ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​សំណើរ​គណបក្ស​ឆន្ទៈ​ខ្មែរ​ក្នុង​ការ​សុំ​ចុះបញ្ជី​ផ្លូវការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ ខៀវ សុ​ភ៌​គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ដាក់​ពាក្យសុំ​របស់​ខ្លួន​ចូល​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ ខៀវ សុ​ភ៌​គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ដាក់​ពាក្យសុំ​របស់​ខ្លួន​ចូល​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​សុំ​ចុះ​ឈ្មោះ​ជា​ផ្លូវការ ។ តែ​នៅ​ពេល​នេះ​ឯកសារ​ទាំងនោះ​កំពុង​ត្រូវ​បាន​ត្រួតពិនិត្យ ។

លោក​បាន​លើក​ឡើង​ថា​« គិត​មក​ដល់​ពេល​នេះ​មាន​គណបក្ស​ចំនួន​៣៧​បក្ស ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ខែកក្កដា ២០១៨​នេះ​បាន​» ។ តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក គង់ មុនី​កា ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​លោក​គង់ គាំ​អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម រ​ង្ស៊ី​បាន​ប្រកាស​តំណាង​ឲ្យ​ក្រុម​អ្នកនយោបាយ​ប្រជាធិបតេយ្យ​សេរី​មួយ​ក្រុម​ថា នឹង​នាំ​គ្នា​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ចូលរួម​បោះ​ឆ្នោត​ខែកក្កដា ២០១៨ ។

យោង​តាម​លិខិត​ចំហ​របស់​លោក គង់ មុនី​កា​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ២០១៨​បាន​លើក​ឡើង​ពី​ការ​ស្រឡាញ់​មាតុភូមិ​កម្ពុជា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជួប​បញ្ហា​ដោយ​មិន​មាន​អ្នក​យកចិត្តទុកដាក់ ទើប​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ប្រមូលផ្តុំ​គ្នា​បង្កើត​បក្ស​ឡើង ។ លិខិត​អំពាវនាវ​របស់​លោក​គង់ មុនី​កា​បាន​លើក​ឡើង​ថា​៖ ពួក​ក្រុម​អ្នកនយោបាយ​ដែល​កំពុង​ស្ថិត​នៅ​ជាមួយ​ភាព​ស្មុគស្មាញ​ជាក់ស្តែង​បានដឹង​ច្បាស់​ពី​ស្ថានភាព​ពិត​ហើយ សកម្មភាព​ពី​ខាងក្រៅ គ្រាន់តែ​រួម​ផ្សំ​តែ​ប៉ុណ្ណោះ ។

លោក​បាន​អះអាង​ថា ៖«​យើង​គ្មាន​សុទិដ្ឋិនិយម​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ឈរឈ្មោះ និង​ដាក់​បញ្ជី​បេក្ខជន​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​ឡើយ​» ។ លោក​ថា ក្រុម​អ្នកនយោបាយ​ប្រជាធិបតេយ្យ​សេរី​សូម​ប្រកាស​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ខែកក្កដា ឆ្នាំ​២០១៨ ។ ទោះបី​យ៉ាងណា​លោក​ខៀវ សុ​ភ៌​គ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​នរណា​ជា​ប្រធាន អនុប្រធាន និង​អគ្គលេខាធិកា​នៅឡើយ​ទេ ។ គេ​មានការ​កត់​សម្គាល់ថា មុន​ពេល​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨​មាន​គណបក្ស​ថ្មី​ពីរ​បាន​ប្រកាស​បង្កើត​ឡើង ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​នេះ ។ គណបក្ស​ខ្មែរ​តែ​មួយ​របស់​លោក​កែម រិ​ទ្ធិ​សិត​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ផ្លូវការ​កាលពីដើម​ខែមេសា​នេះ ។

លោក នុ​ត សុខុម អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ​មាន​គណបក្ស​ជាង​៣០​ត្រូវ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ ។ លោក​បាន​បញ្ជាក់​ថា ៖ ការ​ចុះបញ្ជី​ញ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរ ឈ្មោះ​ចាប់ពី​ថ្ងៃ​ទី​៣០ មេ​សា ដល់​១៤ ឧសភា ឆ្នាំ​២០១៨ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ៕

កែសម្រួលដោយ