ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​​ងាយ​​ៗបែប​ធម្មជាតិដើម្បី​បំបាត់​ស្លេស្ម​

5 ឆ្នាំ មុន

អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា មាន​អ្វីមួយ​ខាប់​ៗ​នៅ​ក្នុង​បំពង់.ក ជា​ពិសេស​ពេល​មិន​ស្រួលខ្លួន​តែ​ម្តង​។ ពិត​ណាស់ យើង​មាន​ទឹករំអិល​ហូរ​ចេញ​នៅ​ផ្លូវ​ក្នុង​ច្រមុះ និង​បំពង់.ក​ដើម្បី​ការពារ​សុខភាព​។ ទឹករំអិល​នេះ ​ងាយ​នឹង​ស្អិត​ណាស់​ដូច្នេះ​វា​នឹង​ជួយ​ការពារ​កុំ​ឲ្យ​ធូលី​ដី វីរុស និង​សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី​ឆ្លង​ចូល​ក្នុង​ផ្លូវដង្ហើម​យើង​បាន​។…

អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា មាន​អ្វីមួយ​ខាប់​ៗ​នៅ​ក្នុង​បំពង់.ក ជា​ពិសេស​ពេល​មិន​ស្រួលខ្លួន​តែ​ម្តង​។ ពិត​ណាស់ យើង​មាន​ទឹករំអិល​ហូរ​ចេញ​នៅ​ផ្លូវ​ក្នុង​ច្រមុះ និង​បំពង់.ក​ដើម្បី​ការពារ​សុខភាព​។ ទឹករំអិល​នេះ ​ងាយ​នឹង​ស្អិត​ណាស់​ដូច្នេះ​វា​នឹង​ជួយ​ការពារ​កុំ​ឲ្យ​ធូលី​ដី វីរុស និង​សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី​ឆ្លង​ចូល​ក្នុង​ផ្លូវដង្ហើម​យើង​បាន​។ នៅ​ពេល​មនុស្ស​​មាន​សុខភាព​ល្អ អ្នក​នឹង​មិន​សម្គាល់​ឃើញ​ករណី​កើត​ទឹករំអិល​បែ​នេះ​ឡើយ​។

ប៉ុន្តែ​ដល់​ពេល​ប៉ះពាល់​នឹង​សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី​ជាប់ ស្លេស្ម​អ្នក​អាច​ទៅ​ជា​ខាប់​ខ្លាំង​បាន​។ ជា​អ​កុស​ល នៅ​ពេល​ស្លេស្ម​ទៅ​ជា​ខាប់​ខ្លាំង វា​ពិតជា​ពិបាក​ដ​ក្នុង​ការ​ដកដង្ហើម​ដោយ​សារ​តែ​ស្ទះ​ដល់​ផ្លូវដង្ហើម​នៅ​ច្រមុះ​។ ខាងក្រោម​នេះ ​គឺជា​វិធី​ធម្មជាតិ​ដែល​អ្នក​អាច​ធ្វើ​បាន​ ដើម្បី​ពង្រា​វ​ស្លេស្ម​ដែល​កំពុង​តែ​ស្អិត​នៅ​បំពង់.ក​បាន​។

ញ៉ាំ​ទឹក​គ្រប់គ្រាន់
បើសិនជា​ស្លេស្ម​កំពុង​តែ​ធ្វើទុក្ខ​អ្នក​ខ្លាំង ការ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​អាច​ជួយ​បំបាត់​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​។ អ្នក​គ្រាន់តែ​ត្រូវការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​បាន​ប៉ុណ្ណោះ ​ដើម្បី​អាច​ពង្រា​វ​ភាព​ស្ទះ​នេះ​បាន​។ ការ​ញ៉ាំ​ស៊ុប​ឆ្អឹង តែ និង​ទឹក​ផ្លែ​ឈើ​ក៏​អាច​ជួយ​បំបាត់​ស្លេស្ម​នេះ​កាន់តែ​លឿន​ដែរ​។

ទឹកអំបិល
ចូរ​ពង្រា​វ​ស្លេស្ម​តាម​រយៈ​ការ​ខ្ពុរ​ទឹកអំបិល​។ ការ​ធ្វើ​បែប​នេះ​ញឹកញាប់​ពិតជា​អាច​បន្ធូរ​ភាព​ស្ទះ​ក្នុង​បំពង់.ក ហើយ​ក៏​ដកដង្ហើម​បាន​ស្រួល​ដែរ​។ ក្រៅពី​នេះ អំបិល​អាច​សម្លាប់​មេរោគ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្លេស្ម​កកកុញ​ក្នុង​បំពង់.ក​។

ក្រូចឆ្មា
វិធី​ព្យាបាល​ខ្លួនឯង​មួយ​ផ្សេង​ទៀត​ដែល​អ្នក​អាច​បំបាត់​ស្លេស្ម​បែប​ធម្មជាតិ​បាន​នោះ​ គឺ​ក្រូចឆ្មា​តែ​ម្តង​។ អ្នក​អាច​បង្កើត​ជា​ទឹកក្រូច​ឆ្មា​ដោយ​ខ្លួនឯង ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ដែល​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន ឬ​គ្រាន់តែ​កាត់​វា​ជា​ចំណិត​ស្លាយ ហើយ​រោយ​អំបិល ឬ​ម្រេច​បន្តិច ហើយ​ជញ្ជក់​ក៏​បាន​ដែរ​។ រឿង​នេះ​នឹង​ជួយ​ឲ្យ​ស្ថានភាព​ស្លេស្ម​កាន់តែ​ល្អ​ជាង​មុន​។

អាហារ​ហិ​រ
វា​កើតឡើង​ត្រង់​ថា ការ​ញ៉ាំ​អាហារ​ហិ​រ​មួយ​ចំនួន​អាច​ជួយ​ពង្រា​វ​ស្លេស្ម​ដែល​កំពុង​តែ​ស្អិត និង​រំខាន​ដល់​ការ​ដកដង្ហើម​បាន​។ អ្នក​អាច​រៀបចំ​អាហារ​ដែល​ផ្ទុក​ទៅ​ដោយសារ​ធាតុ Capsiacin ឲ្យ​ក្តៅ ​ដើម្បី​វា​អាច​ធ្វើ​ឲ្យ​ស្លេស្ម​កំពុង​តែ​ស្អិត​នោះ​រាវ​មក​វិញ​បាន​។

ទឹកឃ្មុំ
បើសិនជា​អ្នក​ចង់​បំបាត់​ស្លេស្ម យក​ល្អ​គួរតែ​ប្រើប្រាស់​ទឹកឃ្មុំ​។ ទឹកឃ្មុំ​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់ សារធាតុ​ប្រឆាំង​ការ​រលាក ប្រឆាំង​វីរុស និង​បាក់តេរី ដែល​អាច​បំបាត់​ស្លេស្ម​ដែល​កំពុង​តែ​ស្ទះ​ក្នុង​បំពង់.ក​បាន​។ ចូរ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ ដើម្បី​ទទួល​បាន​ប្រយោជន៍​របស់​វា​។

ខ្ញី
ស្លេស្ម​អាច​ងាយ​នឹង​ព្យាបាល​ជាមួយនឹង​ខ្ញី ដោយសារ​តែ​វា​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក និង​បាក់តេរី ហើយ​ក៏​ជួយ​បន្ធូរ​ការ​ស្ទះ​ក្នុង​ផ្លូវដង្ហើម​បាន​ដែរ​។ អ្វី​ដែល​ងាយស្រួល​នោះ ​គឺ​គ្រាន់តែ​យក​ខ្ញី​ធ្វើ​ជា​តែ​ ដើម្បី​ញ៉ាំ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​៕

ដកស្រង់​ចេញពីគេហ​ទំព័រ ៖ http://health.com.kh/
ប្រភព​៖ wellnessbin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ