ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​លោក​រក្សា កំពុង​មាន​ជំងឺ ឳ​ពុក​លាចាក​លោក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ២០១៨ ឪពុក​តារា​សម្ដែង​លោក​រក្សា ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរ​មក​ហើយ​នោះ​បាន​ទទួលមរណភាព ។ ការ​ស្លាប​នោ់ះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​លោក​រក្សា​ត្រូវ​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ដើម្បី​ព្យាបាល​ជំងឺ…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ២០១៨ ឪពុក​តារា​សម្ដែង​លោក​រក្សា ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរ​មក​ហើយ​នោះ​បាន​ទទួលមរណភាព ។ ការ​ស្លាប​នោ់ះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​លោក​រក្សា​ត្រូវ​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ដើម្បី​ព្យាបាល​ជំងឺ ។

លោក​រក្សា និយាយ​ថា លោក​បាន​កក់​សំបុត្រ​យន្តហោះ និង​រៀបចំ​ឯកសារ​ដើម្បី​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ក្រោម​ការ​ជ្រោមជ្រែង​ពី​បងប្អូន​ធម៌​ប្រមាណ​ជា​ជិត​មួយ​ខែ​មក​ហើយ ។ លោក​ត្រៀម​ឡើង​យន្ត​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា ។

សប្បុរសជន​ដែល​អាណិត​លោក​ចង់​ជួ​​យ​លោក​ឱ្យ​បាន​ទៅ​ពិនិត្យ​ជំងឺ​ប្រហោង​បេះដូង និង​ជំងឺរលាកស្រោមខួរ ។ ពិតជា​ពិបាក​ដោះស្រាយ​ខ្លាំង​ណាស់ ដែល​ឪពុក​របស់​នាង​ត្រូវ​លោក​អាចារ្យ​កំណត់​ឱ្យ​បូជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា ម៉ោង​៧​ព្រឹក គឺ​ចំ​ម៉ោង​លោក​ត្រូវ​ឡើង​យន្តហោះ ។ ជា​រឿង​ពិបាក​ដោះស្រាយ គឺ​បើ​ចោល​គម្រោង​ចាកចេញ​ទៅ​សិង្ហ​បុរី ស្មើនឹង​ឱ្យ​អ្នក​ជួយ​ជ្រោមជ្រែង​ចោលលុយ និង​ខូច​គម្រោង​ទាំងស្រុង ប៉ុន្តែ​បើ​ត្រូវ​ចេញ​​ទៅ គឺ​ត្រូវ​ចោល​ពិធីបុណ្យ​បូជា​ឪពុក និង​អត់​បាន​នៅ​ចាត់ចែង​ពិធីបុណ្យ​៧​ថ្ងៃ​ជា​មួយ​គ្រួសារ​ឡើយ ។

លោក​រក្សា ថា​«​ខ្លួន​តាំងពី​កើតមក​អត់​ដែល​បាន​សប្បាយ​ម្ដង​ទេ ដោយ​រំពឹង​ថា​នឹង​បាន​ដើរ​កម្សាន្ត និង​ទៅ​ត្រួតពិនិត្យ​សុខភាព​ក្រោម​ការ​ស្រឡាញ់​រាប់អាន​ពី​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​អាណិត​ខ្ញុំ​នោះ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​បែរជា​ស្ថិត​ក្នុង​ស្ថានភាព​ចេញ​ទៅ​ក៏​ពិបាក បើ​ចោល​ក៏​ពិបាក​ដែល​ខ្ញុំ​អត់​ដឹង​ដោះស្រាយ​យ៉ាងម៉េច ។​បើ​សុំ​លើក​ថ្ងៃ គឺ​ស្មើនឹង​ធ្វើ​ឱ្យ​លុយកាក់​ដែល​បាន​កក់​ទុក​របស់​អ្នក​ជួយ​ជ្រោមជ្រែង​បោះចោល​ទាំំ​ង​អស់ ហើយ​មិនដឹង​ថាបើ​ទោះជា​គេ​អ្នក​រាប់អាន​នោះ​យោគយល់ តើ​នឹង​មានឱកាស​ស្ពុ​ន​ស័​៊​រ​ឱ្យទៅ​ស្គាល់​ប្រទេស​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ជា​លើក​ទី​២ ឬ​ក៏​អត់ »​។

រក្សា​ឲ្យ​ដឹង​ថា​ឪពុក​របស់​គេ​ត្រូវ​បូជា​នៅ​ថ្ងៃអាទិត្យ ដោយ​មិន​អាច​ពន្យារពេល​ទេ ដើម្បី​កុំឱ្យ​ខុស​ក្បួន​អាចារ្យ និង​មិន​ចង់​តម្កល់​យូរ​ផង ។

មុន​ពេល​ឪពុក​ស្លាប់​ប៉ុន្មាន​ម៉ោង លោក​រក្សា​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ចំនួន​២០​ម៉ឺន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ