ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​បើក​សុខ​ៗ ស្រាប់តែ​ឆាបឆេះ​រថយន្ត​ហ្មត់

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ស៊េរី​ទំនើប​ពណ៌​ស​មួយ​គ្រឿង គ្មាន​ផ្លា​ក​លេខ បើកបរ​តាម​ដងផ្លូវ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​ហ្មត់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ចាន់​ក្រហម​សែន​ជ័យ…

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ស៊េរី​ទំនើប​ពណ៌​ស​មួយ​គ្រឿង គ្មាន​ផ្លា​ក​លេខ បើកបរ​តាម​ដងផ្លូវ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​ហ្មត់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។ ម្ចាស់​រថយន្ត​ឈ្មោះ ឡៃ ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​បន្ទាយ​អ​ម្ពឹ​ល បានឱ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កងកម្លាំង​នគរបាល​បាន​ចេញ​ល្បាត​នៅ​គ្រប់​គោលដៅ ខណៈនោះ​បាន​ប្រទះ​ឃើញ​រថយន្ត​លុ​ច​ស៊ី​ស​មួយ​គ្រឿង អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​កម្លាំង​សមត្ត​កិច្ច​បាន​ជួយ​ពន្លត់​អគ្គិភ័យ​ដែរ តែ​ទោះជា​បែប​ណារ​នោះ អគ្គិភ័យ​បាន​លេប​ត្របាក់​ហ្មត់ ចំណែក​ម្ចាស់​រថយន្ត និង​អ្នក​រួម​ដំណើ​៥​នាក់ ស្រី​២​នាក់ បាន​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​បន្ត​ទៅ​កាន់​លំនៅ​ឋាន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ