ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គជ​ប ៖ គណបក្ស​ចុះ​ឈ្មោះ​ប្រកួត​ត្រូវ​បាន​បេក្ខជន​ពេញ​សិទ្ធិ​យ៉ាងតិច​៤២​រូប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្អែក​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​ជូនដំណឹង​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្អែក​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​ជូនដំណឹង​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី និង​ទទួលស្គាល់​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ ត្រូវ​បំពេញ​សំណុំ​ឯកសារ​ដែល​ច្បាប់​តម្រូវ​ក្នុង​ការ​ចុះបញ្ជី​គណបក្ស និង​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ (​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​១៤ ខែឧសភា​) ។

(​គ​.​ជ​.​ប​) បាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា គណបក្ស​នយោបាយ​ត្រូវ​ភ្ជាប់​សេចក្តីចម្លង​លិខិតបញ្ជាក់​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ដែល​មាន​បញ្ជាក់​កី​ត្យា​នុ​កូ​លកម្ម​ដោយ​អាជ្ញាធរ​ក្រុង ស្រុក ខ័​ណ្ឌ ។ (​គ​.​ជ​.​ប​) បន្ត​ថា បញ្ជី​បេក្ខជន​ពេញ​សិទ្ធិ​យ៉ាងតិច​មួយ​ភាគ​បី (១/៣) នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា និង​បេក្ខជន​បម្រុង​ស្មើគ្នា​នឹង​ចំនួន​បេក្ខជន​ពេញ​សិទ្ធិ ។ គ្រប់​គណបក្ស​ត្រូវ​រៀបចំ​បញ្ជី​បេក្ខជន​ឈរឈ្មោះ សរុប​ទូ​ទាំង​ប្រទេស​ដែល​បញ្ជី​នេះ​ត្រូវ​បាន​បេក្ខជន​ពេញ​សិទ្ធិ និង​បេ​ក្ខ​បម្រុង​មាន​ចំនួន​ស្មើគ្នា គឺ​ស្មើនឹង​មួយ​ភាគ​បី​(១/៣)​នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា ។

លោក​នុ​ត សុខុម អនុប្រធាន (​គ​.​ជ​.​ប​) ធ្លាប់​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា​ថា តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​ដែល (​គ​.​ជ​.​ប​) បាន​ទទួលបញ្ជា​ក់ថា មាន​គណបក្ស​ប្រមាណ​ជាង​៣០​ត្រូវ​បាន​ចុះបញ្ជី នៅ​ក្រសួងមហាផ្ទៃ និង​មាន​សិទ្ធិ​ចុះបញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ខែកក្កដា ២០១៨​នេះ ។
លោក​បញ្ជាក់​ថា ៖ «​គណបក្ស​នយោបាយ​ដែល​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​មាន​៣៧​គណបក្ស​នឹង​អាច​ចុះ​ឈ្មោះ​នៅ​(​គ​.​ជ​.​ប​) សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត​បាន​» ។ លោក​បន្ត​ថា តែ​គណបក្ស​នយោបាយ​ទាំងនោះ​ត្រូវ​បំពេញបែបបទ​តាម​ច្បាប់ និង​ការ​កំណត់​របស់​គ​.​ជ​.​ប ។ បក្ស​នីមួយ​ៗ​ត្រូវ​បាន​បេក្ខជន​យ៉ាងតិច​៤១ ឬ​៤២​រូប​ពេញ​សិទ្ធិ និង​បម្រុង​៤១ ឬ​៤២​រូប​ដែរ នៅ​ទាំង​ប្រទេស ។

លោកនាយ​ឧត្តមសេនីយ៍​ខៀវ សុ​ភ៌​គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ​មាន​គណបក្ស​៣២​បក្ស បាន​ចុះ​ឈ្មោះ​ទទួលស្គាល់​នៅ​ក្រសួងមហាផ្ទៃ​រាល់​ទាំង​បក្ស​ថ្មី​មួយ (​បក្ស​ខ្មែរ​តែ​មួយ​របស់​ប្អូន​លោក​កែម​ឡី​) ។ លោក​បន្ថែម​ថា គណបក្ស​ទាំងនេះ​មាន​សិទ្ធិ​ចុះបញ្ជី​នៅ (​គ​.​ជ​.​ប​) សម្រាប់​ការ​បោះ​ឆ្នោត​បាន​តែ​មិន​ទាន់​ដឹង​ថា មាន​បក្ស​ណាខ្លះ ឬ​ចំនួន​ប៉ុន្មាន​ទេ ដែល​នឹង​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​២០១៨​ព្រោះ មិន​ចាប់ផ្តើម និង​បិទ​បញ្ជី​នៅឡើយ​ទេ ។

លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​(​គ​.​ជ​.​ប​) ថ្លែង​ថា គណបក្ស​ត្រូវ​មាន​គណនេយ្យ​ពិតប្រាកដ​នៅ​រតនាគារ​ជាតិ​ចំនួន​១៥​លាន​រៀល រួម​ទាំង​បំពេញ​លក្ខខណ្ឌ​ដែល​(​គ​.​ជ​.​ប​) កំណត់​ចំនួន​១០​ចំណុច ។ លោក​បាន​បញ្ជាក់​ថា គណបក្ស​មិន​អាច​ដក​ប្រាក់​នេះ​បាន​ទេ នៅ​ពេល​មិន​ទទួល​បាន​សម្លេង​១​អាសនៈ ឬ​៣%​នៃ​សម្លេង​ឆ្នោត ។ លោក​បន្ត​ថា (​គ​.​ជ​.​ប​) គ្រោង​ចំណាយ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦​នេះ ។ ពេល​នេះ​សភា​បាន​អនុម័ត​ប្រាក់​ទាំងនោះ​រួច​ហើយ ទោះបី​មាន​ជំនួយ ឬ​គ្មាន​ក្តី​ដំណើរការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ធម្មតា ។

ថ្មី​ៗ​នេះ​គណបក្ស​អំណាច​ខ្មែរ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រកាស «​មិន​ចូលរួម​ការ​បោះ​ឆ្នោត​» ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដោយ​ចោទប្រកាន់​ថា ការ​បោះ​ឆ្នោត​នេះ​មាន​អាជ្ញាកណ្ដាល​ដែល​ជា​ស្ថាប័ន (​គ​.​ជ​.​ប​) មិន​ឯករាជ្យ​នោះ​ទេ ដូច្នេះ​ដាច់ខាត​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ​ទេ ៕

កែសម្រួលដោយ