ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលថត​មិន​អី​ទេ តែពេល​មើល​រូបថតម្តង​ទៀត ព្រះ​អើយ​ចង់​គ្រុន​

6 ឆ្នាំ មុន

កាលពី​រដូវ​ផ្កា​រីក​ឆ្នាំ​មុន លោក Martin SPringall បាន​រស់នៅ​ជាមួយ​គ្រួសារ​របស់​គាត់​ក្នុង​​ប្រទេស​ជប៉ុន​។ នៅ​ទីនោះ ពួក​គេ​បាន​ទៅ​លេង​​កម្សាន្ត​កន្លែង​ល្បី​ៗ និង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​។ ក្នុង​នោះ​ដែរ មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ក្បែ​រទីក្រុង…

កាលពី​រដូវ​ផ្កា​រីក​ឆ្នាំ​មុន លោក Martin SPringall បាន​រស់នៅ​ជាមួយ​គ្រួសារ​របស់​គាត់​ក្នុង​​ប្រទេស​ជប៉ុន​។ នៅ​ទីនោះ ពួក​គេ​បាន​ទៅ​លេង​​កម្សាន្ត​កន្លែង​ល្បី​ៗ និង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​។ ក្នុង​នោះ​ដែរ មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ក្បែ​រទីក្រុង Zushi​។ គាត់​ក៏​បាន​​សម្រេច​​ចិត្ត​បង្កើត​ជា​អនុស្សាវរីយ៍​មួយ​ចំនួន​ជាមួយ​ក្រុម​គ្រួសារ​គាត់​តាម​រយៈ​ការ​ថត​រូប​ខ្លះ​នៅ​ឆ្នេរសមុទ្រ​នោះ​តែ​ម្តង​ទៅ​។

នៅ​ពេល​ថត​រូប​ជា​ច្រើន​ប៉ុស្តិ៍​នៅ​កន្លែង​ដដែល​ៗ​នោះ កូនស្រី​របស់​គាត់​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ឆ្នេរ​សមុទ្រ​ ដោយ​រូបភាព​ខាងក្រោយ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ​។ ប៉ុន្តែ​យប់​មួយ នៅ​​ពេល​គាត់​មើលរូប​ភាព​ទាំង​អស់នោះ​ឡើង​វិញ ជា​ពិសេស​រូប​នៅ​ឆ្នេរសមុទ្រ ក៏​រក​ឃើញ​ថា​ មានរឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ទៅ​វិញ​។

គាត់​បាន​រក​ឃើញ​មាន​មនុស្ស​ម្នាក់​ដែល​ពាក់​ស្បែកជើង​ដ៏​ចម្លែក​មួយគូ​ឈរ​នៅ​ពី​ក្រោយ​​កូនស្រី​របស់​គាត់​ទៅ​វិញ​។ អ្នកខ្លះ​និយាយ​ថា នោះ​គឺជា​ព្រលឹង​ខ្មោច​របស់​អ្នក​ប្រយុទ្ធ​សាំ​ម៉ូ​រ៉ៃ​តាំងពី​សម័យ​បុរាណ ព្រោះ​កន្លែង​នោះ​ធ្លាប់​ជា​ផ្នូរ​របស់​យុទ្ធ​ជន​សាំ​ម៉ូ​រ៉ៃ​។ តែអ្នកខ្លះ​ទៀត​និយាយ​ថា ជា​ព្រលឹង​ខ្មោច​ទាហាន​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក Springall និយាយ​ថា វា​គឺជា​រឿង​ពិត​មួយ​ដែល​គាត់​បាន​ឃើញ ហើយ​វា​ក៏​មិនមែន​ជា​រូបភាព​កាត់ត​អ្វី​ដែរ​។ អ្វី​ដែល​សំណាង​នោះ​គឺថា កូន​ស្រី​​គាត់​គិត​ថា នោះ​គឺជា​ខ្មោច​ចិត្តល្អ​ជាង​ខ្មោច​ដែល​អាក្រក់​។

តើ​អ្នក​​យល់​យ៉ាងដូចម្តេច​ដែរ​ បើសិនជា​រូបថត​ដែល​ថត​រួច​ទៅ​ជា​អីចឹង​នោះ?

ដកស្រង់​ចេញពីគេហ​ទំព័រ ៖ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ