ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​យោធភូមិ​ភាគ​ទី​៥ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​កងទ័ព

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ ស្ថិត​នៅ​តំបន់​ភ្នំ​ខ្លែង​ពណ៌ ភូមិ​ស្ល​ក្រាម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក…

ខេត្តបាត់ដំបង ៖ វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ ស្ថិត​នៅ​តំបន់​ភ្នំ​ខ្លែង​ពណ៌ ភូមិ​ស្ល​ក្រាម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​ប្រារព្ធ​ពិធី​ទស្សនកិច្ច​សិក្សា​ស្តី​ពី​ការ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើក​គ្រប់​វិស័យ ក្រោម​អធិបតីភាព របស់​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​មេបញ្ជាការ​រង​យោធភូមិ​ភាគ មេបញ្ជាការ​តាម​បណ្តា​អង្គភាព ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​មាន​កង​ព្រំដែន​លេខ​៥០១,៥០២ និង​៥០៤​មក​ពី​ខេត្តពោធិសាត់ បាត់ដំបង និង​ប៉ៃលិន កងវរៈសេនាតូច កងអនុសេនាធំ​ចំណុះ​ឲ្យ​តំបន់សឹករង​ខេត្ត​ទាំង​៤ និង​បណ្តា​កងពល​លេខ​៥១,៥២,​និង​៥៣ សរុប​ចំនួន​ប្រមាណ​២០០​នាក់​បាន​ចូលរួម​។ ប្រតិភូ​បាន​ពិនិត្យ​មើលទៅ​តាំង​ការ​រស់នៅ​ក្នុង​អង្គភាព ដោយ​មានការ​រីក​ចម្រើន លើ​ការងារ​ចិញ្ចឹម​ទ័ព ការ​ហ្វឹកហាត់ សំខាន់​អង្គភាព​កងការពារ​ព្រំដែន​បាន​ជំរុញ​អំពី​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នៅ​ក្នុង អង្គភាព​បន្ថែម​ទៀត ដែល​តម្រូវ​ឲ្យ​កងកម្លាំង​ធានា​បាន​នូវ​ការ​អនុវត្តន៍​ជាក់ស្តែង​នៅ​ក្នុង​ទីកន្លែង​ផ្ទាល់ តែ​ម្តង ដោយ​មាន​គ្រូបង្វឹក​បង្ហាត់​ហ្វឹកហ្វឺន​មក​ពី​យោធភូមិ​ភាគ​ទី​៥ បាន​ចុះ​ធ្វើការ​នែ​នាំ​ដោយ​ផ្ទាល់ ផង​ដែរ​។

បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ បាន​រាយការណ៍​អំពី​សកម្មភាព​របស់​កងកម្លាំង​គ្រប់​កង​ល្បាត​ចំណុះ​កងការពារ​ព្រំដែន​លេខ​៥០៣ តែងតែ​អនុវត្តន៍​ជា​ប្រចាំ​ក្នុង​កិច្ចការ ការពារ​ជាតិ រក្សា​សន្តិសុខ ដោយ​បាន​រួម​សហការ​ទប់ស្កាត់ រាល់​បទល្មើស​ផ្សេង​ៗ​នៅ​តាម​ព្រំដែន​បាន​រួម​សហការ​ជាមួយ​កងទ័ព​ថៃ​ដែល​ឈរជើង​នៅ​ទល់មុខ​គ្នា​បាន​យ៉ាង​ល្អ​ប្រសើរ​។ បន្ត​មក​លោក​ឧត្តមសេនីយ៍ត្រី ញ៉ែ​ម សុខុម នាយ​រង​សេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​រាយការណ៍​អំពី​ការ​កែសម្រួល​រៀបចំ​សណ្តាប់ធ្នាប់ និង​យក​បទ​ពិសោធន៍​ល្អ​ៗ​ក្នុង​ឆ្នាំ​២០១៧ មក​បន្ត​អនុវត្តន៍​ជា​បន្ត​ទៀត​ដើម្បី​លើកកម្ពស់​គុណភាព​របស់​កងទ័ព​ដែល​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។ បន្ត​មក​ក្នុង​កិច្ច​ទស្សន​សិក្សា​នេះ គ្រប់​មេបញ្ជាការ​កងការពារ ព្រំដែន​ទាំងអស់​បាន​វាយតម្លៃ និង​ដាក់​ពិន្ទុ​សរសើរ​ដល់​កងការពារ​ព្រំដែន​លេខ​៥០៣​នេះ ធ្វើ​បាន​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​គោរព​វិន័យ តាម​បទបញ្ជាផ្ទៃក្នុង ការ​ដឹកនាំ​គ្រប់គ្រង​កម្លាំង ការ​ធានា​ជីវភាព​របស់​កងទ័ព ដែល​មានការ​ដាំ​ដុះ​ដំណាំ ចិញ្ចឹមសត្វ កសាង​ជម្រក និង​ទីតាំង​កន្លែង​ត្រូវ​ធ្វើការ​ជា​ប្រចាំ​ថ្ងៃ ដោយ​មិន​ឲ្យ​មានការ​បាត់​មុខ​កងកម្លាំង​ពី​អង្គភាព​ដែល​កំពុង ឈរជើង​ប្រចាំ​ថ្ងៃ​បាន​ឡើយ​។

លោក​វរសេនីយ៍ឯក គឹ​ម រដ្ឋ​មុនី នាយការិយាល័យ​ហ្វឹកហ្វឺន​យោធភូមិ ភាគ​ទី​៥​បាន​ជួយ​កែ​លម្អ​ចំណុច​ខ្វះខាត​ខ្លះ​ៗ​ទៀត​ដែល​មាន​កងកម្លាំង​ខ្លះ​នៅ​មិន​ទាន់​បាន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​១០០%​នៅឡើយ គឺ​ត្រូវ​ជំរុញ​ការ​ហ្វឹកហ្វឺន​ជា​បន្ត​ទៅ​ទៀត​។ ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ផ្តាំផ្ញើ​ថា សូម​បន្ត​នាំ​គ្នា​ធ្វើ​ទស្សនកិច្ច​សិក្សា​អំពី​ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ពីព្រោះ​វា​បាន​ហុច​លទ្ធផល​ល្អ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ដែល​កងកម្លាំង​កងទ័ព​យើង​មាន គុណភាព មាន​វិន័យ​ត្រឹមត្រូវ សាក​សមជា​មួយ​កងទ័ព​ថៃ ដែល​មួយ​រយៈកាល​មុន​មក​នោះ គឺ​យើង​មានការ​លំបាក​ច្រើន​ណាស់​ក្នុង​ការ​រស់នៅ ការ​ស្លៀកពាក់ តែ​ការងារ​យើង​ម៉ឹង​ម៉ាត់​ជា​និច្ច មាន​ឆន្ទៈ ស្មារតី​ក្នុង​ការងារ ចុះ​ជួយ​ដល់​ប្រជាជន​ក្រីក្រ រង​គ្រោះ ជួប​ការ​លំបាក ហើយ​ត្រូវ​ថែរ​រក្សា​សន្តិសុខ និង​សុខ​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេស​ជាតិ​យើង​ដែល​មានច្បាប់ រដ្ឋធម្មនុញ្ញ របស់​រាជរដ្ឋាភិបាល​បាន​កើតឡើង​ដោយ​ស្របច្បាប់​មិន​ឲ្យ​សត្រូវ​ណា​មក​បំផ្លាញ​បាន​ឡើយ​។

លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែម​ថា តាម​ផែនការ​យោធភូមិ​ភាគ​ទី​៥ មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ​នេះ គឺ​ល្មម​ដល់​ពេល​ដែល​អាច​ងើបឈរ​ត្រូវ​ដើរ​ខ្លួនឯង​បាន​ខ្លះ​ហើយ និង​គ្រប់​តាម​បណ្តា​អង្គភាព​ទាំងអស់ ត្រូវ​ជំរុញ​ដល់​កងកម្លាំង​ដែល​ទទួល​គុណភាព​បាន ហើយ​ត្រូវ​បន្ថែម​សោភ័ណ​ភាព និង​បរិមាណ​ជា​បន្ត​ទៅ​ទៀត ហើយ​ត្រូវ​ពង្រឹង​ការងារ​ចាស់ ពង្រីក​ការងារ​ថ្មី បន្ត​សាមគ្គីភាព​ផ្ទៃក្នុង ហើយ​អនុវត្តន៍​តាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ទាំង​៦​ចំណុច​ដែល​ធានា​បាន​តាម​កាតព្វកិច្ច របស់​កងទ័ព​យើង​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។ ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ឯក បាន​ជួយ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ​ដល់​កងការពារ​ព្រំដែន​លេខ​៥០៣ ចំនួន​៤​លាន​រៀល ក្រុមការងារ​ហ្វឹកហ្វឺន និង​អាយ​ធី ចំនួន​១​លាន​រៀង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ