ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​កូន​បន្ថយ​ការ​មើល​ទូរស័ព្ទ ឬ​លេង​ហ្គែ​ម​ត្រូវធ្វើ​ជា​គំរូ

5 ឆ្នាំ មុន

ក្មេង​ៗ​រៀន​តាម​គំរូ ដែល​ជា​ញឹកញាប់​ចម្លង​អាកប្បកិរិយា​របស់​មនុស្ស​ពេញវ័យ ជា​ពិសេស ​គឺ​ឪពុក​ម្តាយ​នេះ​តែ​ម្តង ។ ឪពុក​ម្តាយ​ភាគច្រើន​តែងតែមាន​កំហុស​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល នៅ​ពេល​កូន​ៗ​របស់​ពួក​គេ​ប្រើប្រាស់​ទូរស័ព្ទ លេង​ហ្គែ​ម មើល​ទូរទស្សន៍…

ក្មេង​ៗ​រៀន​តាម​គំរូ ដែល​ជា​ញឹកញាប់​ចម្លង​អាកប្បកិរិយា​របស់​មនុស្ស​ពេញវ័យ ជា​ពិសេស ​គឺ​ឪពុក​ម្តាយ​នេះ​តែ​ម្តង ។

ឪពុក​ម្តាយ​ភាគច្រើន​តែងតែមាន​កំហុស​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល នៅ​ពេល​កូន​ៗ​របស់​ពួក​គេ​ប្រើប្រាស់​ទូរស័ព្ទ លេង​ហ្គែ​ម មើល​ទូរទស្សន៍ ឬ​លេង​អ៊ី​ន​ធើ​រ​ណេ​ត​ច្រើន​ម៉ោង​ក្នុង មួយ​ថ្ងៃ​ៗ ជំនួស​ឲ្យ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពិភពលោក​ពិតប្រាកដ និង​មនុស្ស​នានា​ជុំវិញ​ខ្លួន​។ ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​លើស​កម្រិត​អាច​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​ខាង​សង្គម ផ្លូវចិត្ត និង​បញ្ញា​របស់​កុមារ ។

អ្នកជំនាញ​ផ្នែក​អភិវឌ្ឍ​កុមារ​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​ឪពុក​ម្តាយ​ទាំងអស់​គួរ​ស្វែងរក​វិធី​ការពារ ឬ​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស ។

ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​មានឱកាស​ណែនាំ កូន​ៗ​របស់​យើង ដើម្បី​ឲ្យ​ពួក​គេ​អាច​ផ្លាស់​ប្តូរ​ទម្លាប់ អាក្រក់​ៗ​ចោល ។

កុមារ តូច​ៗ​មិន​គួរ​មាន​ទូរស័ព្ទ ឬ​ទូរទស្សន៍​ផ្ទាល់ខ្លួន​នៅ​ក្នុង​បន្ទប់​គេង​របស់​ពួក​គេ​ទេ ហើយ​សូ​ម្បី​តែ​ក្មេង​ជិត​ជំទង់​ក៏​ដោយ ។

ដំណោះស្រាយ​ចំបង​ដែល​អ្នក​អ្នក​ធ្វើ​បាន គឺ​ធ្វើ​ជា​គ​ម្រ​របស់​កូន ។ ចូរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទូរស័ព្ទ កុំព្យូទ័រ និង​ការ​មើល​ទូរទស្សន៍​នៅ​ចំពោះ​មុខ​កូន ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ