ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​មហាផ្ទៃ​ម្នាក់​ត្រូវគេ​វាយ​ប្រហារ

5 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន​ ៖​ រដ្ឋមន្ត្រី​មហា​ផ្ទៃប៉ា​គី​ស្ថាន​លោក AHSAN IQBAL​រង​របួស ​កាលពី​ថ្ងៃ​ទី​៦ ​ឧសភា ​ដោយ​គ្រាប់កាំភ្លើង ពេល​លោក​ចូលរួម​ក្នុង​អង្គ​មី​ទ្ទីង​ឃោសនាបោះឆ្នោត​មួយ ខណៈ​សល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា…

ប្រទេស​ប៉ា​គី​ស្ថាន​ ៖​ រដ្ឋមន្ត្រី​មហា​ផ្ទៃប៉ា​គី​ស្ថាន​លោក AHSAN IQBAL​រង​របួស ​កាលពី​ថ្ងៃ​ទី​៦ ​ឧសភា ​ដោយ​គ្រាប់កាំភ្លើង ពេល​លោក​ចូលរួម​ក្នុង​អង្គ​មី​ទ្ទីង​ឃោសនាបោះឆ្នោត​មួយ ខណៈ​សល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា ក៏​ប៉ុន្តែ​អាយុជីវិត​របស់​លោក​ពុំ​មាន​គ្រោះថ្នាក់​ឡើយ​។

លោក ​RAJA RIFFAT MUKHTAR អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ម្នាក់ ថ្លែង​ថា ​ជនសង្ស័យ​មានឈ្មោះ​ថា​ ABID​​ អាយុប្រមាណ​២០​ឆ្នាំ​ បាន​បាញ់​លើ​រដ្ឋមន្ត្រី​រូប​នេះ​ជាមួយ​កាំភ្លើងខ្លី​១​ដើម​ហើយ​ត្រូវ​ចំ​ដៃស្ដាំ​លោក​។

អ្នកនាំពាក្យ​របស់​ខេត្ត​ PENJAB​លោក​MALIK AHMED KHAN​ ថ្លែង​ថា យុវជន​រូប​នេះ​ប្រុង​បាញ់​ជា​លើក​ទី​២ តែ​ត្រូវ​ប៉ូលិស​ និង​បណ្ដា​អ្នកចូលរួម​ក្នុង​មី​ទ្ទីង​សម្លាប់​។ ​លោក​បន្ត​ថា ​អាយុជីវិត​របស់​រដ្ឋមន្ត្រី ដែល​ទទួល​ការ​វះកាត់​ពុំ​មាន​គ្រោះថ្នាក់​ឡើយ​។

វី​ដេ​អូ​មួយ​ចេញផ្សាយ​ដោយ​គណបក្សកាន់អំណាច គឺ​គណបក្ស​សម្ព័ន្ធភាព​អ៊ិ​ស្លា​ម​PMLN ​បង្ហាញ​ពី​រូប​លោក​ត្រូវ​បាន​គេ​ដាក់​ក្នុង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​។​ ការ​វាយប្រហារ​នេះ​ កើត​មាន​ខណៈ​លោក AHSAN IQBAL ​ត្រៀម​ចាក​ចេញពី​មី​ទ្ទីង​បោះ​ឆ្នោត​មួយ​នៅ​មណ្ឌល​របស់​លោក​នៃ​ស្រុក ​NAROWAL​។​ ប៉ា​គី​ស្ថាន​រៀបចំ​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​សភា​នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ទោះបីជា​កាលបរិច្ឆេទ​មួយ​នៅ​ពុំ​ទាន់​កំណត់​ក៏​ដោយ​។

នាយក​រដ្ឋមន្ត្រី​លោក​ SHAHID KHAQAN ABBASI ​បាន​ថ្កោលទោស​ការ​វាយប្រហារ​នេះ ​ក៏​ដូច​ជា​ប្រមុខ​គណបក្សប្រឆាំង​លោក IMRAN KHAN ​និង​លោក ​BILAWAL BHUTTO​ កូ​ន​ប្រុស​លោកស្រី​បេ​ណា​ហ្សៀ​រ​ប៊ូ​តូ​ ដែល​ត្រូវ​គេ​ធ្វើឃាត​កាលពី​ឆ្នាំ​២០០៧​ក្នុង​អង្គ​មី​ទ្ទីង​ឃោសនាបោះឆ្នោត​មួយ​។​ ប្រមុខ​កងទ័ព​ប៉ា​គី​ស្ថាន​ឧត្ដមសេនីយ៍ ​QAMAR JAVED BAJWA ​ក៏​ថ្កោលទោស​ខ្លាំង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ