ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី ABC Exceptional Night ជាមួយ​លោក នី​កូ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត​បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT កាលពី​ថ្ងៃ​ទី ២៥ ខែមេសា​ឆ្នាំ​២០១៨…

​រាជធានី​ភ្នំពេញ​៖ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត​បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT កាលពី​ថ្ងៃ​ទី ២៥ ខែមេសា​ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន ភូមិ​គ្រឹះ​អង្គរ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ដ៏​ល្បី​ និង​មាន​វ័យក្មេង​ដែល​​ប្រកបដោយ​ម​ហិ​ច្ឆិ​តា អាច​និយាយ​បាន​ថា ​គាត់​តែងតែ​ទទួល​បាន​ពិន្ទុ​លើស​ពី ១០១%​ នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​រាល់​យុទ្ធនាការ​សុទ្ធតែ​សកម្ម​ និង​លើកទឹកចិត្ត​អោយ​យុវ​វ័យ​សម្រេច​នូវ​ក្តី​សុ​បិ​ន្ត​ និង​ជឿជាក់​លើ​ខ្លួនឯង (Fierce Exceptional) គឺ​លោក នី​កូ ។​

​កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹមតែ​មាន​វត្តមាន​តារាចម្រៀង​ដែល​​ចូលរួម​ផ្តល់​ភាព​សប្បាយ​រីករាយ​ក៏​ដូច​ជា ​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ ​អតិថិ​ជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន​នៅ​ភោជនីយដ្ឋាន​ក៏​បាន​ភ្លក់​នូវ​រស​ជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​​ស្រា​ដ៏​ជំនាញ ។ កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការ «​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​» របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់​នូវ​អំណរ​សាទរ​​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​ដោយ​បាន​បង្ហាញ​ពី​ចំណុច​ខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការ​កសាង​សហគមន៍​។​

ABC អិ​ច​ស្ត្រា​ស្តោ​ត នៅ​តែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​របៀប​នៅ​លើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យក​មក​ទទួលទាន «​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​» នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មានគុណ​ភាព​ខ្ពស់​បំផុត និង​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ជា​ពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈ​ដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់​។​

​កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីតាំង Tag Pub នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែមេសា​ខាង​មុខ​នេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​កំពូល​តារា​ចម្រៀង​​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​គាត់​ជាតា​រា​ដែល​មាន​មហិច្ឆតា​ដ៏​ច្បាស់​លាស់ និង​ភាព​លះបង់​សម្រាប់​ការងារ​របស់​នាង ទាំងនេះ​ជាយា​ន្ត​ធ្វើ​អោយ​នាង​ក្លាយ​ជា​​តារា​ដ៏​សំខាន់​ម្នាក់​ក្នុង​វិស័យ​សិ​ល្បៈ។ នាង​បាន​ផ្តល់​ជូន​ទៅ​អ្នកគាំទ្រ​របស់​នាង​តាម​រយៈ​​ជំនាញ​របស់​នាង នាង​គឺជា​តារា​ដែល​ល្បី​ ដោយ​ចំណុច​ល្អ​ឯក​របស់​ខ្លួន (Superstar Exceptional) កញ្ញា មាស សុខ​សោភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ