ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​យ៉ាង​លឿន​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកបើកបរ​កៀប​ជាប់​ក្នុង​រថយន្ត​រង​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជួយ​គាស់​ទ្វារ​យក​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​យ៉ាង​លឿន​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកបើកបរ​កៀប​ជាប់​ក្នុង​រថយន្ត​រង​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជួយ​គាស់​ទ្វារ​យក​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង កែង​នឹង​ផ្លូវ​១៩៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​ខំ​ការ​មន ។

ប្រភព​ពី​អ្នក​នៅ​ជិត​កន្លែង​កើតហេតុ​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើត​គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ហា​យ​ប្រ៊ី​ត ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២P-២៨៣៥ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​វ័យក្មេង​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​បើក​យ៉ាង​លឿន​ដូច​ហោះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​បាក់​អស់​៣​កង់ ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​អ្នកបើកបរ​បែកក្បាល​ហូរ​ឈាម​សន្លប់​កៀប​ជាប់​ក្នុង​រថយន្ត ។

ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រក្សា​ទុក​នៅ​ការិយា​ល័យ​​នគរបាល​ចរាចរណ៍​ជើងគោ​ករង​ចាំ​ជន​បង្ក​ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ