រាជធានីភ្នំពេញ ៖ ពិធីករដ៏ឆ្នើមប្រចាំស្ថានីយទូរទស្សន៍ក្នុងកម្មវិធី Cha Cha Cha លោកជា សុវណ្ណារិទ្ធ និងជាអតីតហ្វ្រេសស៊ីប៊យ ក្នុងឆ្នាំ២០០៧ បានចូលរោងការកាលពីរាត្រីថ្ងៃទី២៧ មករា ២០១៣ កន្លងទៅដោយមានការចូលរួមពីអ្នកសិល្បៈ មន្ត្រីរាជការ និងអ្នកជំនួញជាច្រើននាក់ដែលសរុបទាំងអស់រហូតទៅដល់៨០តុ ហើយពិធីនេះបានប្រារព្ធធ្វើឡើងនៅទីក្រុងកោះពេជ្រ អគារ E ។
លោកជា សុវណ្ណារិទ្ធ បានប្រាប់កោះសន្តិភាពឱ្យដឹងថា ពិធីរបស់លោកគឺមានអញ្ជើញភ្ញៀវទាំងអស់៨០តុ ដែលក្នុងនោះមានទាំងភ្ញៀវខាងម្តាយក្មេករបស់លោកផងដែរ ។ ពិធីនេះលោកមិនទាន់ដឹងថា នឹងចំណាយអស់ប៉ុន្មាននោះទេ ទាល់តែចប់ទើបដឹង ។ ពិធីកររូបនេះក៏បានបង្ហើបឱ្យដឹងទៀតថា លោកនិងភរិយារបស់លោកបានស្រឡាញ់គ្នាអស់រយៈពេលជា២ឆ្នាំមកហើយ ហើយលោកបានភ្ជាប់ពាក្យជាមួយនាងតាំងពីពាក់កណ្តាលឆ្នាំ២០១២ មកម៉្លេះ តែពិធីមង្គលការនេះមិនទាន់កើតឡើងបាន ដោយសារលោករង់ចាំភរិយាប្រឡងយកបរិញ្ញាបត្រជាប់សិន ហើយពេលនេះភរិយាបានប្រឡងជាប់សព្វគ្រប់លោកក៏សម្រេចចិត្តចូលរោងការជាមួយនាងតែម្តង ៕
ចែករំលែកព័តមាននេះ