ស្ត្រីខ្លះបាត់បង់បរិមាណឈាមច្រើនពេកក្នុងអំឡុងពេលមានរដូវ ។ ពាក្យវេជ្ជសាស្ត្រសម្រាប់ការហូរឈាមច្រើនបែបនេះគឺ«menorrhagia» ជួនកាលវាអាចកើតឡើងរួមជាមួយរោគសញ្ញាផ្សេងទៀត ដូចជាការឈឺចាប់ពេលមករដូវជាដើម ។
ការហូរឈាមមិនមានន័យថា មានអ្វីកើតឡើងធ្ងន់ទេ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សស្រី ហើយរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ ។
សូមទៅជួបគ្រូពេទ្យប្រសិនបើអ្នកព្រួយបារម្ភអំពីការហូរឈាមខ្លាំង អំឡុងពេលមករដូវ ឬចន្លោះពេលមករដូវរបស់អ្នក ។
អ៊ីចឹងតើមានការហូរឈាមច្រើនប៉ុនណាទៅ?
វាពិបាកក្នុងការកំណត់ថាតើរយៈពេល និងបរិមាណប៉ុនណាណាស់ គឺដោយសារតែវាខុសគ្នាពីស្ត្រីម្នាក់ទៅស្ត្រីទៀត ។ អ្វីដែលធ្ងន់សម្រាប់ស្ត្រីម្នាក់ វាអាចជារឿងធម្មតាសម្រាប់អ្នកដទៃទៅវិញ ។
បរិមាណឈាមជាមធ្យមដែលបាត់បង់ក្នុងអំឡុងពេលមករដូវ គឺពី៣០ទៅ៤០មីលី្លលីត្រដោយស្ត្រី៩ក្នុងចំណោម១០នាក់ បានបាត់បង់តិចជាង៨០មីលីលី្លត្រ ។ ការហូរឈាមច្រើនត្រូវបានគេចាត់ទុកថា មាន៦០មីល្លីលីត្រ ឬច្រើនជាងនេះក្នុងវដ្ដ នីមួយៗ ។ ប៉ុន្តែជាធម្មតា វាមិនចាំបាច់វាស់វែងការបាត់បង់ឈាមទេ ។ ស្ត្រីភាគច្រើនដឹងអំពីកម្រិតនៃការហូរឈាមធម្មតារបស់ពួកគេក្នុងអំឡុងពេលមករដូវ ហើយគេអាចដឹងបាននៅពេលដែលចំនួនឈាមនេះកើនឡើង ឬថយចុះ ។
សញ្ញាដែលបង្ហាញថា ការបាត់បង់ឈាមរបស់អ្នកហួសប្រមាណ មានដូចជា ៖
•អ្នកមានអារម្មណ៍ថា អ្នកប្រើសំឡីអនាម័យអស់ច្រើនជាងធម្មតា ។
•អ្នកហូរឈាមច្រើនជាងធម្មតា ឬអាចរហូតដល់ប្រឡាក់លើសំលៀកបំពាក់ ឬពូករបស់អ្នក ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ