ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​ជឿថា គាត់​ញ៉ាំ​របស់​ចម្លែកៗ​នេះបាន ហើយ​ឆ្ងាញ់​ទៀត!! (មាន​វីដេអូ)

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ជា​មនុស្ស​​ចម្លែក​ដោយ​ចូល​ចិត្ត​ទទួលទាន​ខុស​ពី​មនុស្ស​ទូទៅ គឺ​នាង​ចូល​ចិត្ត​ទទួលទាន​ដី និង​ដីស ។ នាង​ថា ​របស់​ទាំងនេះ​មាន​រសជាតិ​ឆ្ងាញ់​ជាង​នំ ហើយ​នាង​ចូល​ចិត្ត​ទទួល​ទាន​​តាំងពី​តូច​រហូត​ដល់​មាន​ប្តី ។…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ជា​មនុស្ស​​ចម្លែក​ដោយ​ចូល​ចិត្ត​ទទួលទាន​ខុស​ពី​មនុស្ស​ទូទៅ គឺ​នាង​ចូល​ចិត្ត​ទទួលទាន​ដី និង​ដីស ។ នាង​ថា ​របស់​ទាំងនេះ​មាន​រសជាតិ​ឆ្ងាញ់​ជាង​នំ ហើយ​នាង​ចូល​ចិត្ត​ទទួល​ទាន​​តាំងពី​តូច​រហូត​ដល់​មាន​ប្តី ។

ស្ត្រី​រូប​នោះ​ឈ្មោះ​ មែន​ ឌី​សា​ម៉េ​ន ​(Mandisa Mayne) ។ នាង​ឲ្យ​ដឹង​ថា ​នាង​ចូល​ចិត្ត​ទទួល​ទាន​វត្ថុ​ចម្លែក តាំងពី​អាយុ​ប្រហែល​ពី​៨ទៅ​៩​ឆ្នាំ ។ ពី​ដំបូង​ឡើយ​នាង​បាន​សាក​ល្បង​យក​ដីស​នៅ​ក្ដារខៀន​ក្នុង​ថ្នាក់រៀន​មក​ទទួលទាន ហើយ​ចាប់​មាត់ ​ព្រោះ​វា​មាន​រស​ជាតិ​ឆ្ងាញ់ ។ វា​ក្លាយជា​ដំណាក់កាល​ដំបូង​ធ្វើ​ឲ្យ​នាង​ចាប់ផ្ដើម​ទទួលទាន​វត្ថុ​ចម្លែក​រហូត​ញៀន គឺ​បើ​ទទួលទាន​ច្រើន​កាន់តែ​មាន​សេចក្ដីសុខ ។

ការ​ទទួលទាន​ខុស​គេ​បែប​នោះ​បាន​ដិតដាម​នៅ​ក្នុង​ខ្លួន ហើយ​មាន​ពេល​ខ្លះ​មែន​ឌី​សា ម៉េ​ន លួច​យក​ដីស​នៅ​ក្នុង​ថ្នាក់រៀន​ដាក់​ក្នុង​កាបូប​ទុក​ទទួលទាន​នៅ​តាម​ផ្លូវ​ពេល​ល​ត្រឡប់​ទៅ​ផ្ទះ ។ ក្រោយមក​នាង​ក្លាយជា​គ្រូបង្រៀន​ធ្វើ​ឲ្យ​អាជីព​នេះ​គឺជា​ការងារ​ដែល​នាង​ស្រឡាញ់ ព្រោះ​បាន​ទទួលទាន​ដីស​ជា​ប្រចាំ​ក្នុង​ពេល​បំពេញការងារ​។ ប្តី​របស់​នាង​បានដឹង​ពី​រឿង​នេះ​ពេល​សេពគប់​គ្នា​ដំបូង ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល និង​បារម្ភ​ដែល​នាង​ចូល​ចិត្ត​ទទួលទាន​បែប​នេះ ប៉ុន្តែ​មិន​អាច​បញ្ឈប់​បាន​។ លុះ​មក​ដល់​ឆ្នាំ​២០១១​នាង​ពេញ​និយម​ទទួលទាន​ដីស​កាន់តែ​ខ្លាំង ។

ក្រោយមក​នាង​មែន​ឌី​សា ម៉េ​ន គិត​ថា​ស្គាល់​រសជាតិ​ដីស​គ្រប់គ្រាន់​ហើយ​នោះ ក៏​ងាក​ទៅ​ទទួលទាន​ក្រួស ឬ​ដី​ដោយ​នាង​បាន​បញ្ជាក់​ថា​ដី​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ដូច​ដីស​ដែរ។

បច្ចុប្បន្ន​នាង​មែន​ឌី​សា ម៉េ​ន បាន​ចាប់​អាជីព​ថ្មី​ដោយ​ឈប់​ពី​ធ្វើ​គ្រូ ងាក​ទៅ​ធ្វើ​ជា​អ្នករក​កម្រៃជើងសា​លក់ដុំ​ដី ដោយ​មាន​គំរូ​ដុំ​ដី​ធ្វើ​ជា​គំរូ​នៅ​ក្នុង​កាបូប ៕

មាន​វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Yousef Hussein

https://www.youtube.com/watch?v=b94z1rRaQIE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ