ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ប្រកាច់​ននៀល​ដី​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃត្រង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ប្រកាច់​ននៀល​ដី​រហូត​ដល់​សន្លប់​ស្ដូកស្ដឹង ហើយ​ខណៈនោះ​មិន​មាន​នរណា​បានដឹង​ថា បុរស​ខាងលើ​មាន​បញ្ហា​អ្វី​ឡើយ និង​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ទើប​ដឹង​ថា បុរស​នេះ​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​ញៀន​បែក​ថ្នាំ និង​ដួល​ប្រកាច់​បែប​នេះ​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ប្រកាច់​ននៀល​ដី​រហូត​ដល់​សន្លប់​ស្ដូកស្ដឹង ហើយ​ខណៈនោះ​មិន​មាន​នរណា​បានដឹង​ថា បុរស​ខាងលើ​មាន​បញ្ហា​អ្វី​ឡើយ និង​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ទើប​ដឹង​ថា បុរស​នេះ​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​ញៀន​បែក​ថ្នាំ និង​ដួល​ប្រកាច់​បែប​នេះ​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​បុរី​សែន​មនោ​រម្យ​ភូមិ​កន្ទោក​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ តែ​មាន​អាយុ​ប្រហែល​៣១​ឆ្នាំ ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង ពណ៌​ប្រផេះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ព្រោះ​ក្រោយ​ពេល​ប្រកាច់​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​សន្លប់​បាត់ស្មារតី​និយាយ​លែង​រួច​តែ​ម្ដង ។

នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​នេះ ដើរ​តាម​ផ្លូវជាតិ​លេខ​៤​នោះ ក្នុង​ស្ថានភាព​រវើរវាយ​ខុស​ប្លែក​ពី​ធម្មតា លុះ​បន្តិច​ក្រោយមក ក៏​បាន​ដួល​ប្រកាច់​វក់វី​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​បាន​សន្លប់​បាត់ស្មារតី មិនតែប៉ុណ្ណោះ​មាន​អ្នក​ចោមរោម​មើល​ច្រើន​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ស្គាល់​ឡើយ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​នគរបាល​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ហើយ​បាន​សន្និដ្ឋាន​ថា បុរស​នេះ​ប្រើប្រាស់​ថ្នាំ​ញៀន​មែន​រហូត​ដល់​ញៀន​ក្នុង​កម្រិត​បែក​ថ្នាំ​ទៅ​ហើយ ទើប​មាន​អាកា​រៈ​បែប​នេះ ។

បន្ទាប់​មក​នគរបាល​បាន​ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ទៅ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​សង្គ្រោះ​លើកដាក់​លើ​ប្រង់​កា​សង្គ្រោះ​បឋម និង​ប្រុង​សែង​ដាក់​ក្នុង​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ ។ ស្រាប់តែ​បុរស​នេះ​ដឹងខ្លួន​ឡើង​វិញ ហើយ​បាន​រមៀល​ខ្លួន​ចេញពី​ប្រង់​កា រួច​ក្រោក​អង្គុយ និង​សុំ​ទឹក​ផឹក​ព្រមទាំង​ប្រកែក​ដាច់ខាត​មិន​ព្រមទៅ​មន្ទីរពេទ្យ​ឡើយ ហើយ​ក៏​សារភាព​តាម​ត្រង់​ថា ខ្លួន​បែក​ថ្នាំ​គ្មាន​ជំងឺ​អ្វី​ផ្សេង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ