ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី ១ ជូន​គូ​ស្វាមីភរិយា​ថ្មី​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ៩ ខែឧសភា ឆ្នាំ​២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី​១ ​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ដែល​បាន​ឈ្នះ​រង្វាន់​​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ២០១៨…

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ៩ ខែឧសភា ឆ្នាំ​២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី​១ ​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ដែល​បាន​ឈ្នះ​រង្វាន់​​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ២០១៨ ដែល​បាន​ធ្វើការ​ចាប់​​រង្វាន់​​លើក​ទី​១ កាលពី​ថ្ងៃ​ទី ៨ ខែមេសា ឆ្នាំ ២០១៨ នៅ​ស្ថានីយទូរទស្សន៍ PNN​។​

​កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រោងចក្រ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក្រុម​ការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។ ការ​ប្រគល់​រង្វាន់​លើក​ទី​មួយ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៨​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន​ប្រាំ​រង្វាន់​។​

​លោក តាំង ម៉េ​ង​ត្រី និង​លោកស្រី ចាន់ ស៊ី​និ​តា ដែល​ជា​គូ​ស្វាមីភរិយា​ថ្មី​មួយគូ​ក្នុង​ចំណោម​​ចំនួន​ប្រាំ​គូ ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃហ្គ័រ​​បា​ន​មាន​ប្រសាសន៍​ថា ពួក​គាត់​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា​ ខ្លូ​ន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ ហើយ​ពួក​គាត់​បាន​បញ្ជាក់​ថា ស្រា​បៀរ​ថៃ​ហ្គ័​រ​ពិតជា​បាន​ប្រគល់​រង្វាន់​ជូន​ពួក​គាត់ និង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ត្រូវ​រង្វាន់​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ជា​ពិសេស​ពួក​គាត់​បាន​ផ្តាំផ្ញើ​អ្នកមាន​បំណង​ចង់​រៀប​ការ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ ពីព្រោះ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ ព្រមទាំង​អាច​មានឱកាស​ឈ្នះ​រង្វាន់​ពិសេស​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង​។​

​គួរ​រម្លឹក​ផង​ដែរ​ថា ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​​លក់​ច្រើន​ជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅ​លើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក ហើយ​ជា​ពិសេស​ជា​ស្រា​​បៀរ​ដែល​ស័​ក្តិ​សម​បំផុត សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេង​ៗ​។ សម្រាប់​ឆ្នាំ២០១៨ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រ​កំប៉ុង ឬ ដប​ចាប់ពី ២៥ ដល់ ៤៩ កេស នឹង​ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិ​ច ចំនួន ១ ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន ១ សន្លឹក និង​អាវ​រងា​គូស្នេហ៍​ចំនួន ១ ឈុត​។ រាល់​ការ​ជាវ​ចាប់ពី ៥០ ដល់ ៧៤ កេស នឹង​ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិ​ច​ចំនួន ២ ឈុត គូ​ប៉ុង​ផ្សង​សំណាង​ចំនួន ២ សន្លឹក និង​កាបូប​ធ្វើ​ដំណើរ​ចំនួន ១​។ រាល់​ការ​ជាវ​ចាប់ពី ៧៥ កេស​ឡើង​​ទៅ នឹង​ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិ​ច​ចំនួន ២ ឈុត គូ​ប៉ុង​ផ្សង​សំណាង​​ចំនួន ៣ សន្លឹក និង​កាបូប​ធ្វើ​ដំណើរ​ចំនួន ២​។ ជា​ពិសេស​រាល់​ការ​ជាវ​ស្រា​បៀរ Tiger Crystal ចំនួន ២៥ កេស​ឡើង​ទៅ នឹង​ទទួល​បាន​ស្រា​បៀរ Tiger Crystal ចំនួន ១ កេស បន្ថែម​ពីលើ​រង្វាន់​ដែល​បាន​ផ្តល់​ជូន​។​

​ឆ្លុះ​បញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​មាន​ឱកាស​​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទ​ពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក រួម​ជាមួយ​ទឹកប្រាក់​១,៥០០​ដុល្លារ ចំនួន​១៥ រង្វាន់​។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ