ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់បែក​គីមី​របស់​អា​មេ​រិ​ក​នៅ​ឃុំ​គគីរ​នៅ​តែ​តាម​លង​បន្លាច​គ្រួសារ​ជន​រង​គ្រោះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកនាយ​ឧត្តមសេនីយ៍ បណ្ឌិត ជ័យ​សុ​ន អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែ ជីវសាស្ត្រ និង​វិទ្យុសកម្ម អមដំណើរ​ដោយ​ឧត្តមសេនីយ៍ឯក…

ខេត្តស្វាយរៀង ៖ លោកនាយ​ឧត្តមសេនីយ៍ បណ្ឌិត ជ័យ​សុ​ន អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែ ជីវសាស្ត្រ និង​វិទ្យុសកម្ម អមដំណើរ​ដោយ​ឧត្តមសេនីយ៍ឯក សៅ សុ​វ​ណ្ណី អគ្គលេខាធិការ​រង​និង​ឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការ​រង ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ជំនាញ​អាវុធ​គីមី បាន​ធ្វើ​ដំណើរ​ចុះ​សិក្សា​វាយតំលៃ និង​ត្រួតពិនិត្យ​ផល​ប៉ះពាល់​ដោយ​គ្រាប់បែក​គីមី​នៅ​ក្នុង​តំបន់​វត្ត​គគីរ​ចំនួន​៤០​គ្រាប់​ទំលាក់​ដោយ​យន្ត​ហោះ​សហរដ្ឋអាមេរិក​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ដែល​ស្ថិត​នៅ​ក្នុងភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែ​ខេត្តស្វាយរៀង​នៅ​ថៃ្ង​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​គីមី​បាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​រុករក​គ្រាប់បែក​គីមី​នៅ​ឃុំ​គគីរ ស្រុក​រមាស​ហែក នេះ​មាន​រយៈពេល​ជាង​៦​ខែ​មក​ហើយ​ក្នុង​នោះ​មន្ត្រី​ជំនាញ​បាន​ចុះ​រុករក​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​គគីរ ស្រុក​រមាស​ហែក រក​ឃើញ​គ្រាប់បែក​គីមី​របស់​អា​មេ​រិ​ក​មាន​ចំនួន​៤០​គ្រាប់​គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ។ មន្ត្រី​ដដែល​បាន​បន្ត​ថា ក្នុង​ប្រតិបត្តិការ​រុករក​គ្រាប់បែក​គីមី​នេះ​មន្ត្រី​យើង​បាន​សហការ​ជាមួយ​មន្ត្រី​ស៊ី​ម៉ាក់​ធ្វើ​កិច្ច​ការងារ​នេះ​ទាល់តែ​បោសសម្អាត​រួចរាល់​នៅ​ក្នុង​ឃុំ​គគីរ​នេះ​ដើម្បី​ប្រជាពលរដ្ឋ ។

មន្ត្រី​អាជ្ញាធរ​គីមី​បាន​បញ្ជាក់​ថា ដោយសារ​ឥទ្ធិពល​សារធាតុ​គីមី​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ឃុំ​គី​គរ​ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​មាន​បញ្ហា​សុខភាព​ដោយសារ​ថប់ដង្ហើម ក្តៅក្រហាយ និង​រមាស់​លើ​ស្បែក នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​កាយ​ប៉ះ​រណ្តៅ​គ្រាប់បែក​គីមី​ក្នុង​រយៈពេល​កន្លង​មកនេះ ។

ដោយ​មានការ​យកចិត្ត​ទុក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា និង​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន នោះ​រាជរដ្ឋាភិបាល​បាន​កសាង​មណ្ឌល​សុខភាព​នៅ​ក្នុង​ឃុំ​គគីរ​ទី​ដែល​រង​គ្រោះ​គ្រាប់បែក​គីមី​ដើម្បី​ព្យាបាល​ជន​រង​គ្រោះ​ដោយ​ឥទ្ធិពល​គ្រាប់បែក​គីមី និង​ព្យាបាល​ជ​ង្ងឺ​ទូទៅ​ផង​ដែរ ។

គ្រាប់បែក​គីមី​នៅ​តែ​លង​បន្លាច​ដល់​គ្រួសារ​ជន​រង​គ្រោះ​ឃុំ​គគីរ​ជា​រៀងរាល់ថ្ងៃ​មិនដឹង​ថ្ងៃ​ណា​បាន​ដោះស្រាយ​ទុក្ខវេទនា​នៃ​ផ្លូវចិត្ត និង​សុខភាព​គ្រួសារ​ដោយសារ​ការ​សាយភាយ​នៃ​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក​នេះ គ្រួសារ​ប្រជាពលរដ្ឋ​រង​គ្រោះ​អំពាវនាវ​ដល់​អង្គការសហប្រជាជាតិ គួរ​ព​ន្លើ​ន​ក្នុង​ការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​គ្រួសារ​រង​គ្រោះ​ដោយសារ​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក​មក​លើ​គ្រួសារ​ខ្មែរ​រង​គ្រោះ​ទាំង​អស់នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ