ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដោះស្រាយ​បាន​សោះ ក៏​ទៅ​ស្លា.ប់​ដែរ

6 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើមឈើ​ខាងក្រោយ​ភូមិ​ឆ្កែ​ខាំ​ប្រើស ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី កាលពី​វេលា​ម៉ោង​0៧ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ មេ​សា នេះ ក្រោយ​​​​ចាកចេញ​បាត់​ពី​ផ្ទះ​១​យប់មកនោះ…

​ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើមឈើ​ខាងក្រោយ​ភូមិ​ឆ្កែ​ខាំ​ប្រើស ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី កាលពី​វេលា​ម៉ោង​0៧ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ មេ​សា នេះ ក្រោយ​​​​ចាកចេញ​បាត់​ពី​ផ្ទះ​១​យប់មកនោះ ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សាកសព​បុរស​នោះ​ ឈ្មោះ​ឡេ​ង យុទ្ធ​ដា​រ៉ា ហៅ​លាវ អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​,​ឃុំ​ខាងលើ​ ។ បុរសនេះ​បាន​យក​ខ្សែ​​គោ​ចង​.​ក​សម្លាប់​ខ្លួន​លើ​ដើម​ក​កោះ បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​បងប្អូន ហើយ​ចេញ​បាត់​ពី​ផ្ទះ​មួយ​យប់​ ដែល​គេ​សង្ស័យ​ថា ដោយសារ​តែ​ខឹង​ម្ដាយ​ស្ដីបន្ទោស​​ពីការ​បង្កជម្លោះ​នេះ​ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា សាកសព​បុរស​នេះ​ត្រូវ​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ ហើយ​ក៏​រាយការណ៍​ប្រាប់​អ្នក​ភូមិ​ដឹង​តែ​ម្ដង​ ។​

​បើ​តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨​មេ​សា ជន​រង​គ្រោះ​បាន​ផឹកស៊ី​ស្រវឹង​ជោក​ជាំ​ហើយ​បង្កជម្លោះ​ជាមួយ​បងប្អូន តែ​ដោយសារ​ជម្លោះ​នោះ​រីក​រាលដាល​កាន់តែ​ខ្លាំង​ ទើបត្រូវ​ម្ដាយ​ស្ដីបន្ទោស​ ។ ​ក្រោយ​ពី​ត្រូវ​ម្ដាយ​ស្ដីបន្ទោស ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ដដែល ជន​រង​គ្រោះ​ក៏​ដើរ​បាត់​ពី​ផ្ទះ​អស់​មួយ​យប់ លុះ​ព្រឹក​ឡើង​ក៏​ត្រូវ​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​បុរស​នេះ​ចង​.ក​សម្លាប់​ខ្លួន​លើ​ដើម​កកោះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ។

អត្ថបទសរសេរ ដោយ