ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភូមិ​មួយយ៉ាង​តិច​ស្លា.ប់​៤៥​នាក់​

5 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា​ ៖ ប៉ូលិស​មូលដ្ឋាន​រាយ​ការ​ណ៍​ថា ​មនុស្ស​យ៉ាងតិច​៤៥​នាក់​ត្រូវ​សម្លាប់​កាលពី ថ្ងៃ​ទី​៥​ ឧសភា ​ដោយ​ពួក​ជន​មិន​ស្គាល់​មុខ​នៅ​ភូមិ GWASKA រដ្ឋកា​ឌូ​ម៉ា​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា​។ មេ​ប៉ូលិស​ម្នាក់​លោក…

ប្រទេស​នី​ហ្សេ​រី​យ៉ា​ ៖ ប៉ូលិស​មូលដ្ឋាន​រាយ​ការ​ណ៍​ថា ​មនុស្ស​យ៉ាងតិច​៤៥​នាក់​ត្រូវ​សម្លាប់​កាលពី ថ្ងៃ​ទី​៥​ ឧសភា ​ដោយ​ពួក​ជន​មិន​ស្គាល់​មុខ​នៅ​ភូមិ GWASKA រដ្ឋកា​ឌូ​ម៉ា​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា​។

មេ​ប៉ូលិស​ម្នាក់​លោក AUSTIN IWAR ថ្លែងប្រាប់​រ៉​យ​ទ័​រថា នា​ថ្ងៃ​ទី​៥​ ឧសភា​ យើង​បាន​ប្រមូល​សាកសព​មនុស្ស​១២​នាក់ ​ហើយ​ថ្ងៃ​ទី​៦ ​ឧសភា ​យើង​ប្រមូល​សាកសព​បាន​ដល់​៣៣​នាក់​ថែម​ទៀត​។

ភូមិ​នោះ​ស្ថិត​នៅ​តំបន់ BIRNIN GWARI ជិត​តំបន់​ព្រៃ​ដែល​ល្បី​ថា ​សម្បូរ​ដោយ​ពួក​ចោរប្លន់​។ ​ម្យ៉ាងទៀត​ភាគ​ខាងជើង​ប្រទេស​នេះ​ មាន​ចលនា​បះបោរ​របស់​ពួក​អ៊ិ​ស្លា​ម​និយម​ក្រុម​បូ​កូ​ហា​រ៉ា​ម ​ទោះបីជា​ប្រធានាធិបតី​លោក MUHAMMADU BUHARI ​សន្យា​កម្ទេច​ចលនា​នេះ​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ