ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សំរាម​ពន្លះ​ម៉ូតូ​មួយគ្រឿង​​ស្លា.ប់​ម្នាក់​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (​រថយន្ត​ដឹក​សំរាម​) មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​របួសធ្ងន់​ម្នាក់ របួសស្រាល​ម្នាក់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (​រថយន្ត​ដឹក​សំរាម​) មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​របួសធ្ងន់​ម្នាក់ របួសស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ​នេន វិជ្ជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ជា​អ្នកបើកបរ​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ២-​ឈ្មោះ​ម៉ី វិចិត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ រង​របួសធ្ងន់ និង​៣-​ឈ្មោះ​ម៉ៅ ទឹប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ រង​របួសស្រាល​។

បច្ចុប្បន្ន សព​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ