នំពេញ​បាន​រយៈពេល​២ថ្ងៃ​ នៅតែជួយជីវិតនាងមិនបា​ន​ ហើយ​ត្រូវ​​បាន​​អាជ្ញាធរ​ឃុំ​កំពង់ចាម ស្រុក​សំបូរ​ ធ្វើការ​សន្និ​ដ្ឋាន​ថា គឺ​​​ដោយសារនាង​​ពុល​សាច់​ហត​ដកប៉ាត់តេ  ​។

មេឃុំ​កំពង់ចាម លោក​ឈិ​ត ណ​ន បាន​​ឱ្យដឹង ​នៅ​ថ្ងៃ​ទី​១៦ ឧសភា នេះ​​ថា ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ​កាន់ ស្រី​និ​ត អាយុ​១១​ឆ្នាំ ។ នាង​​បាន​ទិញ​​ហតដកនេះពី​ផ្ទះ​លក់​គ្រឿងទេស​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះរបស់​​នាង ស្ថិត​ក្នុង​ភូមិ​អំពិលទឹក​ ឃុំ​កំពង់ចាម ស្រុក​សំបូរ ​។ លោក​មេឃុំ​កំពង់ចាម​បន្តថា  ក្រោយ​ពីនាង​ហូប​រួច ក្មេង​ស្រី​រង​គ្រោះ​បាន​ឡើង​ទៅ​សម្ងំ​ដេក​នៅ​លើ​ផ្ទះ​បាន​រយៈពេល​ជិត​៤​ម៉ោង ​ឱ​ពុក​​​នាង​បាន​​ទៅ​ដាស់ ក៏​ឃើញ​ក្មេង​ស្រី​រង​គ្រោះមាន​អាកា​រៈរវើរវាយ​ ក្អួតចង្អោរ​ ទន់​ដៃជើង រហូត​ប្រកាច់រហូត​បែកពពុះមាត់​ ។

​លោក​បញ្ជាក់​ថា ក្រោយ​ពេល​ឃើញ​អាកា​រៈ​​បែប​នេះ ក្រុម​គ្រួ​សារបាន​ចាត់​ប​ញ្ចូ​ន​នាង​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ដោយសារ​អាកា​រៈ​ពុល​ធ្ងន់ធ្ងរ ក៏​បញ្ជូន​បន្ត​ទៅ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​រហូត​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​១៥ ឧសភា​ ។

​លោក​មេឃុំបាន​បញ្ជាក់​​​ឱ្យ​ដឹង​ទៀត​ថា នំ​បញ្ចប់​ជា​ច្រើន​ក៏​ដូច​ជា​ប៉ាត់​តេ​កញ្ចប់ ត្រូវ​បាន​នគរបាល​ប្រមូល​យក​ពី​ផ្ទះ​លក់​គ្រឿងទេស ដើម្បី​យក​ទៅ​ធ្វើកោសល្យ​វិ​ច្ច័​យ​ហើយ ។

 

អត្ថបទសរសេរ ដោយ