ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ស៊ី​ការ​ស្រាប់តែ​មក​វិញ ត្រូវគេ​កា.ប់ចាក់យ៉ាងសាហា.វ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ទៅ​ស៊ី​ការ​តែ​មានការ​ទាស់​ពាក្យ​សម្តី​គ្នា ពេល​ចេញ​មក​វិញ​ត្រូវ​អា​ស្ទាវ​ព្រួត​គ្នា​ចាក់ និង​វាយ​របួសធ្ងន់ ហេតុ​ការ​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​នៅ​យប់​ថ្ងៃ​ទី​១៩ ខែមេសា ២០១៨ នៅ​ចំណុច​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​រពាក់​ពេន…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ទៅ​ស៊ី​ការ​តែ​មានការ​ទាស់​ពាក្យ​សម្តី​គ្នា ពេល​ចេញ​មក​វិញ​ត្រូវ​អា​ស្ទាវ​ព្រួត​គ្នា​ចាក់ និង​វាយ​របួសធ្ងន់ ហេតុ​ការ​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​នៅ​យប់​ថ្ងៃ​ទី​១៩ ខែមេសា ២០១៨ នៅ​ចំណុច​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​រពាក់​ពេន ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វន វិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​រពាក់​ពេន ឃុំ​ទ្រៀល ស្រុក​បាយ​ណ៍ មានមុខរ​បរជា​ជាង​ជួសជុល​រថយន្ត បាន​រង​របួស​ចំនួន​០៣​កន្លែង ត្រូវ​ចំ​ឆ្អឹងជំនី​ឆ្វេង​០២​កន្លែង និង​ក្បាល​ផ្នែក​ខាងឆ្វេង​១​កន្លែង ដោយសារ​ដែក​ចុង​ស្រួច ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​ល​បាល​នៅ​ពេទ្យ​ត្រពាំង​ស្វាយ ស្រុក​បារាយណ៍ ដែល​បាន​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មាន​គ្នា​ចំនួន​០៣​នាក់ ដោយ​នាំ​គ្នា​ព្រួត​ចាក់ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ ។

ចំណែក​ជនសង្ស័យ​ទាំង​បី​នាក់​ត្រូវ​បាន​ប្រជា​ការពារ ពលរដ្ឋ និង​នគរបាល​ព័ទ្ធ​ចាប់​បាន​ទី​១- ឈ្មោះ ប៉ិន គឹ​ម​ស្រួ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទី​២- ឈ្មោះ ប៉ិន គឹ​ស្រឿ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទាំង​ពី​នាក់​នៅ​ភូមិ​អង្គ​នាង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ និង​ទី​៣- ឈ្មោះ ធឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កាប់​ជ្រូក រស់នៅ​ភូមិ​រពាក់​ពេន ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ។

នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ស៊ី​ការ​គេ​នៅ​ក្នុងភូមិ ហើយ​ក៏​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ និង​ក្រុម​ជនសង្ស័យ លុះដល់​ស៊ី​ការ​រួច ពេល​ដើរ​ចេញពី​រោងការ​បាន​ប្រមាណ​ប្រហែលជា​២០០​ម៉ែត្រ ខាងជើង​រោងការ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ស្ទាក់​ចាក់ និង​ដែក​ចុង​ស្រួច ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់ ។ ភា្ល​ម​ៗ​នោះ​ក្រុម​ប្រជា​ការពារ និង​ពលរដ្ឋ ព្រមទាំង​សមត្ថកិច្ច​បាន​អន្តរាគមន៍​តាម​ឃាត់​បាន​ភ្លាម​ៗ​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ថា អំពើ​ហិង្សា​ខាងលើ​នេះ មូលហេតុ ជនសង្ស័យ​ស្រវឹងស្រា និង​បាន​ទំនាស់​ពាក្យ​សំដី​គ្នា ។ ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ហើយ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ