ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះឆ្លើយចឹង… ក៏ជាប់ទោសដែរ​ប៉ិ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​យុវជន​ម្នាក់ កាលពី​វេលា​ម៉ោង​០២​ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២ ​មេសា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ ។ លោក​វរសេនីយ៍ឯក សួង…

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​យុវជន​ម្នាក់ កាលពី​វេលា​ម៉ោង​០២​ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២ ​មេសា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ ។

លោក​វរសេនីយ៍ឯក សួង ថេ​ន អធិការ​នគរបាល​ស្រុក​បារាយណ៍​បានឱ្យ​ដឹង​ថា យុវជន​ជាប់ចោទ​ឈ្មោះ សួន ស្រេង​ហុង អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ទ្រៀល ស្រុក​បារាយណ៍​ ។ ការ​ចាប់រំលោភ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​០៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមេសា ខណៈ​ក្មេង​ស្រី​ទៅ​ស៊ី​ការ​គេ ហើយ​ជួប​ជនសង្ស័យ​ក៏​ឱ្យ​​ជូន​ទៅ​ផ្ទះ ​ដើម្បី​ផ្លាស់​សម្លៀក​បំពាក់ ។

បន្ទាប់​ជនសង្ស័យ​បាន​ឌុ​ប​នាង​ទៅ​ផឹកទឹកត្នោត​ជូរ​នៅ​តូប​លក់​ទឹកត្នោតជូរ​មួយ​កន្លែង រួច​ហើយ​ឆ្លៀត​ឱកាស​នោះ​ ក៏​ដឹក​ដៃ​នាង​ទៅ​ខាង​ក្រោយ​តូប​ និង​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស ។ ពេល​នោះ​ នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​ជនសង្ស័យ​នៅ​ផឹក​ទឹកត្នោតជូរ​បន្ត​ទៀត ។ ពេល​នាង​ទៅ​ដល់​ផ្ទះ ក៏​និយាយ​រឿងរ៉ាវ​ខាងលើ​ប្រាប់​ម្តាយ លុះ​នៅ​ថ្ងៃ​២២  មេសា វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ម្តាយ​នាង​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ទ្រៀល​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា ពិតជា​បាន​ធ្វើ​ដូច​ពាក្យបណ្តឹង​មែន ដោយសារ​តែ​រូបគេ​និង​នាង​ធ្លាប់​មាន​ទំនាក់ទំនង​នឹង​គ្នា មិនមែន​ជា​ការ​ចាប់បង្ខំ​ឡើយ ​។ បើសិនជា​នាង​មិន​ព្រម​ ហើយ​មិន​ធ្លាប់​ស្រឡាញ់​គ្នា​នោះ​ នាង​ស្រែក​ហើយ ហើយ​ក៏​មិន​ឱ្យ​រូបគេ​ឌុ​ប​នាង​ទៅ​ផ្ទះ រួច​សុខចិត្ត​មក​ផឹក​ទឹកត្នោតជូរ​ជាមួយ​រូបគេ​នោះ​ដែរ ។

ទោះជា​មាន​ចម្លើយ​បែប​នេះ​ក្តី ក៏​យុវជន​រូប​នេះ​ នៅ​តែ​មានទោស​ដែរ ព្រោះ​ក្មេង​ស្រី​ជា​អនីតិជន ៕

អត្ថបទសរសេរ ដោយ