ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​អន្តរាគមន៍​ពិសេស

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បាន​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​អន្តរាគមន៍​ពិសេស​ដល់​សិក្ខាកាម​ចំនួន​១០០​នាក់​លើ​ផ្នែក​យុទ្ធវិធី វិន័យ សណ្តាប់ធ្នាប់ ដើម្បី​បង្កើន​នូវ​ចំណេះដឹង និង​សមត្ថភាព​ជូន​ដល់​នាយ​ទ​ហាន នាយទាហានរង និង​ពល​ទាហាន យក​ទៅ​បំពេញការងារ​ជូន​ជាតិ…

ខេត្តព្រះវិហារ ៖ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បាន​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​អន្តរាគមន៍​ពិសេស​ដល់​សិក្ខាកាម​ចំនួន​១០០​នាក់​លើ​ផ្នែក​យុទ្ធវិធី វិន័យ សណ្តាប់ធ្នាប់ ដើម្បី​បង្កើន​នូវ​ចំណេះដឹង និង​សមត្ថភាព​ជូន​ដល់​នាយ​ទ​ហាន នាយទាហានរង និង​ពល​ទាហាន យក​ទៅ​បំពេញការងារ​ជូន​ជាតិ ឲ្យ​មាន​ប្រសិទ្ធភាព ។

ថ្លែង​ក្នុង​ពិធី​នោះ​លោក​ឧត្តមសេនីយ៍ទោ ច័ន្ទ សុ​ភ័​ក្ត្រា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ថា ការ​រៀបចំ​ហ្វឹកហ្វឺន​ដល់ នាយ​ទ​ហាន នាយ​ទ​ហាន​រង និង​ពល​ទាហាន​នា​ពេល​នេះ មាន​រយៈពេល​៤៥​ថ្ងៃ នៅ​ទីបញ្ជាការ​កង​វរៈ សេនា​តូច​លេខ​១ ឋិត​ក្នុងភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

លោក ឧត្តមសេនីយ៍​បន្ត​ថា ការ​បើក​វគ្គ​ហ្វឹកហ្វឺន​នា​ពេល​នេះ មិន​ត្រឹមតែ​បំប៉ន​ពី​វិន័យ សណ្តាប់​ធ្នាប់ អប់រំ​ចិត្តសាស្ត្រ ជំនាញ កម្លាំង​អន្តរាគមន៍​ពិសេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូលរួម​ថែរក្សា​សន្តិភាព សុវត្ថិភាព​ជូន​ដល់​មហាជន ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​ថែម​ទៀត ។

នា​ឱកាស​នោះ​លោក ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ​ក៏​បាន​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្ត ទុកដាក់​ក្នុង​ពេល​សិក្សា​រៀនសូត្រ ស្តាប់​គ្រូ​បង្គោល គោរព​វិន័យ​សិក្សា ដើម្បី​បង្កើន​នូវ​ចំណេះដឹង​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ស័ក្តិ​សមជា កងកម្លាំង​ការពារ​ជាតិ ការពារ​ប្រជាពលរដ្ឋ និង​សណ្តាប់ធ្នាប់​សង្គម ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ ទេព រួន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ ក៏​បាន​រំលឹក​​ដល់​ការ​ឈ្លានពាន​ពី​សំណាក់​ភាគី​សៀម នៅ​តំបន់​ប្រាសាទព្រះវិហារ និង​តាម​បណ្តោយ​ជួរ​ភ្នំ​ដងរែក ដែល​មាន​ចេតនា​ចង់​ឈ្លានពាន​ទឹកដី​កម្ពុជា តែ​ត្រូវ​បាន​បរាជ័យ​ទាំងស្រុង ដោយសារ​តែ​មាន ការ​ការពារ​យ៉ាង​មុតមាំ​បំផុត​របស់​កងទ័ព​កម្ពុជា ។

លោក ទេព រួន បន្ត​ទៀត​ថា បើ​ទោះបីជា​បច្ចុប្បន្ន​នេះ សភាព​ការ​ព្រំដែន​មាន​ភាព​ស្ងប់​ស្កាត់​ក៏​ពិតមែន តែ​កងកម្លាំង​ទាំងអស់​នៅ​តែ​បន្ត​ហ្វឹក​ហ្វា​ត់​ជំនាញ បន្ត​ទៀត នឹង​ត្រៀមលក្ខណៈ​គ្រប់​បែប​យ៉ាង ក្នុង​ការ​ការពារ​ព្រំដែន​មិន​ឲ្យ​មាន​សត្រូវ​ណា​ចូល​ឈ្លានពាន​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ