ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំគាត់​ទេ អ្នក​នាង កែវ ស្រី​នាង បាត់​មុខ​ជាង​2​ឆ្នាំហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​កែវ ស្រី​នាង​បាន​ផ្អាក​សម្តែង​ភាពយន្ត​ឱ្យ​បណ្តា​ផលិតកម្ម នានា​ប្រមាណ​ជាង​២​ឆ្នាំ​មក​ហើយ ដោយសារ​មមាញឹក​កិច្ចការផ្ទាល់ខ្លួន ។ នាង​ទើបតែ​ប្រកាស​វិល​មក​សម្តែង​វិញ​ដោយ​គ្រង​បាន​តំណែង​តួឯក​ដដែល ។ ភាពយន្ត​ភាគ​រឿង​«​កាំបិត​មុខ​២»…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​កែវ ស្រី​នាង​បាន​ផ្អាក​សម្តែង​ភាពយន្ត​ឱ្យ​បណ្តា​ផលិតកម្ម នានា​ប្រមាណ​ជាង​២​ឆ្នាំ​មក​ហើយ ដោយសារ​មមាញឹក​កិច្ចការផ្ទាល់ខ្លួន ។ នាង​ទើបតែ​ប្រកាស​វិល​មក​សម្តែង​វិញ​ដោយ​គ្រង​បាន​តំណែង​តួឯក​ដដែល ។

ភាពយន្ត​ភាគ​រឿង​«​កាំបិត​មុខ​២» បាន​ធ្វើ​ក្រុង​ពលី​ចេញ​ថត​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៨ ដើម្បី​ចេញ​ថត ។ នេះ​ជា​ភាពយន្ត​ថ្មី​ដែល​ផលិតកម្ម​​ប្រកាស​មហា​ហង្ស​ថា​ សម្រិតសម្រាំង​មិន​ក្រោម​ជាង​១​ឆ្នាំ​ទេ  ។

អ្នក​នាង​កែវ ស្រី​នាង ឱ្យ​ដឹង​ថា នាង​ទើបតែ​បើកឱកាស​ថត​ភាពយន្ត​ភាគ​ថ្មី​លើក​ទី​១​ឆ្នាំ​២០១៨​នេះ​ ជូន​ផលិតកម្ម​​​​បន្ទាប់​ពី​យល់​ថា ខ្លួន​គួរតែ​បង្ហាញ​វត្តមាន​សម្តែង​ឱ្យ​បាន​ច្រើន។ នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​៣​ហើយ​ជាមួយ​លោក​ អូន ឧស្សាហ៍ ដោយ​រឿង​ «​កាំបិត​មុខ​២» ​ដើរតួ​ស្លូត​ផង​កាច​ផង ។ «​បើ​ទោះជា​សុខភាព​នាង​ខ្ញុំ​មាន​ជំងឺ​ឈាមស​ស៊ី​ឈាម​ក្រហម​យូរ​មែន ​តែ​ក៏​មិន​ដល់​ថ្នាក់​ធ្ងន់​ឡើយ​អាច​ធ្វើការ​បានឱ្យ​តែ​ខំ​ញ៉ាំ​ថ្នាំ​ទៀងទាត់ ។ ជា​ពិសេស​បាន​ស្វាមី​នាង​ខ្ញុំ​លើកទឹកចិត្ត​ផង ​ឱ្យ​នាង​ខ្ញុំ​ធ្វើ​អ្វី​ក៏​បានឱ្យ​តែ​សប្បាយចិត្ត​ដោយ​​ដឹង​ថា ​នាង​ខ្ញុំ​ស្រឡាញ់​សិល្បៈ ​ទើប​មិន​ដែល​ហាម​ឡើយ »​។

ភាពយន្ត​រឿង​កាំបិត​មុខ​២ ចូលរួម​សម្ដែង​ដោយ​អ្នក​នាង​កែវ ស្រី​នាង​, លោក​អូន ឧស្សាហ៍ លោក​ហម ឈ​រ៉ា អ្នក​នាង​សឿ​ន ផា​ន​ផា​ផួ​ង អ្នក​នាង​ភិន សុ​ដា​លី​ស អ្នក​នាង​ចាន់ តារា​ទី លោក អ៊ុ​ន សិទ្ធា អ្នកស្រី​សរ កេសា​រ៉ា កញ្ញា​វ៉ា​ន់ លី​លី និង​តារា​សម្ដែង​ចាស់​ថ្មី​ល្បីឈ្មោះ ជា​ច្រើន​ដួង​ទៀត ។ ភាពយន្ត​នេះ ​នឹង​ដំណើរការ​ចេញ​ថត ភ្លាម​ៗ​ក្រោយ​ពី​ក្រុង​ពលី​រួច ។

លោក​អ៊ិ​ន សុ​ភិនបាន​ថ្លែង​បញ្ជាក់​ថា «​នេះ​ជា​ភាពយន្ត​ដែល​ខ្ញុំ​គិតគូរ​ល្អិតល្អន់​ក្នុង​ការ​ផលិត មុន​ពេល​សម្រេច​ធ្វើ​ពិធី​ក្រុង​ពលី ។ មួយ​រឿង​នេះ​ក្រៅពី​ប្រមូលផ្ដុំ​ដោយ​តារា​ចាស់​​ថ្មី​ល្បីឈ្មោះ​ក៏​មាន​សាច់​រឿង​ពោរពេញ​ដោយ​ការ​អប់រំ​ផង​ដែរ ពាក់ព័ន្ធ​នឹង​ស្ថាន​ភាព​​របស់​ស្ត្រី​មេផ្ទះ ។ រឿង​នេះ​និយាយ​ពី​នារី​ម្នាក់​ដែល​ធ្លាប់​ស្លូតបូត តែ​បាន​ប្រែ​ក្លាយជា​នារី​ពិសពុល ដោយសារ​តែ​ស្វាមី​សម្បូរ​ល្បិច »​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ